• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គន្លឹះ​សំខាន់ៗ​ទាំង​៨​យ៉ាង អាច​កច្ចាត់ បញ្ហា​កើតមុន លើ​ដងខ្លួន​បាន
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 February, 2015  ម៉ោង 16:40 | សុខភាព

    ​ ​សុខភាព​៖ ជាការ​ពិត មិន​ថា​បុរស រឺក៏​នារី​នោះទេ តែងតែ​ខ្វល់ខ្វាយ នូវ​បញ្ហា​កើតមុន លើ​ដងខ្លួន ព្រោះ​ពិបាក បញ្ចេញ​សាច់ នៅពេល​ស្លៀក​សំលៀកបំពាក់ ម្តងៗ ទៅ​ចូលរួម ក្នុង​កម្មវិធី​ផ្សេងៗ​។ ប៉ុន្តែ​ថ្ងៃនេះ ប្រិយមិត្ត​នឹង​ជ្រាប ពី​គន្លឹះ​មួយចំនួន ក្នុងការ​កច្ចាត់​មុន ដែល​កើត​លើ ដងខ្លួន​ទាំងមូល របស់​អ្នក​បាន​៖

    ១) ឧស្សាហ៍​ងូតទឹក​៖ ចំពោះ​ចំនុច​នេះ ជា​ចំនុច​ធម្មតា​បំផុត​ពិតមែន សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្តែ​តើ​អ្នក ដឹង​ទេ​ថា ប្រសិនបើ​អ្នក​មិន សូវ សម្អាត​ស្បែក​របស់​អ្នក ឲ្យ​បានល្អ​នោះទេ បញ្ហា​មុន​នៅតែ​បន្ត កើតមាន​ជា​ដរាប​។ ដូច្នេះ​វិធី​ដែល​ល្អ អ្នក​គួរតែ​ងូតទឹក បន្ទាប់ពី​ចេញ ធ្វើការ រឺក៏​បន្ទាប់ពី អ្នកបើក​ញើស ខ្លាំង ដើម្បី​ជម្រះ​ធូលី​ដី ដែល​ជាប់​លើ​ខ្លួន​។​

    ២) ផ្លាស់ប្តូរ​ប្រភេទ​សាប៊ូ​ងូតទឹក​៖ ពេលខ្លះ ការកើត​មុន​លើ​ដងខ្លួន វា​ក៏​អាចមកពី សាប៊ូ​ដុស​ខ្លួន ជាដើម​ផងដែរ​។ ដូច្នេះ​អ្នក គួរតែ ផ្លាស់ប្តូរ សាប៊ូ​ដុស​ខ្លួន​របស់​អ្នកចេញ ហើយ​អាច​សាក​ប្រើ សាប៊ូ​ដុស​ខ្លួន ដែល​ធ្វើ​មកពី ដើម​រុក្ខជាតិ ព្រោះ​វា​អាច​ប្រឆាំងនឹង បាក់តេរី រី​ក៏​ជាតិ​ខ្លាញ់ ក្នុង​ស្បែក​របស់​អ្នក​បាន​។​

    ៣) ពិសា​ទឹក​៖ ដូច​អ្នក​បានដឹង​ស្រាប់​ហើយ​ថា ការ​ពិសារ​ទឹក គឺ​ពិតជា​សារសំខាន់​ណាស់ សម្រាប់ សុខភាព និង​សម្រស់​របស់​អ្នក​។ ជាពិសេស​ទឹក អាចជួយ​បន្សាប​ជាតិពុល​ចេញ ពី​ក្នុង​ខ្លួន របស់​អ្នក​បាន យ៉ាង​ល្អ​ផងដែរ​។​

    ៤) ផ្លាស់ប្តូរ​ម្សៅ​សាប៊ូ​៖ ប្រសិនបើ​ម្សៅ​សាប៊ូ​បោក​សម្លៀកបំពាក់ របស់​អ្នកមាន​សារធាតុ​គីមី​ច្រើន អ្នក​គួរតែ​ផ្លាស់ប្តូរ​ចេញ ព្រោះ ការ កើតមុន លើ​ដងខ្លួន​ពេលខ្លះ ក៏​អាចមកពី​ម្សៅ​សាប៊ូ ដែលមាន ជាតិគីមី​ខ្លាំង ផងដែរ​។ អ្នក​គួរ​ប្តូរ​មក​ប្រើ ម្សៅ​សាប៊ូ ក្លិន​ស្រាលៗ​ទន់ មក​បោក​សម្លៀកបំពាក់ អ្នក​វិញ​ម្តង​។​

    ៥) ទទួលទាន អាហារ​ជាតិ​ខ្លាញ់ ក្នុង​កម្រិត​ទាប​៖ នៅពេល​អ្នក​ទទួលទាន អាហារ​ដែល​សម្បូរ​ជាតិ ខ្លាញ់​ច្រើន វា​នឹង ធ្វើ​ឲ្យ​កើនឡើង អត្រា​ជាតិ ខ្លាញ់ នៅក្នុង​រាងកាយ​របស់​អ្នក​។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ អ្នក​ឡើង​ទម្ងន់ ប៉ុណ្ណោះ​ទេ វា​កាន់​ធ្វើ​ឲ្យ​កើតមុន នៅលើ ដងខ្លួន របស់​អ្នក​ទៀតផង​។ វិធី ដែល​ល្អ អ្នក​គួរតែ​ទទួលទាន បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​ពពួក​ទាំងនេះ ជួយ​បន្សាប​ជាតិពុល ចេញពី​ក្នុង​ខ្លួន របស់​អ្នក​បាន​។​

    ៦) លាប​ជាមួយនឹង ប្រេង​ដើម​តែ (Tea Tree Oil)៖ ចំពោះ​ប្រេង​ដើម​តែ ជា​មិត្ត​ល្អ​សម្រាប់​អ្នក ព្រោះ​វា​អាច​ដោះស្រាយ បញ្ហា កើតមុន​គ្រប់កន្លែង​បាន មិន​ថា​ផ្ទៃមុខ រឺក៏​ដងខ្លួន​ក៏ដោយ​។ ប្រេង​ដើម​តែ អាច​ប្រឆាំងនឹង​បាក់តេរី ផ្សេងៗ ដែល​វា​ជា​មូលហេតុ​នៃ​ការកើត មុន លើ​ដងខ្លួន​។ បន្ថែម​ពីនេះ​ទៅទៀត ប្រេង​ដើម​តែ ក៏​អាចជួយ កាត់បន្ថយ​ស្នាម​ជាំ នៅលើ​ស្បែ​កបាន​ផងដែរ​។​

    ៧) លាប​ជាមួយនឹង ជេ​ល​ទន់ៗ នៃ​ប្រទាល​កន្ទុយក្រពើ​៖ ប្រទាល​កន្ទុយក្រពើ ពិតជា​សារសំខាន់​ណាស់ ក្នុងការ​ដោះស្រាយ​បញ្ហា សម្រស់ៗ​មួយចំនួន ដូចជា សរសៃសក់ ស្បែក និង​បញ្ហា​ផ្សេងៗ ដូចជា​ការ​រលាក​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាចជួយ​ដោះស្រាយ បញ្ហា កើតមុន លើ​ដងខ្លួន និង​ស្នាម​ក្រហម នៅលើ​ស្បែ​កបាន​។ វិធី​ប្រើ​៖ អ្នក​អាច​យក​ជេ​ល​ទន់ៗ របស់​ប្រទាល​កន្ទុយក្រពើ មក​ត្រដុស លើ​កន្លែង​ដែល កើតមុន វា​នឹង​អាចជួយ​កាត់បន្ថយ បញ្ហា​ឡើង​មុន​លើ​ដងខ្លួន​បាន ។​

    ៨) ស្លៀក សំលៀកបំពាក់​រលុងៗ​៖ សម្លៀកបំពាក់​តឹង​ខ្លាំងពេក ក៏​អាច​កើតមុន​លើ​ដងខ្លួន​បាន​ផងដែរ ដូច្នេះ​អ្នក​អាច ប្តូរ​មក ស្លៀក​សំលៀកបំពាក់ រលុងៗ ព្រោះ​វា​ជួយ​ឲ្យ​ស្បែក អាច​ដកដង្ហើម​បាន​។ ជាពិសេស​អ្នក​គួរតែ ជ្រើសរើស​សម្លៀកបំពាក់​ណា បែប​សាច់​កប្បាស រឺក៏ សរសៃ​រុក្ខជាតិ ជាដើម​។ ទាំងនេះ​ជា​គន្លឹះ​សំខាន់ ក្នុងការ​កច្ចាត់ បញ្ហា​កើតមុន លើ​ដងខ្លួន​បាន​៕

    KA-4455MUN

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...