• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • វ៉ែនតា​ឆ្លាត​វៃ Toshiba គ្រោង​ចេញលក់​នៅ​ឆ្នាំក្រោយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 October, 2014  ម៉ោង 20:57 | បច្ចេក​វិទ្យា

    ​ក្រុង​តូ​ក្យូ​៖ ក្រុមហ៊ុន​អេឡិចត្រូនិក​តូ​ហ្ស៊ី​បា (Toshiba) បាន​វាយលុក​ចូល​ទីផ្សារ​ផលិត​វ៉ែនតា​ឆ្លាត​វៃ ជាមួយនឹង​ការតាំង​បង្ហាញ​នូវ​គំរូ​ម៉ូ​ដែល​ចំនួន​ពី​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ថ្មី​បំផុត​នៅ​ក្រុង​តូ​ក្យូ​។ វ៉ែនតា​ឆ្លាត​វៃ​របស់​តូ​ហ្ស៊ី​បា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ហ្គូ​ហ្គ​ល​។​

    ​ជាមួយនឹង​ការអះអាង​ផលិតផល​ថ្មី​នេះ​នឹង​ពាំនាំ​រូបភាព​មក​កៀក​នឹង​ភ្នែក វ៉ែនតា​ឆ្លាត​វៃ​របស់​តូ​ហ្ស៊ី​បា​ក៏​ជា​ជំនួយ​ពញ្ញាក់​អារម្មណ៍​អ្នក​ពាក់​ទាក់ទិន​នឹង​កត្តា​អាកាសធាតុ ការតាមដាន​ចលនា​រាងកាយ សុខភាព ការ​ចម្អិនម្ហូប ព្រមទាំង​វិស័យ​ទាក់ទិន​នឹង​ជីវិត​ប្រចាំថ្ងៃ​ដទៃទៀត​។​ #​ក្រុមហ៊ុន​តូ​ហ្ស៊ី​បា​បាន​កែច្នៃ​ស៊ុម​វ៉ែនតា​ឆ្លាត​វៃ​នេះ​ជាច្រើន​ម៉ូដ ខណៈដែល​ផលិតផល​របស់​ក្រុមហ៊ុន​ដៃគូ​ប្រជែង​ហ្គូ​ហ្គ​ល​មានតែ​ស៊ុម​បួន​ជ្រុង​តែមួយ​ម៉ូដ​ប៉ុណ្ណោះ​នោះ​។​

    ​យោងតាម​ក្រុមហ៊ុន​តូ​ហ្ស៊ី​បា វ៉ែនតា​ទម្ងន់​៤២​ក្រាម​មាន​៣​ម៉ូដ នឹង​ចេញលក់​នៅ​ទីផ្សារ​អាមេរិក​ខាងជើង និង​ជប៉ុន​នៅ​ឆ្នាំ​២០១៥៕ ​

    KA-303030JPវ៉ែនតា​ឆ្លាត​វៃ Toshiba ត្រូវបាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​តូ​ក្យូ​។ រូបថត AFP ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...