• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អត្ថប្រយោជន៍ ៥​យ៉ាង ទទួលបាន​ពី​វីតាមីន C សម្រាប់​សម្រស់​ស្ត្រី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 15 December, 2014  ម៉ោង 20:56 | សុខភាព

    ​សុខភាព​៖ អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​ខ្លះ​ហើយ​ថា វិ​តា​មីន C ពិតជា​មាន សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស​យើង ព្រោះ​វា​អាច ជួយ​ធ្វើ ឲ្យ​ប្រព័ន្ធ​ភាព​សុំា នៅក្នុង​រាងកាយ​ខ្លាំង ហើយ​ថែមទាំង​ជួយ​ការពារ អ្នក​ពី​ជំងឺ​ផ្ដាសាយ នៅ​កំ​ទ្បុ​ង​ពេល​រដូវរងា​បាន​ទៀតផង​។ ចុះ​ក្រៅពី អត្ថប្រយោជន៍​ខាងលើ តើ​វិ​តា​មីន C មាន​អ្វី​ជាពិសេស​ជាងនេះទៅទៀត​? ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​សម្រស់ ៥​យ៉ាង ទទួលបាន​ពី​វិ​តា​មីន C សម្រាប់​ស្ដ្រី​៖

    ១. ជួយ​ដល់​សុខភាព​សក់
    វិ​តា​មីន c ជា​សារធាតុចិញ្ចឹម​ដ៏​មាន ប្រសិទ្ធិ​ភាពល្អ​បំផុត សម្រាប់​ជួយ ដល់​ការលូតលាស់ និង​ធ្វើ​ឲ្យ​សរសៃសក់​មាន​ភាពរឹងមាំ​។ ដោយ​គ្រាន់តែ​អ្នក យក​ផ្លែ​ដំ​ទ្បូ​ង​ឆ្អិន ១ ផ្លែ​ស្ត្រ​បឺ​រី​ចំនួន​៣ ម្ទេសផ្លោក​ពាក់កណ្ដាល​ផ្លែ មក​លាយ​ជាមួយ​ទឹក​ផ្លែ gooseberries កន្លះ​ពែង​ឲ្យ​ក្លាយជា ល្បាយស្មើសាច់​មួយ រួច​យកមក​លាប​នៅលើ​ស្បែកក្បាល ដោយ​ទុក​រយៈពេល ១៥ ទៅ ២៥ នាទី​រួច​លាង​ជាមួយនឹង ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​

    ២. ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​
    ​តាម​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ឲ្យ​ដឹងថា ការទទួល​ទាន របប​អាហារ ដែលមាន​ផ្ទុក​នូវ​ជាតិ​វិ​តា​មីន c អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន អារម្មណ៍​ស្រស់ ស្រាយ និង​បំបាត់​អាការ ស្លេកស្លាំង​បាន​ទៀតផង​។​

    ៣. ជួយ​ដល់​ការលូតលាស់​របស់​ក្រចក​
    ​មាន​សុភាពនារី​ជាច្រើន តែង​ចង់​ឲ្យ​ក្រចកដៃ ឬ​ជើង​របស់​ពួកគេ អាច​លូតលាស់​បានល្អ ហេតុដូចនេះ ការជ្រើសរើស​របប​អាហារ ដែល​ផ្ទុក​នូវ ជាតិ​វិ​តា​មីន C ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ជួយ​ធ្វើ​ក្រចក ទទួលបាន​សុខភាព​ល្អ និង​រឹងមាំ​។​

    ៤. ការពារ​ការកើតមាន​បញ្ហា​នៅលើ​ក្រចក​
    ​ប្រសិនជា​អ្នក​កើតមាន បញ្ហា​នៅលើ​ក្រចក​ដូចជា ដំបៅ របក ប្រេះ ឬ​ឧស្សាហ៍​បាក់​ក្រចក អ្នក​គួរ ទទួល ទាន​អាហារ​ណា ដែលមាន​ផ្ទុក​ជាតិ​វិ​តា​មីន C ឲ្យ​បាន​ច្រើន ដើម្បី​អាច​ចៀសផុត នៅ​រាល់ បញ្ហា ដែល​កើត មាន​នៅលើ​ក្រចក​បាន​។​

    ៥. ជួយ​លុបបំបាត់​សញ្ញា​បង្ហាញ​ពី​ភាព​ចាស់​
    ​បើតាម​ក្រុម​អ្នកជំនាញ​សុខភាព របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា វីតាមីន C ពិតជា​មាន​សារៈ សំខាន់​ណាស់ សម្រាប់​ពន្យារ​ភាព​ចាស់​មុន​វ័យ ដោយសារតែ​វា​អាច ជួយ​លុបបំបាត់​ស្នាម​ជ្រួញ និង​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​មាន ប្រសិទ្ធិភាព ជាពិសេស​ចំពោះ​ស្ដ្រី​វ័យ​កណ្ដាល​៕ ​

    KA-90

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...