• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សណ្ឋាគារ​ស្រោប​ឈើ​ល្អ​ប្រណីត​គ្រប់​ចំអាម​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 September, 2014  ម៉ោង 19:36 | slide, ទេសចរណ៍

    ​ខេត្តសៀមរាប ៖ ស្ថិតក្នុង​ផ្ទៃដី ១ ហិកតា​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំជន ក្រុង​សៀមរាប វិមាន​ដ៏​ធំ​ស្កឹមស្កៃ​រចនា​ម៉ូដ​បែប​បុរាណ​មាន​កំពូល ៥ បាន​ផុស​ត្រដែតត្រដឹម​ក្នុងចំណោម​ដើមត្នោត និង​រុក្ខជាតិ​ខៀវខ្ចី​ទាំងឡាយ​។ សំណង់​នេះ​រំលេច​នូវ​ខ្លោងទ្វារ​ឈើខ្មៅ​រលើបរលោង​ប្រក់​ក្បឿងស្រកាត្រី​។ សសរ​ធំ​ពីរ​នៅ​មាត់ទ្វារ​សណ្ឋាគារ​ក៏​ធ្វើ​ពី​ឈើ​បេង​ក្រមៅ​ទ្រ​ដោយ​ថ្មភ្នំ​ដែលមាន​ឆ្លាក់​ក្បាច់​ផ្កាចន្ទន៍​គួរ​ឲ្យ​ទាក់ទាញ​។ សណ្ឋាគារ​ដែលមាន​សោភណភាព​ស្រដៀង​នឹង​ភូមិគ្រឹះ​សេដ្ឋី​នា​សម័យបុរាណ​នោះ​ស័ក្ដិសម​សម្រាប់​បណ្ដា​ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​ស្រឡាញ់​ចម្លាក់​ឈើ និង​រចនាប័ទ្ម​បែប​ខ្មែរ​។​

    ផ្ដើមគំនិត​ពី​ក្រុមគ្រួសារ​លោក ប៊ុន ថា​រ៉េត ដែលជា​អ្នកមាន​ទ្រព្យ​ស្ដុកស្តម្ភ​ម្នា​ក់នៅ ខេត្តសៀមរាប និង​ក្រុម​ជំនាញ​ខាង​វិស័យ​សណ្ឋាគារ សំណង់ ម៉ូ​ដែល​អង្គរ​រី​ហ្សត និង រេ​ស៊ី​ដិ​ន (Model Angkor Resort and Residence) បាន​ចំណាយពេល​សាងសង់ ៤​ឆ្នាំ កន្លះ ដោយ​យក​ក្បាច់រចនា​តាម​អង្គរវត្ត និង​ចម្លាក់​ប្រាសាទបុរាណ​នានា មក​ច្នៃ​ជាមួយ​ស្ថាបត្យកម្ម​ប្រើ​ឈើ​ប្រណីត​ដូច​ផ្ទះ​អភិជន ឬ​ដង្ខៅ​សម័យ​ដើម​។​

    ​សណ្ឋាគារ​បែប​បុរាណ​ខ្មែរ​នេះ​សង្ឃឹមថា នឹង​ផ្ដល់​បទពិសោធ​ដល់​បណ្ដា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ ខេត្តសៀមរាប ឲ្យ​ទទួលបាន​អារម្មណ៍​ដូច​ស្ថិតក្នុង​គេហដ្ឋាន​វណ្ណៈ​ខ្ពង់ខ្ពស់​នា​អតីតកាល​ដ៏​យូរលង់​។​

    ទាក់ទិន​នឹង​សំណង់​សណ្ឋាគារ​ដែល​ប្រើ​ឈើ​ប្រណីតៗ​តុបតែង​ឥត​ចន្លោះ​នោះ​លោក ខេ​លី ចាន់​តារា អនុប្រធាន​ផ្នែក​ទីផ្សារ និង​អភិវឌ្ឍន៍​ប្រចាំ​ក្រុមហ៊ុន Asia Initiative Corp បាន​ឲ្យ​ដឹងថា​៖ «​សណ្ឋាគារ​នេះ​គឺ​ចែកចេញជា​ពីរ​គម្រោង​គឺ​ផ្ទះ​ខាងមុខ​ដែល​គេ​ហៅថា​ដំណាក់​ឈើ​នោះ​មាន ៥ បន្ទប់​ដែល​យើង​ធ្វើ​ប្រមាណ​ជា ៣ ទៅ ៤ ឆ្នាំ​ដោយសារតែ​ដំណាក់​នេះ​គឺ​យើង​ធ្វើ​អំពី​ឈើ​សុទ្ធ​ភាគច្រើន​មាន​កសិណ​ទឹក និង​គ្រឹះ​រឹងមាំ​ដែរ​ធ្វើ​ពី​ឈើ​ប្រណីត និង​ថ្មភ្នំ​»​។​

    ​លោក​ក៏បាន​លើកឡើង​ពី​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​នៃ​សណ្ឋាគារ​នេះ​ថា​៖ «​ចម្លាក់​នៅតាម​ជញ្ជាំង​ដំបូល​ខ្លោងទ្វារ​ពិតាន​ដែល​ឆ្លាក់​តាមបែប​បន្ទាយស្រី​នោះ​ភាគច្រើន​ជា​ស្នាដៃ​ស្ត្រី​ខ្មែរ​ដែល​គាត់​មាន​ជំនាញ​ខាង​ផ្នែក​ឆ្លាក់​ក្បាច់បុរាណ​។ ឈើ​ដែល​យើង​យកមកប្រើ​ប្រាស់​ធ្វើជា​គ្រឿងសង្ហារិម​ក្នុង​ដំណាក់​នេះ​គឺជា​ប្រភេទ​ឈើ​ប្រណីត​មានតម្លៃ​ដូចជា នាងនួន បេង និង​គ្រញូង​»​។​

    នៅ​ដំណាក់​ឈើ​នៃ​សណ្ឋាគារ​ដែល​អ្នករស់នៅ ខេត្តសៀមរាប ហៅថា «​ផ្ទះ​កំពូល ៥» តាម​ប្រាសាទអង្គរវត្ត នោះ ក៏មាន​កសិណ​ទឹក​ព័ទ្ធជុំវិញ ដើម្បី​ផ្ដល់​ភាពត្រជាក់ត្រជុំ និង​លើកកម្ពស់​ផ្ទះ​នេះ​ផងដែរ​។ ដំណាក់​ឈើ​នេះ​ស្ថាបនា​ឡើង​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ដែល​ចង់​ស្នាក់នៅ​ជា​លក្ខណៈ​ឯកជន​មាន​ចង្ក្រាន​បាយ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង និង​កន្លែង​អាន​សៀវភៅ​ផ្ទាល់ខ្លួន​ជាដើម​។ ការ​ស្នាក់នៅ​ក៏មាន​ផ្តល់ជូន​អាហារ​បី​ពេល និង​មានការ​បង្រៀន​ធ្វើ​មុខម្ហូប​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ផងដែរ​។​

    លោក ខេ​លី ចាន់​តារា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​យើង​មាន​បង្កើតជា​ម៉ឺ​នុយ​ម្ហូប​ឲ្យ​ភ្ញៀវ​ចម្អិន​ទៅតាម​អ្វីដែល​គាត់​ចង់​ពិសា​គឺ​យើង​មាន​គ្រឿងផ្សំ​មួយ​កំ​ប្លេ​ទាំងអស់​ជូន​គាត់​និង​មាន​ចុងភៅ​ពីរ​នាក់​ដើម្បី​ជួយ​ពន្យល់​ដល់​គាត់​»​។​

    សណ្ឋាគារ​ក៏មាន​សេវា ២៤ ម៉ោង​សម្រាប់​ទទួលភ្ញៀវ​ទៅ​មកពី​ចំណត​យានយន្ត​កាណូត​និង​អាកាសយានដ្ឋាន​ដោយ​បុគ្គលិក​ចំនួន​ពីរ​នាក់​។ សម្រាប់​ភ្ញៀវ​ដែល​ស្នេហា​បរិស្ថាន និង​ទេសភាព​ស្រុកស្រែ សណ្ឋាគារ​ក៏មាន​រៀបចំ​នូវ​ដំណើរ​កម្សាន្ត​ជិះ​កង់​អមដោយ​ម​គ្គុ​ទេ្ទ​សក៍​ជូនទៅ​ទស្សនា​ទីជនបទ​កន្លែង​ជិះសេះ និង​រទេះគោ​ជាដើម​។​

    សម្រាប់​ការជួល​ជា​បន្ទប់​តម្លៃ​ចាប់ពី ៨០០ ដុល្លារ និង​ការជួល​ជា​ដំណាក់​ផ្ទះ​ឈើ​ទាំងមូល​គឺ ៤ ពាន់​ដុល្លារ​។​

    ក្រៅពី​ដំណាក់​ផ្ទះ​ឈើ​នេះ សណ្ឋាគារ​ក៏មាន​ផ្ដល់នូវ​បន្ទប់​លក្ខណៈ​រី​ហ្សត​ចំនួន ១៧ បន្ទប់​ដែលមាន​តម្លៃ​ចាប់ពី ២៥០ រហូតដល់ ៤០០​ដុល្លារ​។​

    ​រី​ហ្សត នេះ​គឺ​រចនាប័ទ្ម​ពី​ថ្មភ្នំ​ជាមួយ​ស៊ីម៉ងត៍​លាបទឹក​ពណ៌​បែប​សិល្បៈ​លាយ​ជាមួយ​ឈើ បង្កើតជា​សំណង់​សម័យ​លាយ​បុរាណ​បន្តិច​។ ក្នុង​រី​ហ្សត​នេះ​មាន​បា​រ៍ អាង​ហែល​ទឹកធំ អាង​ងូតទឹក​ចា​គូ​ហ្ស៊ី (Jacuzzi) បន្ទប់​ស្ទី​ម សូ​ណា និង​សេវា​ម៉ាស្សា​បែប​បុរាណ​។​

    ភ្ញៀវ​ក៏​អាច​គយគន់​ព្រះអាទិត្យ​រះ និង​ថ្ងៃ​អស្ដង្គត​លើដំបូល ជាមួយនឹង​ការ​ញ៉ាំ​អាហារ​លក្ខណៈ​ប៊ី​ប៊ី​ឃ្យូ​ពេល​ល្ងាច​។ ម៉ូ​ដែល​អង្គរ​រី​ហ្សត និង រេ​ស៊ី​ដិ​ន ស្ថិតនៅ ភូមិ​ស្វាយដង្គុំ ជិត​ផ្លូវ​បាខែង ស្រុក​ស្វាយដង្គុំ ក្រុង​សៀមរាប​៕ ​(កម្ពុជាចុងសប្តាហ៍)

    KA-444140927_06bបន្ទប់ទទួលភ្ញៀវ​ដែល​រចនា​ដោយ​ក្បូរក្បាច់ និង​សង្ហារិម​ធ្វើ​ពី​ឈើ​ប្រណីត​។ ឈឹម ស្រី​នាង​

    KA-4440927_06a​សណ្ឋាគារ​កំពូល​ប្រាំ​មាន​អាង​ហែល​ទឹក​ដ៏​ធំ​នៅ​ពី​ខាងមុខ​។​ឈឹម ស្រី​នាង​

    KA-444140927_06cបន្ទប់​ស្នាក់​លំដាប់​ខ្ពស់​ដែល​ធ្វើ​ពី​ឈើ​ប្រណីត​សុទ្ធសាធ​តាំងពី​សង្ហារិម កម្រាល ជញ្ជាំង ពិតាន 
    និង​ចម្រឹង​បង្អួច​។​ឈឹម ស្រី​នាង​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...