• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • វត្ត​ពោធិ​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​លើ ជា​វត្ត​បូរាណ​អាយុ​៣៤២​ឆ្នាំ មានទឹក​ថ្នាំ​គំនូរ​ដ៏​ល្អ បាន​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍ អន្តរជាតិ​មក​ទស្សនា​រាប់ពាន់នាក់​ក្នុង​១​ឆ្នាំៗ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 October, 2014  ម៉ោង 05:02 | ទេសចរណ៍

    ​ខេត្តកំពង់ឆ្នាំង​៖ លោកអ្នក​បានមក​លេង​វត្ត​ពោធិ​រុក្ខា​រាម​នេះហើយ​ឬ​នៅ​? វត្ត​ពោធិ​រុក្ខា​រាម​ហៅ​វត្ត​កំពង់ត្រឡាច​លើ គឺជា​វត្ត​មួយ​ដែលមាន​អាយុកាល ៣៤២​ឆ្នាំ​មកហើយ ជាពិសេស​គឺ​រូបគំនូរ​ដែល​វិចិត្រករ​ខ្មែរ​បាន​គូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ​នោះ ក៍មាន​អាយុកាល​១៦៤ ឆ្នាំ​នៅ​ដិត​ជាប់​យ៉ាងច្បាស់​ល្អ​។ វត្ត​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​រាប់ពាន់នាក់​ក្នុង​១​ឆ្នាំៗ​មក​ទស្សនា​នូវ​ស្នាដៃ​មរតក​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​។ វត្ត​ពោធិ​រុក្ខា​រាម​មាន​ទីតាំង​ស្ថិត នៅ​ក្នុងភូមិ​កំពង់ត្រឡាច​លើ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​ ​ ​

    ព្រះចៅអធិការ​ព្រះនាម តុ​ដ្ឋ​ធ​ម្មោ ម៉ែន តុ​ដ្ឋ បាន​មាន​សង្ឃ​ដី​ករ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្ន​២០១៤​នេះ​ថា​៖​វត្ត​ពោធិ​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​ក្រោម​នេះ គឺជា​វត្ត​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ដូនតា​យើង​បាន​ចាប់​កសាង​ទីតាំង​នេះ​តាំងពី​ឆ្នាំ​១៦៧២​។​នៅ​ឆ្នាំ​១៨៤៧ ព្រះវិហារ និង​សាលា​ធម្ម​សភាក៍​ត្រូវបាន​បុព្វបុរស​យើង​កសាងឡើង​។ ព្រះវិហារ​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ មាន​សសរ​ទ្រ​ចំនួន​៦២​ដើម ឯ​ខឿន និង​គ្រឹះ​ព្រះវិហារ​ធ្វើ​អំពី​ថ្មបាយក្រៀម​។​ដោយឡែក​សាលា​ធម្មសភា​ចាស់​មាន​ទំហំ​១៤​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ ដោយ​ជញ្ជាំង​សាលា​ធម្មសភា​នេះ​ធ្វើ​អំពី​ស៊ីម៉ង់​មាន ឆ្អឹង​ជា​រនាប​ឬ​ស្សី និង​មានការ​ទ្រុឌទ្រោម​ខ្លាំង​ទៅហើយ​ដែល​មិនអាច​ប្រើប្រាស់​បានទេ​ក្នុង​ពេលនេះ​។​នៅ​សងខាង​ក្រោយ​ព្រះវិហារ​មាន​ស្រះ​ទឹកធំៗ​២​ដែល​បន្សល់ទុក​តាំងពី​បូរាណ​មក​។​ ​ ​

    ​ព្រះចៅអធិការ​បាន​បន្ត​សង្ឃដីកា​រថា​៖ នៅ​ឆ្នាំ​១៨៥០ មាន​ជាងគំនូរ​ពី​នាក់​គឺ​ឈ្មោះ​ប៉ាល់ និង​ជាង​ជា បាន​គូររូប​គំនូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ ហើយ​បាន​បន្សល់​នូវ​ស្នាដៃ​ផាត់​ពណ៌​ដ៏​ល្អ​វិចិត្រ​នេះ​រហូតមកដល់​សព្វថ្ងៃ​។​រូបគំនូរ​នេះ​ជាងគំនូរ​បាន​គូរ​មាន​៤​ប្រភេទ​ដែល​ទាក់ទង​នឹង ទី​១.​រឿង​រាមកេរ្តិ៍​ខ្មែរ​,​ទី​២.​ជាតិ​តក​នៃ​ព្រះពុទ្ធសាសនា ,​ទី​៣.​ពុទ្ធប្រវត្តិ ,​និង​ទី​៤.​ទាក់ទង​នឹង​ជីវភាព​រស់នៅ​នៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​។​តាម​ការស្រាវជ្រាវ​រប​ស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានអោយដឹងថា រូបគំនូរ​ទាំងនេះ​ដូចគ្នា នឹង​គំនូរ​ក្នុង​ប្រាសាទ​ព្រះ​កែវ​មរកត​នៅក្នុង​ព្រះបរមរាជវាំង​និង​មាន​អាយុកាល​ស្មើគ្នា​។​ព្រះចៅអធិកា​បាន​រំលឹកថា​៖​កាលពី​ជំនាន់ ប៉ុលពត​គេ​បាន​យក​ព្រះវិហារ​នេះ​មក​ធ្វើជា​គុក​ដាក់​ខ្នោះខ្នាង​ប្រជាពលរដ្ឋ បន្ទាប់មក​យក​ធ្វើជា​ឃ្លាំង​ដាក់​អំបិល ហើយ​ចុងក្រោយ​គេ​យក​ព្រះវិហារ​ធ្វើជា​កន្លែង​បិតស្រា​ថែមទៀត​។​បច្ចុប្បន្ន​វត្ត​ពោធិ​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​លើ​ត្រូវបាន​ចាត់ទុកជា​មរតក​ប​តិក​ភ័​ណ្ឌ​ជាតិ​ជា​សម្បត្តិ​របស់​មនុស្សជាតិ​។​ ​ ​

    ​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា​នេះ​ថា​៖ ក្នុងស្រុក​កំពង់ត្រឡាច កន្លែង​ដែល​ភ្ញៀវ​ទេសចរណ៍​បរទេស​ចា​ប់​អារម្មណ៍​ចូលចិត្ត​មក​ទស្សនា​ជាងគេ​នោះ​គឺ​វត្ត​កំពង់ត្រឡាច​លើ​ឬ​វត្ត​ពោធិ​រុក្ខា​រាម​នេះហើយ ព្រោះ​វត្ត​នេះ​មាន​អាយុកាល​ចាស់​ជាងគេ​និង​មាន​រូបគំនូរ​គូរ​ដោយ​ទឹក​ថ្នាំ​ដិត​ជាប់​ល្អ​តាំងពី​សម័យមុន​ដែលមាន​គុណភាព​ជាប់​បានយូរ​ដល់​សព្វថ្ងៃនេះ​។​ចំណែក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូលចិត្ត​ធ្វើដំណើរ​តាម​កប៉ាល់​ទេសចរណ៍​ពី​ភ្នំពេញ មក​សំ ចត​នៅ​មាត់កំពង់​មុខ​សាលាឃុំ​កំពង់ត្រឡាច ហើយ​បន្ត​ជួល​រទេះគោ​បូរាណ​ខ្មែរ​ជិះ​មក​ទស្សនា​គំនូរ​ក្នុង​វត្ត​ពោធិ​រុក្ខា​រាម​។​ដែល​ក្នុង​១​ឆ្នាំៗ​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កើនឡើង​ជា​លំដាប់ ហើយ​ភ្ញៀវ​មក​ទស្សនា​ច្រើនជាងគេ​គឺ នៅក្នុង​ខែតុលា​ដល់​ខែធ្នូ ជា​រៀងរាល់ឆ្នាំ​។​ #​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានអោយដឹង​បន្ថែមទៀតថា​៖ ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១​នេះ​ខេត្តកំពង់ឆ្នាំង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​៦៤៣៧​នាក់​ភ្ញៀវ​អន្តរជាតិ​ចំនួន​១២១៤​នាក់ គឺមាន​ ​ការកើនឡើង​ជាង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៣​។​

    លោក​ធ្លាប់​បានធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​កា​រិ​ល័យ​ទេសចរណ៍​ស្រុក និង​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាម​រទេះគោ​បូរាណ​ខ្មែរ ក៍​ដូចជា​បងប្អូន​ជា​អ្នកលក់ដូរ​នៅតាម​ទីផ្សារ​និង​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​រក្សា​នូវ​សុវត្ថិភាព​ម្ហូបអាហារ និង​តំលៃ​សេវាកម្ម​នានា​អោយបាន​ហ្នឹង​នរ​ដោយ​រក្សា​អនាម័យ​បរិស្ថាន​នៅក្នុង​តំបន់ និង​រមណីយដ្ឋាន​រប​ស់​ខ្លួន​អោយបាន​ស្អាត​ល្អ​និង​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​បដិសណ្ឋាកិច្ច​រាក់ទាក់​ចំពោះ​ភ្ញៀវ​ដែល​មក​ហូបចុក និង​មកលេង​កំសាន្ត​នៅក្នុង​កន្លែង​លក់ដូរ និង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

    ​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង ដែល​អាចអោយ​ប្រជាពលរដ្ឋ​យើង កូនចៅ​យើង​ទ​ទទួលបាន​នូវ​អត្ថប្រយោជន៍​នៃ​ការងារ​គ្រប់​ទីកន្លែង និង​នៅក្នុង​មូលដ្ឋាន​ស្រុក ខេត្ត ដែលមាន​តំបន់​ទេសចរ​ណ៍ហើយ​ប្រជាពលរដ្ឋ​យើង និង​អាច​រកចំណូលបាន​ច្រើន​ពី​វិស័យ​ទេសចរណ៍​នេះ​មិន​រីងស្ងួត​នោះឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​

    KA-6843

    KA-43 KA-088 KA-631-(1) KA-0776 KA-800KA-23 

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...