• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • កម្ពុជា​ឈ្នះ​មេដាយមាស​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រកួត​កីឡា​ទ្វីបអាស៊ី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 October, 2014  ម៉ោង 17:00 | កីឡា

    ​ ​តារា​ឆ្នើម​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បានធ្វើ​ឲ្យ​កម្ពុជា​បញ្ចប់​ការរង់ចាំ​រយៈពេល​ពេល ៤៤​ឆ្នាំ​នៃ​ការ​ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ក្រោយពី​រូបនាង​យកឈ្នះ​លើ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​នាង Kirstie Elaine Alora របស់​ហ្វីលីពីន ក្នុង​លទ្ធផល ៦-៥ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព័​ត្រ​នៅលើ​ទីលាន Ganghwa Dolmens Gymnasium ក្នុង​ទីក្រុង Incheon និង​ក្រោយមក​បានឈ្នះ​កីឡាការិនី​អ៊ីរ៉ង់ Rouhani Tatemeh ក្នុង​ពិន្ទុ ៧ ទល់ ៤ នៅ​ល្ងាច​នេះ​។​

    សៀវ​ម៉ី​ង វ័យ ១៩​ឆ្នាំ នឹងត្រូវ​ជួប​ជាមួយនឹង​កីឡាការិនី Rouhani Fatemeh ដែល​បាន​ផ្តួល​កីឡាការិនី Abrar MaM Alfahad របស់​កូ​វែ​ត ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍ Asian Championships ក្នុង​ទីក្រុង​ហូ​ជី​មី​ញ កាលពី​ឆ្នាំ​២០១២​។​

    ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សៀវ​ម៉ី បាន​ផ្តួល​កី​កីឡាការិនី​អ៊ូ​ស​បេ​គី​ស្ថាន Abdullaeva Umida ក្នុង​លទ្ធផល​យ៉ាង​កក់ក្តៅ ២៩-៧ ក្នុងការ​ប្រកួត​វគ្គ​៨​នាក់​ចុងក្រោយ​លើ​ទីលាន​ដូចគ្នានេះ​ក្នុងប្រទេស​កូរ៉េខាងត្បូង​។​

    ​ជ័យជម្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ បានធ្វើ​ឲ្យ​នាង​បំពេញ​ការសង​សឹក​លើ Alora ដែល​បានឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៧​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ​២០១៣ ក្រោយពី​បាន​យកឈ្នះ​កីឡាការិនី​កម្ពុជា សន ដា​វីន ដែលជា​បងស្រី​របស់​សៀ​វ​ម៉ី ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ទម្ងន់​ច្រើនជាង ៧៣​គីឡូក្រាម ហើយ​ជើង​ខ្លាំង​របស់​ហ្វីលីពីន​រូបនេះ​ក៏បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន កាលពី​បួន​ឆ្នាំមុន​ផងដែរ​។​

    ស្របពេល​ជាមួយគ្នានេះ ស៊ន ដា​វីន បានទទួល​បរាជ័យ​ក្នុង​លទ្ធផល ៨-១ នៅពេល​ជួប​គូសត្រូវ​ចាស​នាង Akram Khodabandeh របស់​អ៊ីរ៉ង់ កាលពី​ព្រឹក​មិញ​ក្នុង​វគ្គ​៨​នាក់​ចុងក្រោយ​នៅលើ​ទីលាន Ganghwa Dolmens Gymnasium​។​

    សៀវ​ម៉ី បាន​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​មេដាយ​ក្នុង​កម្រិត​កីឡា​អាស៊ី​ជា​លើក​ទី​១ បើ​គិត​ចាប់តាំងពី​១៩៧០ ដែល​នៅពេលនោះ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​ ​ព័ត៌មាន​លម្អិត សូមរ​ចាំ​តាមដាន​នៅលើ​ទំព័រ​របស់​កម្ពុជា​ចុង​សប្តាហ៍​៕

    KA76767600(1)កីឡាការិនី ស៊ន សៀវម៉ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។KA-Sorn-Seavmeyតារា​ឆ្នើម​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្ដើម​មេដាយមាស​ជាមួយនឹង​កីឡាការិនី
    Rouhani Fatemeh ជនជាតិ អ៊ីរ៉ង់ នា​ល្ងាច​ថ្ងៃនេះ​ក្នុង​ទីក្រុង Incheon​។ ស្រេង ម៉េង​ស្រ៊ុន​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...