• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមនីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​ធ្លាក់​ពីលើ​ភ្នំ​ដ៏​ស្រស់ត្រកាល បើ​បាន​មកលេង​ពិតជា​ជក់ចិត្ត​មកទៀត​មិនខានឡើយ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 September, 2014  ម៉ោង 18:42 | ទេសចរណ៍

    ​ខេត្តកំពង់ឆ្នាំង​៖ ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នៅជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង ខេត្ត​ពោធិ សាត់ ដែល​បាន​រៀបចំឡើង​ដោយ​សហគមន៍ ឃុំ​ឈើ​តុំ មានការ​ជួយ​ឧ​បត​ម្ថ​ពី​មន្ទីរ​បរិស្ថាន និង មន្ទីរ​ទេសចរណ៍​ខេត្តពោធិសាត់ និង​អង្គការ​ជា​ដៃគូ​។ រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ មាន​ទីតាំង​ស្ថិតក្នុង ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ ជាប់​ព្រុំប្រទល់ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​មាន​ចម្ងាយ​ប្រមាណ​៧២​គីឡូម៉ែត្រ​ខាងលិច​ឆៀង​ខាងជើង​ទី​រួម​ខេត្តកំពង់ឆ្នាំង​។

    ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មកពី​ភ្នំពេញ ដើម្បី​ទៅ​ទីនោះ​អោយបាន​ឆាប់ យើង​ត្រូវ​ធ្វើដំណើរ​ផ្លូវ​កាត់​ក្រាល​កៅ​ស៊ួ​មួយ​កំណាត់ និង​ក្រាលផ្លូវ​គ្រួស​ក្រហម​យ៉ាង​រលោង​មួយ​កំណាត់​ទៀត​ទើប​ទៅដល់​ទីនោះ​។ បើ​គិត​ចម្ងាយ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ទៅដល់​រមណីយដ្ឋាន​ដែលមាន​ទឹកធ្លាក់​ធម្មជាតិ​ស្រស់ស្អាត​នេះ​គេ ធ្លាប់​វាស់​កុង​ទ័​រ​រថយន្ត​មាន​ចម្ងាយ​៧២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

    ចង់ទៅ​រមណីយដ្ឋាន​ច្រក​ល្អៀង ត្រូវធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ទិស​ខាងជើង​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ នឹង​ទៅដល់​ផ្សារ​មួយ ឈ្មោះ​ផ្សារ​ពង្រ ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។ ពេលទៅដល់​ផ្សារ ភ្ញៀវ​ទេសចរណ៍​ត្រូវ​បត់​ចូល​ខាងឆ្វេង​ដៃ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ធ្វើឡើង​ដោយ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​កាត់​តាម​ភូមិ​ត្រពាំង​ម្លូ និង​ទៅដល់​ស្ថានីយ​រថភ្លើង​ក្រាំង​ស្គា​។

    ពេលទៅដល់​ទីនោះ​គឺ​ផុត​ផ្លូវ​ក្រាល​កៅស៊ូ​ហើយ គ​និង​ដល់​ផ្លួ​វ​ក្រាល​គ្រួស​ក្រហម​មួយ​ស្រប តាម​ថ្នល់​រថភ្លើង​ទៅ​ទិស​ខាងជើង កាត់​តាម​ផ្សារ​ក្តុល និង​ទៅដល់​ជិត​ស្ថានីយ​រថភ្លើង​បំ​ណ​ក់ ភ្ញៀវ​ទេសចរណ៍ និង​បានឃើញ​ស្លាក​សញ្ញា ដាក់ថា រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង មាន​ចម្ងាយ ១៥​គីឡូម៉ែត្រ​ឃើញ​មាន​ផ្លូវ​មួយ​បត់​ខាងឆ្វេង​ដៃ ពេលនោះ លោកអ្នក​ត្រូវធ្វើ​ដំណើរ ចូលទៅ​តាមផ្លូវ​កាត់​ព្រៃភ្នំ​មាន​ទេស​ភាពល្អ​ណាស់ ដោយ​នៅតាម​សងខាង​ផ្លូវ​មាន​ដោយ​ដើមឈើ​គ្រប់​ប្រភេទ​តូច ធំ ខ្ពស់ៗ​ដែលជា​ព្រៃស្រោង​រហូតដល់​គោលដៅ ដោយមាន​មន្ត្រី​បរិស្ថាន និង​សហគមន៍​នៅ​ទីនោះ​ចាំ​បំរើភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ផងដែរ ។

    ​គ្រាន់តែ​បាន​ឈាន​ជើង​ចូលដល់​បរិវេណ​នោះ​ភ្លាម លោកអ្នក​ប្រាកដជា​នឹង​បានឮ​សំ​ម្លេ​ង​ទឹកធ្លាក់​យ៉ាងគំហុក បោក​នឹង​ផ្ទាំង​ថ្ម​យ៉ាង​ទ្រ​ហ៊ឹង ។ លោកអ្នក​នឹង​ឃើញ​ទឹកធ្លាក់​យ៉ាង​ថ្លា​ដូច​កញ្ចក់ បោក​លើ​ផ្ទាំង​ថ្ម​បែក​យ៉ាង​សក្បុស ពីលើ​ចុះមក​ក្រោម បូកផ្សំ​ជាមួយ​ព្រៃឈើ​តូចធំ មើលទៅ​ពិតជា​គួរអោយ​គយគន់​នៃ​សម្រស់​ធម្មជាតិ​របស់រ​មណី​យ​ដ្ឋា​ន ទឹកធ្លាក់​ច្រក​ល្អៀង ពិតប្រាកដ​មែន ។

    ​លោក​អុំ ស៊ុន ចំរើន ហៅ​លោកតា​ឆន ជា​សមាជិក​សហគមន៍ ឃុំ​ឈើ​តុំ ទឹកធ្លាក់​ច្រក​ល្អៀង បាន​មានប្រសាសន៍ថា​៖ សហគមន៍​របស់លោក បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០២ ដោយមាន​លោក អ៊ិ​ច អាត ជា​ប្រធាន​សហគមន៍​នេះ​និង​មាន​ការជួយ​ឧបត្ថម​ពី​មន្ទីរ​បរិស្ថាន​ខេត្ត និង​ទេសចរណ៍ ខេត្តពោធិសាត់ និង អង្ក​ការ​ជា​ដៃគូ​មួយចំនួនទៀត បាន​ផ្តួច​ផ្តើមកសាង​ផ្លូវ​ចូលមក​រមណីយដ្ឋាន នេះ​ដែល​អាចអោយ​រថយន្ត​តូចធំ​ចូលមក​កំសាន្ត​បាន​យ៉ាង​ងាយស្រួល​។ ក្រៅពី​

    នោះបាន​ក៏​សាង បន្ទប់ទឹក​បង្គន់​អនាម័យ ធុង​សម្រាប់ ដាក់​សំរាម តុ​ឈើ​តាម​មាត់ទឹក​សម្រាប់​ភ្ញៀវ​អង្គុយ​កំសាន្ត ចាក់​បេតុង​លើ​ផ្ទាំង​ថ្ម​ជា​ផ្លូវ​សម្រាប់​ដើរ និង​ស្ពាន​មួយចំនួន​សម្រាប់​ដើរ​តាម​មាត់ជ្រោះ ទឹកធ្លាក់​នេះ​ផងដែរ​។​ក្រៅពីនោះ​ក៏​នៅមាន​គេ​ធ្វើ​ស្លាក​សញ្ញា សម្រាប់​បង្ហាញផ្លូវ និង​ទីតាំង​ដែល​ភ្ញៀវ​ទៅដល់​ទៀតផង​។​ក្រៅពី​ស្លាក​សញ្ញា បង្ហាញផ្លូវ នូវមាន​ស្លាក សញ្ញា​ហាមឃាត់​មានដូចជា​ហាម នាំយក​នូវ​របស់​បែក​ជា​អំបែង មាន​ដប​ភេសជ្ជៈ​គ្រប់​ប្រភេទ​នាំ ចូល បរិវេណ​រមណីយដ្ឋាន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​កង់​រថយន្ត និង​ហាម​នេសាទ​ត្រី​ផងដែរ​។

    លោកតា បាន​បន្តថា​៖ ទឹកធ្លាក់​ច្រក​ល្អៀង ឬ​ហៅ​ឈ្មោះ​មួយទៀត “​យ៉ោ​ក​”​នេះ​មាន​ច្រើន​ដំណាក់​ណាស់ តែ​សហគមន៍​បានដាក់​ស្លាក​តែ​៣​ដំណាក់​ធំៗ​ប៉ុណ្ណោះ ដែល​ចាប់ពី​ចំណុច​ទៅដល់ ឡើង​ទៅលើ​មាន​ចង្ងាយ ៩០០​ម៉ែត្រ ។ ក្នុងនោះ​មាន​ទឹកធ្លាក់ ថ្ម​សណ្តូន ទឹកធ្លាក់​ជ្រៃក្រឹម និង​ទឹកធ្លាក់​ខ្ពស់​ជាងគេ​គឺ​ដំណាក់​ស្តេច ដែលមាន​ចម្ងាយ​៩០០​មែត្រ​នេះ ។

    លោកតា ស៊ុន ចំរើន បានបញ្ជាក់​ទៀតថា សហគមន៍​របស់លោក បាន​គ្រប់គ្រង​ដី​តំបន់​នេះ​ចំនួន ជាង​៣៥០​ហិកតា ដែល​កំណត់ដោយ មន្ទីរ​បរិ​ដ្ឋា​ន​ខេត្ត និង​អង្ក​ការ​ម្លប់​បៃតង​។ ចំពោះ​ចំណូល​ដែល​បានមកពី​ភ្ញៀវ ក្នុងនោះ​រថយន្ត​ធុន​តូច​មួយគ្រឿង​៥​ពាន់​រៀល រ​យន្ត​ធន់​ធំ​មួយគ្រឿង​១​ម៉ឺន​រៀល និង​ភ្ញៀវ​ម្នាក់​១​ពាន់​រៀល គឺ​យក​សម្រាប់​ជួសជុល​នឹង​កសាង​បន្ថែម​ក្នុង​រមណីយដ្ឋាន​នេះ និង​សម្រាប់​ជួល​អ្នកដើរ រើស​សំរាម បើ​ទុក​ណា​មាន​ធុង​សម្រាប់​ដាក់​សំរាម​ពិតមែន តែ​ភ្ញៀវ​ខ្លះ​នៅតែ​ចោល​សំរាម​ម​ពាសវាល​ពាស កាល​ដដែល​។ ក្រៅពីនោះ​ចំណូល​មួយផ្នែក​បាន​យកទៅ​កសាង​ផ្លូវ​ក្នុង​ឃុំ​ឈើ​តុំ ដែលមាន​១២​ភូមិ ។ សហគមន៍​នៅបាន​ដាក់​ឧ​ឃោស​នស​ព្ទ័​ជាច្រើន​កន្លែង​សម្រាប់​ភ្ញៀវ ជូនដំណឹង​ពី​ការបាត់​របស់ បាត់​កូនចៅ និង​ជូនដំណឹង​ផ្សេងៗ ដោយ​ពុំ​គិតថ្លៃ ។

    ​បើទោះបី​មានការ​អះអាង​បែបនេះ​ក្តី ក៏​នៅមាន​ភ្ញៀវ​បាន​ត្អូញត្អែ​ដែរ​ថា ផ្លូវ​ចូលទៅ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​សោះ​គ្មាន​ការថែទាំ និង​ជួសជុល​បន្ថែម ធ្វើអោយ​រថយន្ត​ភ្ញៀវ​មានការ​ពី​បាក​ក្នុងការ​ធ្វើដំណើរ និង​សេ​វ៉ា​កម្ម​លក់ដូរ​នៅ​កល្លែង​កំសាន្ត​មានតម្លៃ​ថ្លៃ​គួ​សម​ដែរ​។ សម្រាប់​ភ្ញៀវ​ដែល​បាន​ទៅ​កំសាន្ត​នៅ​ទីនោះ​ពិតជា​លាន់មាត់​ស​សើ​រថា ពិតជា​ល្អ​ស្អាត​និង​មាន​ធម្មជាតិ​ស្រស់បំព្រង​ណាស់ និង​មាន​ទឹកធ្លាក់​យ៉ាង​ថ្លាយុង​យល់​បាតដី និង​បានឃើញ​ត្រី​តូចធំ រួមផ្សំ​និង​ខ្យល់​បរិ​សុ​ទ្ឋ​ធម្មជាតិ​ទៀតផង​នោះ ពិតជា​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ថា ពិតជា​ជក់ចិត្ត​មែន ហើយ​និង​បបួល​មិត្ត​ភ័​ក្រ កូនចៅ​ទៅលេង​នៅពេល​ក្រោយៗ​ទៀត​ជាពុំខាន​ឡើយ ៕ ដោយ រិ​ទ្ធិ ជ័យ ​

    11b1 11b4 11b3 11b2

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...