• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទំនប់ទឹក​ស្ទឹង​គង្គា​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​ដ៏​សប្បាយ នៅ​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​ ​និង​ថ្ងៃបុណ្យ​មាន​ភ្ញៀវទេសចរ​ណ៍មកលេង​មិន​ដាច់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 October, 2014  ម៉ោង 12:45 | ទេសចរណ៍

    ខេត្ត​កំពង់ឆ្នាំង​៖ “​ទំនប់ទឹក​ស្ទឹង​គង្គា ”​គឺជា​កន្លែង​មុជទឹក​ដ៏​សប្បាយរីករាយ​មួយ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៍ជាតិ អោយ​មកលេង​កំសាន្ត​មិន​ដាច់​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ ជាពិសេស​គឺ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌកន្លងមកនេះ​
    ​មាន​ភ្ញៀវ​មក​កេង​រាប់ពាន់​។​ទំនប់ទឹក​ស្ទឹង​គង្គា​នេះ​មាន​ទីតាំង​ស្ថិតក្នុង ភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹក ផុស ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ​១០៥​គីឡូ ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ និង​មាន​ចម្ងាយ​ប្រមាណ​២០ គីឡូ ម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។​

    ​កន្លែង​កម្សាន្តទំនប់ទឹក​គង្គា​ថ្វី​ត្បិត​ថា​មិនទាន់​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​ក៏ពិតមែន តែ​វា​បានកើត​ឡើងជា កន្លែង​មុជទឹក​កំសាន្ត​មួយ​ដ៏​សប្បាយ​មួយ ព្រោះ​រាជរដ្ឋាភិបាល​បាន​សាងសង់​ទំនប់ និង​ទ្វារ​ទឹក​២​សំរាប់​ធ្វើការ ស្រោចស្រព​ស្រូវប្រាំង និង​វស្សា​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​នោះ និង​ដែលមាន​ចរន្តទឹក​ហូរ​ដ៏​ត្រជាក់​ធ្វើ អោយ​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​មក​កម្សាន្តសប្បាយ​មិន​ដាច់​ឡើយ ។ 

    លោក សួន ភឿន នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​តាំងក្រសាំង​បាន​និយាយ​អោយដឹងថា៖ ទំនប់​គង្គា​នេះ​បា​​ន​កសាងឡើង​ក្នុង​ឆ្នាំ​១៩៧៦ សម័យ​ខ្មែរក្រហម​កាលណោះ​គេ​ហៅថា « ទំនប់​តំបន់ » ។​ក្រោយ​ថ្ងៃ​រំដោះ ៧​មក​​រា ឆ្នាំ​១៩៧៩ ទំនប់​មួយ​នេះ​បាន​រង​ការខូចខាត​ជាច្រើន ទើប​នៅក្នុង​ឆ្នាំ​១៩៨៥ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​​កសាង​ទំនប់​នេះ​ឡើងវិញ ដោយបាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ និង​បានធ្វើ​ទំនប់ និង​ទ្វារ ទឹក​ថ្មី​ធំៗ​២​កន្លែង​ជា​ប្រ​យោ​ជ​ន៍ ដើម្បី​ទប់ទឹក​ស្ទឹង​ស្រោចស្រព​ស្រូវ​ស្រែប្រាំង និង​ស្រូវ​ស្រែវស្សា​របស់​ប្រជាក​សិ​​ករ​យើង​នៅក្នុង​មូលដ្ឋាន​នោះ អោយមាន​ផ្លែផ្កា​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់​។ 

    ​លោកនាយ​នគរបាល​ប៉ុស្តិ៍បាន​អោយដឹងទៀតថា៖ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ រយៈពេល ៥​ថ្ងៃ ចុង ក្រោយ​គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែកញ្ញា​មុននេះ មាន​ភ្ញៀវទេសចរ​ណ៍​ជាតិ​មក​កំសាន្ត​ច្រើនណាស់ មកពី​​ទីជិត​ទី​ឆ្ងាយ និង​ក៏មាន​មកពី​រាជធានី​ភ្នំពេញ​ទៀតផង ដែល​ក្នុង​មួយថ្ងៃៗ មាន​ភ្ញៀវ​មក​កំសាន្ត​ប្រមាណ​ជាង​១​ពាន់​នាក់ ក្នុងនោះ​ក៏​ភ្ញៀវ​អន្តរជាតិ​មួយចំនួន​តូច​ផងដែរ ហើយ​នៅ​ថ្ងៃ​ធម្មតា​គឺ​សៅរ៍ និង​អាទិត្យ​ក៏មាន​ភ្ញៀវ​មក​​លេង​កំសាន្ត​មិនដែល​ដាច់​ផងដែរ​។ 

    ​ដោយ​មើលឃើញ​ភ្ញៀវ​ទេសចរណ៍​មកលេង​យ៉ាងច្រើន​បែបនេះ នៅ​ចុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ គណៈ​បញ្ជាការឯកភាព​ស្រុក​ទឹកផុស បាន​បញ្ជារ​អោយ​ដាក់​កងកម្លាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​៥​នាក់ សហការ​ជាមួយ កង កម្លាំង​ទាហាន កងកាំភ្លើងធំ​ឈរជើង​នៅ​បន្ទាយ​ក្រាំង​តា​មុំ​ចំនួន​១៥​នាក់​សារុប​មាន​ចំនួន​២០​នាក់ បានការ​ពារ​​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អប្រសើរ គឺ​មិនមាន​បញ្ហា​អ្វី​កើតឡើង​ឡើយ នៅពេល​បុណ្យ​ភ្ជុំ បិណ្ឌ​កន្លងទៅនេះ​។​ ក្រៅពី​ការពារ​តាម​គោលដៅ​ក្នុង​កន្លែង​កម្សាន្តនេះ កម្លាំង​សមត្ថកិច្ច បានរៀបចំ​សណ្តាប់ ធ្នាប់ និង​បញ្ចៀស​ចរាចរ​ណ៍​លើ​ខ្នង​ទំនប់​មិនអោយ​មាន​កកស្ទះ​ទៀតផង​។ ដោយឡែក​នៅក្នុង​ថ្ងៃ​ធម្មតា​គ្មាន បុណ្យទាន​វិញ ក៏មាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​២​ទៅ​៣​នាក់​នៅ​ប្រចាំ​ការការពារ​សន្តិសុខ​និង​រៀបចំ សណ្តាប់​ធ្នាប់​នៅក្នុង​កន្លែង​លេង​កម្សាន្តនេះដែរ​។​

    ​នៅក្នុង​បរិវេណ​កន្លែង​កម្សាន្តនេះ​អ្នក​ដែល​មក​កម្សាន្តភាគច្រើន​គឺ​មក​ងូតទឹក​លេង​ដែលមាន​ទឹក​ហូរ​យ៉ាង​ត្របាញ់​ចេញពី​ទ្វារ​ទឹក​ចុះមក​ក្រោម ក្នុងនោះដែរ​ក៏មាន​អ្នកស្រុក​ដែលមាន​លំនៅដ្ឋាន​ក្បែរ​នោះ មាន​ពោង ជួល​សម្រាប់​ជិះលេង​កម្សាន្ត មាន​តូប​ដាក់​គ្រែ​ជួល មាន​ជួល​កន្ទេល​ក្រាល​ផ្ទាល់​ដី និង​មាន​លក់​នំចំណី​អាហារ ភេសជ្ជៈ គ្រឿងក្លែម ហូបចុក​មិន​ខ្វះ​ទៀតផង នៅក្នុងពេល​ថ្ងៃបុណ្យ​ទាន​ម្តងៗ​។ 

    ​ភ្ញៀវ​ដែល​បាន​ទៅ​កំសាន្ត​នៅ​ទីនោះ​សុ​ទ្ឋ​តែ​បាន​និយាយ​ដូចៗ​គ្នា​ថា​៖ មកលេង​កំសាន្ត​នៅទីនេះ ស​ប្បា​​យ​ណាស់​ព្រោះ​មានទឹក​ដែល​ហូរ​ធ្លាក់​ពី​ទ្វារ​ទឹក​យ៉ាង​ត្រជាក់ចិត្ត​មិន​ចាញ់​កន្លែង​កម្សាន្ត​នានា​ប៉ុន្មាន​ឡើយ​។ ចំ ណែ​ក​កិច្ចការពារ​សណ្តាប់ធ្នាប់​របស់​សមត្ថកិច្ច​វិញ​គឺ​បានល្អ​ប្រសើរ រួមផ្សំ​និង​ថ្លៃ​សេ​វ៉ា​ចំណីអាហារ និង​កន្លែង​​ផ្ញើយានយន្ត​មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន បើ​មានឱកាស​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ និង​ឆ្នាំក្រោយៗ​ទៀត​​នឹង​មក​កម្សាន្តនៅទីនេះ​ជាថ្មីទៀត ។​

    លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​ ទំនប់ទឹក​គង្គា​គឺជា​កន្លែង​កំ​​សាន្ត​មួយ​មិនទាន់​កំណត់​ជា​តំបន់​ទេសចរណ៍​នៅឡើយ​ទេ​ព្រោះ​កន្លែង​នេះ​មានទឹក​លេង​កម្សាន្ត​តែ​ក្នុង​រដូវវស្សា​​ប៉ុណ្ណោះ​។​លោក​ក៏មាន​ទឹកចិត្ត​សប្បាយរីករាយ​ណាស់​ពេល​ឃើញ​អាជ្ញាធរ​ស្រុក ឃុំ និង​សមត្ថកិច្ច​បាន​សហ ការ​គ្នា​យ៉ាង​ល្អ​ក្នុងការ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ភ្ញៀ​មកលេង​កម្សាន្ត​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ក៏ដូចជា​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​ផងដែរ គឺ​មិន​ដែលមាន​អសន្តិសុខ​អ្វី​កើតឡើង​គួរអោយកត់សំគាល់​ឡើយ​៕ ដោយ រិទ្ធិ ជ័យ

    2a1 2a2 2a3 2a4

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...