• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • វត្ត​ធម្ម​វ័ន​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​និង​ជា​វត្ត​មួយ​ដែលមាន​ការរីកចំរើន​ជាងគេ​ព្រោះ តែ​ពុទ្ធបរិស័ទ​មាន​ជំនឿ​លើ​ព្រះចៅអធិការ​វត្ត​កាន់​ព្រះ​វិន័យ​បាន​ម៉ឺងម៉ាត់​ល្អ​តាម​គម្ពី​ព្រះ​ត្រៃ​បី​តក​នៃ​ព្រះពុទ្ធសាសនា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 September, 2014  ម៉ោង 11:08 | ទេសចរណ៍

    ខេត្ត​កំពង់ឆ្នាំង​៖​ វត្ត​ធម្ម​វ័ន​អាច​ចាត់ទុកជា​រមនីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ​សំរាប់​ភ្ញៀវ​មកលេង​កំសាន្ត និង ជា​វត្ត​រីកចំរើន​ជាងគេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ពុទ្ធបរិស័ទ​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំងប្រទេស​បាន​ចូលរួម កសាង សមិទ្ធិផល​នានា​នៅក្នុង​វត្ត ព្រោះតែ​ព្រះគ្រូ​ចៅអធិការ​វត្ត​និង​ព្រះសង្ឃ​កាន់​ព្រះ​វិន័យ​បាន​យ៉ាង​តឹងរឹង​តាម គន្លង បញ្ញត្តិ​ព្រះពុទ្ធសាសនា វត្ត​នេះ​ស្ថិតនៅ​ចង្កេះភ្នំ​ក្រាំង​ដី​មាស ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលា ប្អៀ​រ ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ពី​ទី​ក្តុង​កំពង់ឆ្នាំង​ប្រមាណ​៣​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។​

    ​វត្ត​ធម្ម​វ័ន​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​នៅក្រៅ​ខេត្ត​ចាត់ទុកថា​ជា​រមណីយដ្ឋាន វប្បធម៌ ធម្មជាតិ​មួយ​ជាទី​មនោ​រម្យ ព្រោះថា​ទីតាំង​វត្ត​ធម្ម​វ័ន​ស្ថិតនៅលើ​ចង្កេះភ្នំ​ក្រាំង​ដី​មាស មាន​ខ្យល់​ដ៍​បរិសុទ្ធ មាន​ដើម ឈើ​ខ្ពស់ៗ​មាន​ម្លប់​ត្រឈឹងត្រឈៃ​មាន​កន្លែង​អង្គុយលេង និង ដែល​អាចអោយ​អ្នក​ទេសចរណ៍​ទៅ​កំសាន្ត លេង យ៉ាង​សប្បាយរីករាយ​។​ទន្ទឹម​នោះដែរ​គេ​អាច​ឈរ​មើលឃើញ​ទេសភាព​វាលស្រែ ដើមត្នោត ទឹកទន្លេ និង​ដងភ្នំ​នា ងក​ង្រី​គួរ​ជាទី​គយគន់​ទៀតផង ដែល​អាចធ្វើអោយ​អារម្មណ៍​អ្នក​ទៅលេង​កំសាន្ត​ទី​នោះបាន​ស្រស់ស្រាយ​ចិត្ត និង បំបាត់​បាន​នូវ​ទុក​កង្វល់​ទាំងឡាយ​បាន​ឆាប់រហ័ស​ទៀតផង​។​

    ​ព្រះ​ភិក្ខុ​ខ​ន្តិ​សា​រោ យឹម ទូច ព្រះជន្ម​៤២​វស្សា​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ធម្ម​វ័ន  និង​ជា​ធម្មធរ​គណ​ខេត្ត​កំពង់ ឆ្នាំង​បាន​មាន​សង្ឃដីការ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា​នេះ​ថា​៖​វត្ត​ធម្ម​វ័ន​ត្រូវបាន​ក្រសួង​ធម្មការ​ប្រកាស​ទទួល ស្គាល់ នៅ​ឆ្នាំ​២០០៤​ដែល​នៅមុន​ឆ្នាំ​២០០៤​គ្រាន់តែ​ជា​អាស្រម​តូច​មួយ​ប៉ុណ្ណោះ​។​ចំណែក​ព្រះអង្គ​បានមក​គង់​ជា​ព្រះ​ចៅ អធិការ​ក្នុង​វត្ត​នេះ ចាប់ពី​ឆ្នាំ​២០០៣​មកដល់​សព្វថ្ងៃ​មាន​រយៈពេល​ជាង​១១​ឆ្នាំ​ហើយ ព្រះអង្គ​បាន​បួស​ជាស​ង្ឃ​តាំង​ព្រះជន្ម​១៧​ព្រះវស្សា​មក​។​ចំណែក​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​នេះ​មាន​ចំនួន​ជាង​៧០​អង្គ បាន​ចេញទៅ​រៀន​ជាង​៥០​អង្គ​គង់នៅ​ក្នុង​វត្ត​បច្ចុប្បន្ន​២៤​អង្គ​។​

    ​សមិទ្ធិផល​ដែល​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ពុទ្ធបរិស័ទ​មកពី​ខេត្ត​ផ្សេងៗ​បាន​ចូលរួម​កសាង​មាន ព្រះវិហារ​មួយ​ដែល​កសាង​អស់​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លា បច្ចុប្បន្ន​កសាងបាន​ជា​ង​៨០%​ហើយ​។​កសាង​ចេ​តី​៥​កន្លែង កសាង​កុដិ​ចំនួន​៣១​កុដិ តំលៃ​កសាង​ក្នុង​កុដិ​នីមួយៗ​អស់ប្រាក់​ពី​១២០០០​ទៅ​១៥០០០​ដុល្លា សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៤៥​ម៉ឺន​ដុល្លា​,​កសាង​សាលាឆាន់ ៣​កន្លែង សាលាឆាន់​ធំជាងគេ​ដែល​កំពុង​កសាង​ឈ្មោះ​តាវ​តឹង​សភា​ចំណាយ​ថវិកា​អស់​២២​ម៉ឺន​ដុល្លា​ហើយ​គឺ​ទើបតែ​កសាងបាន​៦០%​ប៉ុណ្ណោះ ដោយឡែក​គំរោង​ត្រូវ​កសាង​សាលាឆាន់​នេះ​បង្ហើយ​ដែលមាន​ដំបូល​និង​ដាក់​កញ្ចក់ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​២៩​ដុល្លា​ទៀត​។​ចំណែក​ប្រាសាទ​តម្កល់​ព្រះ​ពុទ្ធរូប​២៨​អង្គជា​កន្លែង​ដាំ​ដើម​ពោធិព្រឹក្ស​យក​មកពី​ប្រទេស​ឥណ្ឌា​ដែល​បាន​កសាង​រួចហើយ ចំណាយ​ទឹកប្រាក់​អស់​ជាង​៨​ម៉ឺន​ដុល្លា​។​

    ​ទន្ទឹមនេះដែរ​បច្ចុប្បន្ន​កំពុង​សាងសង់​សាលា​ពុទ្ធិកសិក្សា​មួយកន្លែង​ដែលមាន​កំពស់​៣​ជាន់​កសាងបាន​២០%​ហើយ​អស់​ទឹកប្រាក់​ជាង​៨​ម៉ឺន​ដុល្លា និង​មហា​កុដិ​មួយកន្លែង​ទៀត​កំពុង​សាងសង់​សំរាប់​សង្ឃ​ជាន់ខ្ពស់​គង់នៅ​រៀនសូត្រ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​ជាង​៣​ម៉ឺន​ដុល្លា ដោយឡែក​ផ្លូវ​បេតុង​ប្រវែង​ជាង​៤០០​ម៉ែត្រ​ក្នុង​វត្ត​ក៍​កំពុង​កសាង​ដែរ​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លា​ទៀត​។​ព្រះចៅអធិការ យឹម ទូច បាន​មាន​សង្ឃដីការ​អោយដឹង​ទៀតថា​៖​ការកសាង​សមិទ្ធិផល​ទាំងអស់​ខាងលើនេះ​គឺជា​ការចូលរួម​ប្រគេន​បច្ច័យ​របស់​ពុទ្ធបរិស័ទ​ទាំងអស់​ក្នុង​ពិធីបុណ្យ​ផ្សេងៗ  បច្ច័យ​មួយចំនួនទៀត​គឺ​ព្រះអង្គ​ដែល​បានមកពី​ការសំដែង​ធម៌​ទេសនា  បាន​យក​​មក​បញ្ចូល​ក្នុងការ​កសាង​នេះ​ទាំងអស់ ក្នុងពេល​កាន់បិណ្ឌ​៩​ថ្ងៃ​មកនេះ​ចំណូល​ក្នុង​វត្ត​បាន​ជាង​១០​លាន​រៀល​។​

    ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​អញ្ជើញ​មកកាន់​បិណ្ឌ​ទី​៩​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា​នេះ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​មូលហេតុ​ដែលនាំអោយ​ពុទ្ធបរិស័ទ​ចូលរួម​សមិទ្ធិផល​ទាំងអស់​ខាងលើនេះ គឺ​មកពី​ពួកគាត់​មាន​ជំនឿ​ទុកចិត្ត​លើ​គណកម្មាធិការ​វត្ត​ដែលមាន​ការស្មោះត្រង់ ជាពិសេស​លើ​ព្រះចៅអធិការ យឹម ទូច ដែល​ព្រះ​អង្គជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​ព្រះសង្ឃ​ក្នុង​វត្ត កាន់​ព្រះ​វិន័យ​តឹងរឹង​និង​ត្រឹមត្រូវ​តាម​គម្ពី​ព្រះ​បី​តក​នៃ​ព្រះពុទ្ធសាសនា ទើប​ពុទ្ធបរិស័ទ​ទាំងអស់​មាន​ជំនឿ​ជឿជាក់​គោរព​ប្រតិបត្តិ និង​ចូលរួម​កសាង​គ្រប់គ្នា​។​

    ​ព្រះគ្រូ យឹម ទូច ចៅអធិការ​វត្ត​ធម្ម​វ័ន បាន​មាន​សង្ឃដីកា​បញ្ជាក់​យ៉ាងច្បាស់​ថា​៖​ព្រះអង្គ និង​គណៈកម្មការ វត្ត​សង្ឃឹមថា និង​អាច​កសាង​សមិទ្ធិផល ដែល​កំពុង​កសាង​ខាង​បានសំរេច​ដោយ​ជោកជ័យ ព្រោះថា ការ​កាន់​ព្រះ​​ធម៌​វិន័យ​ដ៏​តឹងរឹង​និង​ត្រឹមត្រូវ​តាម​ព្រះ​ពុទ្ធឱវាទ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​​ជាតិ  និង​ក៏​ជា​មូលដ្ឋាន​មួយ​ដ៏​ល្អ​នៃ​ជំនឿ​របស់​ពុទ្ធបរិស័ទ ទន្ទឹម​នោះដែរ​ក៏មាន​គណៈកម្មការ​វត្ត​ដ៏​ស្មោះត្រង់​ផងដែ​​រ​ទើប​ពុទ្ធបរិស័ទ​មាន​ជំនឿ​ចូលរួម​កសាង​ស​មិ​ទិ្ធ​ផល​ទាំងអស់​ខាងលើនេះ​បាន​ដោយ​ជោកជ័យ​៕ ដោយ រិទ្ធិ ជ័យ

    18e1 18e2 18e3 18e4 18e5 18e6

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...