• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • Lexus NX 2015 បង្ហាញខ្លួន​នៅ​ពិព័រណ៍​ក្រុងប៉ារីស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 October, 2014  ម៉ោង 17:34 | បច្ចេក​វិទ្យា

    ​ក្រុងប៉ារីស​៖ ក្រោយពី​បង្ហាញខ្លួន​នៅ​ពិព័រណ៍​រថយន្តក្រុង​ប៉េកាំង​ម្ដង​រួចមកហើយ​នោះ រថយន្ត Lexus NX ស៊េរី​ឆ្នាំ​២០១៥ បានបង្ហាញ​ខ្លួន​ជាថ្មី​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

    ​ជាមួយនឹង​ទំហំ​ប៉ុន​រថយន្ត​តូយ៉ូតា RAV4 អ្នកជំនាញ​បានផ្ដល់​ចំណាត់ថ្នាក់​ដល់ Lexus NX នៅក្រោម​ម៉ូ​ដែល​មុន​គឺ RX350​។ គូប្រកួត​លើ​ទីផ្សារ​របស់​វា​មានដូចជា Acura RDX, BMW X3, Audi Q5, និង Mercedes-Benz GLK​។​

    សម្រាប់​ឆ្នាំ​២០១៥​នេះ Lexus NX បាន​ផលិត​ម៉ូ​ដែល​គឺ NX200 ប្រភេទ​ប្រើ​ហ្គាស និង​សាំង មាន​ម៉ាស៊ីន​2.0-liter four-cylinder direct-injected engine និង​ម៉ាស៊ីន twin-scroll turbocharged សម្រាប់​ម៉ូ​ដែល NX200T​។​

    រថយន្ត Lexus NX ក៏​នឹង​បង្កើត​ម៉ូ​ដែល​អ៊ីប្រ៊ីដ​មួយទៀត​គឺ NX300h ម៉ាស៊ីន 2.5-liter Atkinson-cycle four-cylinder ផងដែរ​។​

    អតិថិជន​នឹងមាន​ជម្រើស​បើកបរ​កម្លាំង​កង់​មុខ FWD ការបញ្ជា​ដោយ​កង់​ទាំង​៤ AWD ក៏ដូចជា សមត្ថភាព​បើកបរ​លក្ខណៈ​ស្ព័​រ​ផងដែរ​។​

    ទោះបីយ៉ាងណា ទាក់ទិន​នឹង​បរិក្ខារ​ខាងក្នុង មកទល់​សព្វថ្ងៃ​ក្រុមហ៊ុន​មិនទាន់បាន​ផ្ដល់ព័ត៌មាន​ពិស្ដារ​នោះទេ ដោយ​គ្រាន់តែ​អ្នកជំនាញ​ប៉ាន់​ស្មានថា វា​នឹងមាន​លក្ខណៈ​ជា​តាប​ឡូ​បញ្ជា​ដោយ​ការ​ចុច​ថាច់​ស្គ្រី​ន​។​

    ខណៈដែល​តម្លៃ​នៅ​មិនទាន់បាន​បង្ហើប រថយន្ត Lexus NX ដែល​នឹង​ចេញលក់​នៅ​ចុងឆ្នាំ​២០១៤​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​ថ្លៃដើម​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ​អាមេរិក​៕ ​

    KA-808080PRឡិច​ស៊ី​ស NX 200T ក្នុង​ពិព័រណ៍​រថយន្ត​ក្រុងប៉ារីស​នាពេល​ថ្មីៗ​នេះ​។ រូបថត AFP ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...