• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា ថៃ រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ ក្រោម​អាយុ​១៣​ឆ្នាំ កម្ពុជា ៦-១ ថៃ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 September, 2014  ម៉ោង 09:28 | កីឡា

    ​ខេត្តបន្ទាយមានជ័យ​៖ ក្រុម​កីឡាករ បាល់ទាត់​ប្រចាំ​សហភាព សហព័ន្ធ​យុវជន ខេត្តបន្ទាយមានជ័យ បាន​ទៅ​ប្រកួត​ជាមួយ​កីឡាករ ប្រចាំខេត្ត​ស្រះកែវ ក្រោម​អាយុ​១៣​ឆ្នាំ កម្ពុជា​៦-១​ថៃ ដោយមាន​ការដឹកនាំ​ដោយ លោក សាន វិជ្ជា​សា​រ៉ាវុធ អនុប្រធាន​កាំ​កុង​ត្រួ​ល​សាខា​ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន សហភាព សហព័ន្ធ​យុវជន ខេត្តបន្ទាយមានជ័យ ក្រុម​កីឡាករ​អាយុ​១៣​ឆ្នាំ ចំនួន​២០​នាក់ និង​សហការី​ជាច្រើន​នាក់​ផងដែរ ភាគី​ថៃ គឺមាន​ក្រុម​កីឡាករ​ក្រោយ​អាយុ​១៣ នៃ​អនុ​ក្រោម​អាយុ​១៣​ឆ្នាំ វិទ្យាល័យ​ខ្លង​ហាត ប្រចាំខេត្ត​ស្រះកែវ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាច្រើន​នាក់​ផងដែរ ។​

    ​ព្រឹត្តិការ ការប្រកួត​កីឡាបាល់ទាត់ ក្រោម​អាយុ​១៣​ឆ្នាំ នេះ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅក្នុង​បរិវេណ នៃ​វិទ្យាល័យ ខ្លង​ហាត ស្ថិតនៅក្នុង​ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​
    ​លោក សាន វិជ្ជា​សា​រ៉ាវុធ អនុប្រធាន​កាំ​កុង​ត្រួ​ល​សាខា​ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន សហភាព សហព័ន្ធ​យុវជន ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា ក្រុមកីឡា​បាល់ទាត់​U13 កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ របស់​សហភាព សហព័ន្ធ យុវជន​ខេត្តបន្ទាយមានជ័យ បាន​ទៅ​ចូល​ក​រួម​ប្រកួត​កីឡា មិត្តភាព ជាមួយ​សិស្សសាលា​នៃ​អនុវិទ្យាល័យ ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដោយមាន​ការផ្តួចផ្តើម​ពី​លោក សាន វ​ឍ្ឍ​នា ជា​ប្រធាន​សហភាព សហព័ន្ធ​យុវជន​ខេត្តបន្ទាយមានជ័យ និង​ក៏បាន​ទទួល​ភាពជោកជ័យ នៃ ការប្រកួត​នេះ លទ្ធផល​កម្ពុជា ៦-១ ថៃ ។​

    ​លោក​បាន​បន្តថា ក្រៅពី​មតិ​សំណេះសំណាល​ក្នុងនាម​មិត្តភាព​និង​រឹតបណ្តឹង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែលមាន​ខ្សែរ​បន្ទាត់​ព្រំដែន​ជាប់​គ្នា ដែរ​ជា​អ្នកភូមិផង​របង​ជាមួយគ្នា នៅពេល​ប្រកួត​បញ្ចប់​ប្រតិភូ​សហភាព សហព័ន្ធ​យុវជន ខេត្តបន្ទាយមានជ័យ បាន​ជូន​វត្ថុ​អនុស្សា​វរិ​យ៍ រូបព្រហ្ម​មុខ​បួន ជា​និមិត្តរូប​ប្រសាទ​បាយ​ន័ ដែរ​ជា​ដួងព្រលឹង​នៃ​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​។​

    ​លោក អនុប្រធាន​សហភាព សហា​ព័ន្ធ​យុវជន​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា ប្រសិនជា​ធ្វើបាន ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិការ ឆ្នាំ​២០១៤ កីឡាករ​U13 ប្រចាំ សហភាព សហព័ន្ធ​យុវជន​ខេត្តបន្ទាយមានជ័យ និង​រៀបចំ​ទៅ​ប្រកួត​បន្ត​ជាមួយ កីឡាករ U13 ប្រចាំ​ស្រុក​អារញ្ញ​ប្រ​ថេប ប្រសិនជា​មានការ​ជោកជ័យ​ដូច​ពេលនេះ និង​ធ្វើការ​ប្រកួត​បន្តទៅ​ក្រុម​ជំរើស​U13 ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ បន្តទៀត​ផងដែរ​៕​ ដោយ យី ហាំង

    26b1 26b2 26b3 26b4

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...