• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • Apple រត់​រក Samsung ឲ្យ​ជួយ​ផលិត Chip ថ្មី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 November, 2014  ម៉ោង 18:17 | បច្ចេក​វិទ្យា

    ​បច្ចេកវិទ្យា ៖ ក្រោយពី​រត់ចេញ​ពី Samsung ទៅរក​ក្រុមហ៊ុន​តៃវ៉ាន់​ផលិត Chip ឲ្យ​ខ្លួន​បាន​មួយឆ្នាំ ពេលនេះ Apple សម្រេចចិត្ត​ត្រឡប់ក្រោយ​រក Samsung ឲ្យ​ជួយ​ផលិត Chip ដល់​ខ្លួន​សារជាថ្មី​។ បើតាម​សារព័ត៌មាន Korea Times ផលិតផល iPhone និង iPad របស់ Apple ដែល​បំពាក់ Chip ដែល​ផលិត​ដោយ Samsung នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០១៦ តទៅ​។​

    Samsung បាន​ធ្លាក់​ចំណូល​ជាខ្លាំង​ក្នុងឆ្នាំនេះ ដោយសារ​ការលក់ Smartphone របស់ខ្លួន​មិន សូវ​កាក់ កប ហើយ​ជំនួញ Chip ជាមួយ Apple ក៏ត្រូវ​ភាគី Apple បែកចិត្ត​ចេញ​ទៀត​។ ទោះជា​យ៉ាង​ការ​ងាក ទៅរក ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) ឲ្យ​ជួយ​ផលិត Chip ឲ្យ​ក្នុងឆ្នាំនេះ ទំនង​មិនសូវ​ទទួលបាន​ដូច​អ្វី ដែល​ខ្លួន​ចង់បាន ទើប Apple សម្រេច​ងាក​ទៅរក​គូប្រជែង​របស់ខ្លួន​គឺ Samsung ឲ្យ​ជួយ​ផលិត Chip សម្រាប់​បំពាក់​ទៅលើ iPhone និង iPad ជំនាន់​ក្រោយ​របស់ខ្លួន​ជាថ្មី​ដូច្នេះ​។​

    លើ​កិច្ចព្រមព្រៀង​ថ្មី Samsung នឹង​ទទួល​ផលិត Chip នៅលើ iPhone និង iPad របស់ Apple ដល់​ទៅ ៨០% ហើយ​ការស្រុះស្រួល​គ្នា​នេះ គឺ​ស្ថិតក្នុង​រង្វង់​ទឹកប្រាក់ រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ ទោះយ៉ាងណា Samsung មាន​តួនាទី​ផលិត​តែមួយ​មុខ​គត់ សម្រាប់​ការ​រចនា Chip គឺ Apple ជា​អ្នកធ្វើ​ខ្លួនឯង​។​

    បើតាម​សារព័ត៌មាន BI Intelligence ការផ្គត់ផ្គង់ Smartphone របស់ Samsung នៅ​បន្ត​ធ្លាក់ ខណៈ​ដៃគូ​ប្រជែង​ថ្មីៗ ដូចជា Xiaomi និង Lenovo បន្ត​បញ្ចេញ Smartphone កំពូល​របស់​ពួកគេ ដែល​លក្ខណៈសម្បត្តិ​ល្អ​ប្រហែល​គ្នា ក្នុង​តម្លៃថោក ជាង​ជិត​ពាក់កណ្ដាល​។ បើ​នៅ​ស្ងៀម​មិន​ធ្វើការ​ផ្លាស់ប្ដូរ រក​យុទ្ធសាស្ត្រ​ដែល​ប្លែក និង​ថ្មី​ទេ Samsung អាច​នឹង​បន្ត​ខាតបង់​ចំណូល​បន្ថែមទៀត នៅ​ឆ្នាំ ២០១៥ ខាងមុខ​៕ ​

    KA-3333AP

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...