• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • TOYOTA ប្រកាស​ប្រមូល​រថយន្ត TONDRA ១៤​ម៉ឺន​គ្រឿង​កម​វិញ​ដោយសារ ពោង​សុវត្ថិភាព​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 September, 2014  ម៉ោង 10:13 | បច្ចេក​វិទ្យា, អន្តរជាតិ

    ​ញូយ៉ក ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រុមហ៊ុន តូយ៉ូតា បានប្រកាស​ប្រមូល​រថយន្ត ម៉ាក Tundra ជាង ១៤០.០០០ គ្រឿង​មកវិញ នៅឯ​ភាគខាងត្បូង​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ផ្នែក​បច្ចេកទេស បាន​រកឃើញ​បញ្ហា​ពោង​សុវត្ថិភាព មាន​ភាពមិនប្រក្រតី ។​

    ទីភ្នាក់ងារ​សារ ព័ត៌មាន​ជប៉ុន ក្យូ​ដូ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ដោយ​ផ្អែក​តាម រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន តូយ៉ូតា ឲ្យ​ដឹងថា កន្លងមក​មាន ការ​តម្លើង ពោង​សុវត្ថិ ភាពខុស​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​វា​អាច​នឹង មិន​ដំណើរការ នៅពេល​មាន​គ្រោះថ្នាក់​កើត ឡើង ដូច្នេះ ហើយ​ទើប​ក្រុមហ៊ុន​សម្រេច ប្រមូល​មកវិញ​ទាំងអស់ ។​

    ​គួរបញ្ជាក់​ផងដែរ​ថា រថយន្ត​ជាង ១៣០.០០០ គ្រឿង ដែល​ត្រូវបាន​នាំ​ចូលទៅ សហរដ្ឋ​អាម៉េរិក កន្លងមកនេះ ពុំមាន​របាយការណ៍​ណាមួយ បង្ហាញ​ពី​គ្រោះថ្នាក់ រងរបួស ឬ​បញ្ហា​បច្ចេកទេស ដែល បង្កឡើង ដោយ​គ្រឿងយន្ត​ប្រភេទ​នេះ នៅឡើយ​ទេ តែ​ក្រុមហ៊ុន ត្រូវតែ​ធ្វើការ​បញ្ជាក់​ឲ្យ​ច្បាស់ តាម រយៈ​ការ​ពិនិត្យឡើងវិញ ដើម្បី​ទំនុកចិត្ត​របស់​អ​ថិ​ជន និង​សុវត្ថិភាព​អ្នកប្រើប្រាស់​ជា​ចម្បង​៕ ​

    KA-45454545BB

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...