• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មកលេង​ខេត្ត​ព្រះសីហនុ ក្នុង​ថ្ងៃ​សំរាក​ព្រះ​រាជពិធី​បុ​ណ្រ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​ឆ្នាំនេះ​មាន​ចំនូ​ន​ច្រើន​គូរ​ឲ្យ​គត់​សម្គាល់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 November, 2014  ម៉ោង 16:15 | ទេសចរណ៍

    ​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​៨២.២៥៩​នាក់ បាន​ចូលទៅ​សម្រាក​កម្សាន្ត​តាម​តំបន់ឆ្នេរ​ដែន​កោះ និង​រមណីយ៍ដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៤​នេះ ។​

    ​លោក នូ សុផល​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​ឈប់សំរាក​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​ឆ្នាំនេះ គ្រាន់តែ​រយពេល​៣​ថ្ងៃ​គឺ ចាប់ពីរ​ថ្ងៃទី​០៥ និង​ថ្ងៃទី​០៧​មាន​ភ្ញៀវ​ទេស ចរណ៍​ជាតិ និង​អន្តរជាតិ​៨២.២៥៩​នាក់ កើនឡើង​១៥% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៣ (៧២៣៨៨​នាក់​) បានធ្វើ​ដំណើរ​មកលេង​កម្សាន្ត នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​តាម​បណ្តាល​រមណីយ៍ដ្ឋាន​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត​ដូចជា​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ​.​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​ថ្ម​រូង​ក្នុងស្រុក​កំពង់សីលា​រួម​និង​តាម​បណ្តា​លកោះ​នានា​មួយ​ចំនូ​ន​ទៀតផង​ដែរ​។

    កំណើន​អ្នក​ទេសចរណ៍​ច្រើន​បែបនេះ ត្រូវបាន​គេ​វាយតំ​លៃ​ថា​បណ្តាលមកពី​សេដ្ឋកិច្ច​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ស្ថេរភាព​ប្រទេសជាតិ​មាន​សុខសន្តិភាព​រូ​ម​ផ្សំ​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការរៀបចំ​សេវាកម្ម​ជូន​អ្នក​ទេសចរណ៍​មានដំណើរ​ការល្អប្រសើរ​ជាង​បណ្តាល​ឆ្នាំមុនៗ​ដូចជា​ការលក់ដូរ​មិនមាន​ការតំឡើងថ្លៃ​រក​ន្លែ​ង​លក់​អាហារ​មាន​រៀបចំ​ជា​សៀវភៅ​កំណត់​តំ​ម្លៃ​មុខម្ហូប​ច្បាស់លាស់​ទ​ទូល​ស្គាល់​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត ហើយ​នៅតាម​សណ្ឋាគារ​ឬ​ផ្ទះសំណាក់​ផ្សេងៗ​ក៍​ដូចគ្នា​ដែរ​គឺមាន​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់ ហើយ​រក្សាបាន​នៅ​តំ​ម្លៃ​ប្រាកដប្រជា​តាម​ការប្រកាស់​របស់​អជ្ញាធរ​ខេត្ត​ពោលគឺ​ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​មានការ​យល់​ដឹង​ល្អប្រសើរ​ជាង​មុន​ពាក់​ព​ន្ធ័​លើ​សេវាកម្ម​បំរើភ្ញៀវ​ទេសចរណ៍​។​

    ​នៅ​ក្នង​ខណៈពេល​ដែលមាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​ដូចនេះ​យើង​សង្កេតឃើញថា បណ្តាល​សន្តិសុខ​ត្រូវបាន​គេ​រឹតបន្តឹង​ទាំងថ្ងៃទាំងយប់​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ផង និង​ទប់ស្កាត់​អំពើចោរកម្ម​ចោរ​លូច​ចោរឆក់​ពី​សំណាក់​កងសន្តិសុខ​ប៉ូលិស និង​កងរាជអាវុធហត្ថ​ហើយ​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​អជីវ​កម្ម​ផ្សេងៗ​ក៍​សប្បាយរីករាយ​ជាមួយ​សេវាកម្ម​របស់​ខ្លូន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​បានល្អ​ប្រសើរ​។​

    ​ដោយឡែក​ពាក់​ព័​ន្ឋ​ករណី​គ្រោះ​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ​នេះដែរ បាន​កើតឡើង​ចំនួន​២​ករណី បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១១​ស្រី​៤​នាក់​ក្នុង​ជនបរទេស​ចំនួន​៣​នាក់ ខូចខាត​រថយន្ត​ចំនួន​០៧​គ្រឿង​៕ ដោយ កោះរ៉ុង​ ​

    KA-01473 KA-01474 KA-01487 KA-01490

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...