• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មិនគួរ​ជឿថា វិទ្យុសកម្ម​ពី Wifi ប៉ះពាល់​សុខភាព​ដល់​ម្លឹ​ង​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 December, 2014  ម៉ោង 22:27 | សុខភាព

    ​សុខភាព ៖ ប្រហែល ៥​ភាគរយ នៃ​ប្រជាជន​នៅ​ចក្រភព​អង់គ្លេស ស្មើនឹង​ជាង ៣​លាន​នាក់ ត្រូវគេ​ជឿថា​បាន រង​ការប៉ះទង្គិច ដោយសារ​រលកសញ្ញា វិទ្យុសកម្ម​ដែល​កំពុងតែ​បំផ្លាញ សុខភាព​អ្នក​ទាំងនោះ ដោយ មិនដឹង​ខ្លួន​។​

    មនុស្ស​ប្រមាណ​ជាង ៣​លាន​នាក់ នៅ​ចក្រភព​អង់គ្លេស​ជឿថា ពួកគេ​បាន​រង​ការប៉ះទង្គិច សុខភាព ពី​រលកសញ្ញា វិទ្យុសកម្ម​ចេញពី គ្រឿង​អេឡិចត្រូនិក​ទាំងឡាយ (​ទូរ​សព្ទ កុំព្យូទ័រ ទូរទស្សន៍ អំពូល ភ្លើង​…) ដោយ​ពួកគេ​តែងតែ មាន​រោគសញ្ញា EHS (​ការរង​ប្រតិកម្ម​ទៅលើ រលកសញ្ញា​វិទ្យុសកម្ម ) ដូចជា តែងតែ​ឈឺក្បាល​ជា​ញឹកញាប់ ល្ហិតល្ហៃ​អស់កម្លាំង វិលមុខ​រក​ក្អួត ពិបាក​ដកដង្ហើម អាកា​រៈ​ស្ពឹក ឬ​ពិការ​ផ្នែក​អវយវៈ សរសៃប្រសាទ​ដំណើរការ មិន​ប្រក្រតី និង​កើត​ជំងឺមហារីក​ជាដើម​។​

    KA-1W

    ​ស្ត្រី​មួយរូប​ឈ្មោះ Mary ដែលមាន​រោគសញ្ញា EHS បាន​ឲ្យ​ដឹងថា​៖ “​មុនពេល​ខ្ញុំ​មាន​អាកា​រៈ EHS នៅ​ឆ្នាំ ២០១២ ខ្ញុំ​មិនដែល​ជឿ​ទេ​ថា វា​ពិតជា​កើតមាន​មែន​នោះ​”​។ ស្ត្រី​អាយុ ៦៣​ឆ្នាំ​រូបនេះ បន្ត​ប្រាប់ ទៅ សារព័ត៌មាន Daily Mail ទៀតថា​៖ “​ប៉ុន្តែ​ឥឡូវ​ទើប​ខ្ញុំ​ដឹងថា​វា​ជាការ​ពិត​។ ខ្ញុំ​តែងតែមាន អារម្មណ៍ ថា ផ្នែក​ខាងក្នុង​មាត់​របស់ខ្ញុំ ដូចជា​ស្ពឹកៗ​”​។

    KA-2W​លោកស្រី Mary ដែលមាន​អាកា​រៈ EHS គាត់​កំពុង​ពាក់អាវ Aaronia Shield (​រូប​ស្តាំ​)KA-3W

    បន្ទាប់ពី​ដឹងថា ខ្លួន​គាត់​រង​ការប៉ះទង្គិច ពី​វិទ្យុសកម្ម Mary ក៏បាន​ផ្លាស់ប្ដូរ​ជីវិត​របស់គាត់ ដើម្បី ចៀស​ឲ្យ​ផុតពី ការ​ប្រឈម​នឹង វិទ្យុសកម្ម Wifi និង​រលកសញ្ញា​ផ្សេងៗ ដែល​ចេញពី​ទូរ​សព្ទ​។ តែ​ទោះ ជា​យ៉ាងណា គាត់​និយាយថា វា​ពិតជា​លំបាក​មែនទែន ក្នុង​ការរក​កន្លែង ដែល​មិន​គ្របដណ្ដប់​ដោយ Wifi និង​ទីកន្លែង​ដែល​គ្មាន​មនុស្ស ប្រើ​ទូរ​សព្ទ​នោះ​។ ហេតុ​ដូចនេះហើយ ទើប​លោកស្រី Mary មិន ដែល​ចេញទៅ ទីកន្លែង​សាធារណៈ តែបើ​ទៅលេង​ក៏​ត្រឹមតែ ផ្ទះ​មិត្តភក្តិ​របស់គាត់​ប៉ុណ្ណោះ (​ដរាប ណា​ផ្ទះ​របស់​ពួកគេ​បិទ Wifi និង​គ្រឿង​អេឡិចត្រូនិក គ្រប់​ប្រភេទ​)​។​

    បច្ចុប្បន្ន​ជំងឺ​របស់គាត់ បាន​ធូរស្បើយ​ច្រើន​មកហើយ ព្រោះ​បាន ពាក់អាវ Aaronia Shield ផលិត ចេញពី​សរសៃ Fibre ដែល​អាច​ការពារ វិទ្យុសកម្ម​បាន​។ ប៉ុន្តែ​គាត់​ថា ជីវិត​របស់គាត់​ពិត​ជា​លំបាក ដោយ​ត្រូវ​បោះបង់​អ្វីដែល ខ្លួន​ស្រឡាញ់​ទាំងអស់ ដោយ​នៅតែ​ផ្ទះ​ប៉ុណ្ណោះ​។​

    ​បុរស​ម្នាក់ទៀត​ឈ្មោះ Ricky Gardiner អាយុ ៦៦​ឆ្នាំ ជា​តន្ត្រីករ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គាត់​ចាប់ផ្ដើម មាន រោគសញ្ញា EHS តាំងពី​ឆ្នាំ ១៩៩០ ដូចជា​ចង្វាក់បេះដូង មិន​ទៀងទាត់ និង​ពិបាក​ដកដង្ហើម​។ មកទល់​ពេល​ឥឡូវ គាត់​នៅតែ​ប្រើ​កុំព្យូទ័រ តែ​មិន​ភ្ជាប់ WiFi នោះទេ​។ ពេលដែល​គាត់ ត្រូវ​ប្រើ កុំ​ព្យូ ទ័​រ​ម្ដងៗ គឺ​ចាំបាច់​ត្រូវ​អង្គុយ នៅ​ជ្រុង​ម្ខាង​នៃ​បន្ទប់​ឲ្យ​ឆ្ងាយ​ពី​កុំព្យូទ័រ ហើយ​ប្រើ​កែវ​យឺត ដើម្បី មើល អេក្រង់​របស់​វា​។​

    ចំណែកឯ​ស្ត្រី​ម្នាក់ អាយុ ៥៣ ឈ្មោះ Sue Brown ក៏មាន​អាកា​រៈ EHS នេះដែរ ដោយ​គាត់​តែង តែ​គេង​មិន​លក់ រាល់​យប់ និង​ឈឺក្បាល​ជា​ញឹកញាប់ ឬ​ជួនកាល​រកកល​ចង់​ក្អួត ទាំងយប់​ក៏មាន​។​

    ​ការសិក្សា​ផ្នែក​ខួរក្បាល​មួយ នៅ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ២០១១ បាន​បង្ហាញថា សិស្ស​ប្រុស​ជាច្រើន នៅ​តំបន់​ដែល​ប្រឈម នឹង​វិទ្យុសកម្ម Wifi រង​ការប៉ះទង្គិច ផ្នែក​សរសៃប្រសាទ ដោយ​សមត្ថ ភាព ខួរក្បាល របស់​ពួកគេ​ថយចុះ​។​

    ​ចំណែកឯ​ការសិក្សា​មួយទៀត ទៅលើ​ស្ត្រី​ជាច្រើន នៅ​សហរដ្ឋអាមេរិក ក៏បាន​បង្ហាញ​លទ្ធផល ស្រដៀង​គ្នា​នេះដែរ ដោយ​សមត្ថភាព​ខួរក្បាល របស់​ស្ត្រី​ទាំងអស់នោះ ថយចុះ​ដូចគ្នា​ព្រោះ តែ​រលក សញ្ញា​វិទ្យុសកម្ម WiFi ដែល​ពួកគេ​កំពុង​ប្រើ​។​

    ​ចំពោះ​វេជ្ជបណ្ឌិត ជនជាតិ​អង់គ្លេស​មួយរូប ឈ្មោះ Andrew Tresidder ក៏មាន​ក្ដី​ព្រួយបារម្ភ ចំពោះ ស្ថានការណ៍​របស់ អ្នកជំងឺ​ដែលមាន​រោគ សញ្ញា EHS ផងដែរ ដោយ​ពួកគេ​តែងតែ​ត្អូញត្អែរ ជារឿយៗ ពី​រោគសញ្ញា ដែល​ជឿថា​វា កើតចេញពី​រលកសញ្ញា​វិទ្យុសកម្ម​។​

    ដោយឡែក​ចំពោះ​អង្គការ គាំពារ​សុខភាព​មួយទៀត របស់​អង់គ្លេស (Health Protection Agency) បែរជា​បង្ហាញ ទស្សនៈ​ផ្ទុយ​មកវិញ​ថា យ៉ាងណាក៏ដោយ​មិនទាន់ មាន​ភស្តុតាង​ណាមួយ ច្បាស់លាស់ នោះទេ​ដែលថា បញ្ហា​សុខភាព​កើតឡើង ចំពោះ​ជនរងគ្រោះ​ទាំងនោះ បង្កដោយ​វិទ្យុសកម្ម ដែល ចេញ ពី​គ្រឿង អេឡិចត្រូនិក​នៅឡើយ​។​

    ​មកទល់​ពេល​ប​ច្ចុ​ប្ប​ន្ ន​អ្នកវិទ្យាសាស្ត្រ​នៅតែ មាន​ភាពចម្រូងចម្រាស់​នឹង​គ្នា ទៅវិញទៅមក​លើ ប្រធានបទ “​ផលប៉ះពាល់​តាមរយៈ​វិទ្យុសកម្ម​”​។ ប៉ុន្តែ​ជនរងគ្រោះ បីនាក់​ខាងលើ និង​ជនរងគ្រោះ​ជាង ៣​លាន​នាក់​ទៀត កំពុង​រង​ការប៉ះពាល់ សុខភាព​យ៉ាងធ្ងន់ធ្ងរ និង​គួរ​ឲ្យ​អាណិត ស្របពេល ដែល វិទ្យុសកម្ម​ត្រូវ​អ្នក​ទាំងនោះ ជឿថា ជា​ដើមចម​ធ្វើ​ឲ្យ​ពួកគេ ទៅជា​បែបនេះ​។​

    ទោះបីជា​អ្នកវិទ្យាសាស្ត្រ មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​ពិត ពី​ផលប៉ះពាល់​របស់ ជនរងគ្រោះ ចំនួន​ជាង ៣​លាន​នាក់ ជុំវិញ​អង់គ្លេស​ក៏ ពិតមែន តែ​អ្នក​គួរតែ​ការពារ​ខ្លួន ពី​វិទ្យុសកម្ម​តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន ព្រោះ​អ្វី​ក៏ដោយ​តែងតែ មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ ដូច​ពាក្យចាស់​លោក ពោលថា “​ការពារ​ប្រសើរ​ជាង​ព្យាបាល​” ​៕   ប្រភព​: sabay.com.kh ​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...