• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ពលរដ្ឋ​ថា​៖ លោក សៀន ស៊ី​វន មេ​នគរបាល​វរ​ការពារ​ព្រំដែន​​គោក​លេខ​​៣០៣ ​បង្ហើប​​​បា​រ៉ា​​​ស​​ឲ្យ​រថយន្ត​កែ​ច្នៃនិង​ត្រាក់​ទ័រ​របស់​​​​វៀត​ណាម​​ចេញចូល​​ឆ្លង​ដែន​​នៅ​តំប​ន់​ប៉ុស្តិ៍​៤​​​និង​​​​​​​​​​​​​ប៉ុស្តិ៍​៥​​មក​​​លួច​​​​អារ​​ ​​​​​​​​​​និង​​ដឹក​​ជញ្ជូន​​ឈើ ​​ចេញ​​​​​​​​​​​ទៅ​​​វៀត​​​​ណាម​​​​យ៉ាង​អនាធិបតេយ្យ​

    ​ ​ខេត្តមណ្ឌលគិរី​៖ រថយន្ត​កែច្នៃ​២​គ្រឿង​ជា​របស់​ជនជាតិ​វៀតណាម ដែល​ចូល​ទឹកដី​កម្ពុជា​តាម​ច្រក​ក្បែរ​ច្រករបៀង​ប៉ុស្តិ៍​៤ និង​ប៉ុស្តិ៍​៥ ស្ថិតក្នុង​ទឹកដី​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ចូល​ជ្រៅ​មក​លួច​កាប់​ឈើ​សុ​ក្រំ​ជាង​៤០​កំណាត់ ហើយ​ដឹក​បម្រុង​ឆ្លងដែន ត្រូវបាន​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​យកមក រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កាលពី​ថ្ងៃទី​១៧ មីនា ២០១៥ ។ ការបង្ក្រាប​នេះ​ធ្វើឡើង​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​របស់ព្រៃ​ការពារ​មណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ចារកម្ម​របស់​ក្រសួងមហាផ្ទៃ ។​

    ​លោក កែវ សុ​ភ័​ក្រ ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា រថយន្ត​កែច្នៃ​ទាំងពីរ​គ្រឿង គឺមាន​ផ្ទុក​ឈើ​ប្រភេទ សុ​ក្រំ​ចំនួន​៤៦​កំណាត់ គ្រា​ស្ទាក់​បង្ក្រាប​នោះ​ដែល​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ។ លោក​ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ទៀតថា ដោយ​ស្ថានភាព​ផ្លូវ​ធ្វើដំណើរ​ចេញពី​ព្រៃ​មានការ​លំបាក នឹង​ពុំមាន​សេវា​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ទើបបាន​អូស បន្លាយ​ពេលវេលា​រហូត​ដល់​ថ្ងៃទី​២២ មីនា ២០១៥ ក្នុងការ​រឹបអូស​វត្ថុ​តាំង​យកមក​រក្សាទុក ។​

    ​បើ​យោងតាម​ប្រភពពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា បច្ចុប្បន្ន​គឺ​តែងតែមាន​សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​ចេញទៅ​វៀតណាម តាម​ច្រករបៀង​ប៉ុស្តិ៍​៤ នឹង​ប៉ុស្តិ៍​៥ ។ ប្រភព​ព័​ត៌ មានបាន​ឲ្យ​ដឹង​ទៀតថា ការនាំ​ឈើ​ប្រណីត នឹង​ឈើ​ប្រភេទ​លេខ​១ ចេញទៅ​ក្រៅប្រទេស​តាម​ច្រករបៀង​ខាងលើនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា អាចមាន​ការជាប់​ពាក់ព័ន្ធ​នឹង​លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​លេខ​១០៣ នឹង លោក សៀន ស៊ី​វន ប្រធាន​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ដែលជា​អ្នកមានអំណាច​គ្រប់គ្រង បារ៉ា​ស់​ចេញចូល​បន្ទាត់​ព្រំដែន​នៅ តំបន់​ប៉ុស្តិ៍​៤ នឹង​ប៉ុស្តិ៍​៥ បាន​បើក​ឲ្យ​មាន​រថយន្ត​កែច្នៃ ព្រមទាំង​ត្រាក់ទ័រ​របស់​ជនជាតិ​វៀតណាម ចូលមក​លួច​អារ នឹង​ដឹកជញ្ជូន​ឈើ ចេញទៅ​ក្រៅប្រទេស​យ៉ាង​អានាធិបតេយ្យ ។​

    ​ជុំវិញ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោក សៀន ស៊ី​វន ប្រធាន​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ​៣០៣ បាន​ប្រាប់​អ្នកព័ត៌មាន​យើង​ឲ្យ​ដឹងថា ដោយ​ទទួល​បទបញ្ជា​ពី​រាជរដ្ឋាភិបាល អភិបាលខេត្ត នឹង​លោកស្នងការ​ខេ ត្ត​មណ្ឌលគិរី គឺ​លោក​បាន​រឹតបន្តឹង​មិន​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ឡើយ​នៅតាម​បន្ទាត់​ព្រំដែន ។ ជាមួយគ្នានេះដែរ លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​លេខ​១០៣ កាលពី​ថ្ងៃអាទិត្យ ទី​២២ មីនា ២០១៥​នេះ អ្នកព័ត៌មាន យើង​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ តែ​លោក​មិន​ព្រមធ្វើ​អត្ថាធិប្បាយ ដោយ​ប្រាប់ថា​កំពុង​ជាប់​ប្រជុំ​៕ ដោយ ឦសាន​២ ​

    KA-23-03-2015-54 KA-23-03-2015-55 KA-23-03-2015-56 KA-24MD KA-30MD

    loading...