• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ស្ទឹង​បរិបូរ​ណ៌​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត ដ៏​ត្រជាក់ចិត្ត​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​មាន​ភ្ញៀវ មកលេង​មិន​ដាច់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 October, 2014  ម៉ោង 07:59 | ទេសចរណ៍

    ​ខេត្តកំពង់ឆ្នាំង​៖“​ទឹកស្ទឹង​បរិបូរ​ណ៌​” ជា​កន្លែង​មុជទឹក​ដ៏​សប្បាយរីករាយ​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​អោយមក​លេង​កម្សាន្ត​មិន​ដាច់​រៀងរាល់​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍​អាទិត្យ ទំនប់ទឹក​ស្ទឹង​បរិបូរ​ណ៌​នេះ​មាន​ទីតាំង​ស្ថិតក្នុង ភូមិ​ភ្នា​ត ឃុំ​ផ្សារ ស្រុក​ទឹក​បរិបូរ​ណ៌​ខេត្តកំពង់ឆ្នាំង ដែល មាន​ចម្ងាយ​ប្រមាណ​១១៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​និង​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។​ ​

    លោក ប៊ិន សុផាន មេឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​បាន​និយាយ​អោយ​អ្នកយក​ព័​ត៌​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩ ​ខែតុលា ឆ្នាំ​២០១៤​នេះ​ថា​៖ ស្ទឹង​បរិបូរ​ណ៌​មាន​ទទឹង​ប្រមាណ​ជាង​៦០​ម៉ែត្រ និង​បណ្តោយ​ក្នុងភូមិ​សាស្ត្រ​សុក​បរិ បូរ​ណ៌​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​។ ក្បាល​ស្ទឹង​បរិបូរ​ណ៌​មាន​ប្រភពទឹក​ហូរ​ធ្លាក់​មកពី​ភ្នំ​ឱរា​ល់​មួយផ្នែក និង​ហូរ​ ​មកពី​ស្ទឹង​បាណក់​មួយផ្នែក និង​មាន​ខ្សាច់​ស​ល្អ អាច​យក​ធ្វើ​សំណង់​បាន​យ៉ាងរឹងមាំ និង​ជា​កន្លែង​មុជទឹក​លេង​ ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​។​ ​ ​

    លោក ប៊ិន សុផាន មេឃុំ​ផ្សារ​បាន​អោយដឹងទៀតថា​៖ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​នៅក្នុង​កន្លែង​មុជទឹក​កម្សាន្ត​គល់ស្ពាន​ថ្ម​នៃ​ស្ទឹង​បរិបូរ​ណ៌ លោក​ពិនិត្យឃើញ​មាន​ភ្ញៀវ​ក្នុងស្រុក​ជា​លក្ខណៈ​គ្រួសារ​នាំគ្នា​មក​មុជទឹក​លេង​មិនដែល​ដាច់ ក្នុង​១​ថ្ងៃៗ​មាន​ប្រមាណ​ពី​៦០​ទៅ​៨០​នាក់ រៀងរាល់ថ្ងៃ​សោ​រ៍​និង​អាទិត្យ​។ ដោយឡែក​កាលពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​៤​ថ្ងៃ​ចុង​ក្រោយនេះ លោក​បានឃើញ​ភ្ញៀវ​ក្នុង​ខេត្ត​និង​មកពី​ក្រៅ​ខេត្ត​មកលេង​កម្សាន្ត​ក្នុង​១​ថ្ងៃៗ​រាប់ពាន់នាក់ និង​បើ​ធ្វើការ​បូក​សារុប​រយះពេល​៤​ថ្ងៃនោះ​មាន​ភ្ញៀវ​មកលេង​កម្សាន្ត​ប្រមាណ​៨​ពាន់​នាក់​។​ចំណែក​កិច្ចការងារ​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​របៀបរៀបរយ គឺ​អាជ្ញាធរ​មូលដ្ឋាន​បានដាក់​កម្លាំង​នគរបាល​និង​អាវុធហត្ថ​នៅក្នុង​ស្រុក មក​ការពារ​បាន​យ៉ាង​ល្អប្រសើរ មិនដែល​មានប​ញ្ហ​អ្វី​ធំដុំ​ពិបាក​ដល់​ភ្ញៀវ​ឡើយ​។​ ​

    ​នៅ​អែប​នឹង​មាត់​ស្ទឹង​ជាប់​គល់ស្ពាន​នេះដែរ​ក៏មាន​អាហារ​ដ្ឋា​ន​មួយកន្លែង​ដែល​បានធ្វើ​ផ្ចូ​ស​មួយចំនួន​ ​ស្របតាម​មាត់​ស្ទឹង​សំរាប់​ទទួលភ្ញៀវ​មក​អង្គុយលេង និង​ហូបចុក​កម្សាន្ត​សប្បាយ ដែល​មើលទៅ​គួរ​ជាទី​មនោ​ ​រម្យ​និង​ត្រជាក់ចិត្ត​រ៉ូ​ម៉ា​ទិច​ផងដែរ សំរាប់​ក្រុមគ្រួសារ និង​សំរាប់​គូរ​សង្សារ​ថ្មោងថ្មី ហើយ​នៅក្នុង​អាហា​រដ្ឋា​ន​នោះ​ ​ក៏មាន​លក់ដូរ​ម្ហូប​ខ្មែរ​ដ៏​ឆ្ងាញ់​ពិសារ មាន​ត្រី​សាច់​គ្រប់បែបយ៉ាង​តាម​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ផងដែរ​។​

    ​លោក​មេឃុំ​ផ្សារ​បានបញ្ជាក់​អោយដឹងទៀតថា​៖ កន្លែង​មុជទឹក​កម្សាន្ត​គល់ស្ពាន​ថ្ម​ស្ទឹង​បរិបូរ​ណ៌​មានទឹក​ ​ហូរ​យ៉ាង​ត្របាញ់​ដ៏​ត្រជាក់​ពិ​ជា​កន្លែង​លេង​កំសាន្ត​ដ៏​សប្បាយ​និង​ជក់ចិត្ត​។ ប៉ុន្តែ​ទឹកស្ទឹង​ចំណុច​នេះ​មិន​ឋិតថេរ​ ​រហូត​ឡើយ គឺមាន​ទឹក​អាច​ទៅលេង​កម្សាន្ត​បានតែ​រយះពេល​៥​ខែ​តែប៉ុណ្ណោះ គឺ​ចាប់ពី​ខែមិថុនា ដល់​ចុងខែ​តុ​ ​លា ផុតពី​ខែ​នេះ​ទៅ​គឺ​រដូវរំហើយ​និង​ខែប្រាំង ទឹកស្ទឹង​មិន​ច្រើន​ឡើយនិង​ក៏​មិនសូវមាន​ភ្ញៀវ​មកលេង កម្សាន្ត ទៀត​ដែរ ព្រោះថា​ទឹក​តិច​គោក្របី​ច្រើន​ទឹក​មិនល្អ​ឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ

    1017258_1634691833423860_6679056697146593481_n 1239365_1634692320090478_263219099612386099_n 10370816_1634692046757172_6467616942384822750_n 10628071_1634692383423805_4883838578011115574_n 10678679_1634691943423849_8103835685482069081_n

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...