• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទំនប់ទឹក​ស្ទឹង​គង្គា​ក្នុង​រដូវវស្សា​គឺជា​កន្លែង​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 September, 2014  ម៉ោង 13:52 | ទេសចរណ៍

    ខេត្ត​កំពង់ឆ្នាំង​៖ កន្លែង​កំសាន្ត​ទំនប់ទឹក​ស្ទឹង​គង្គា​ជា​កន្លែង​មុជទឹក​កំសាន្ត​មួយ ដែល​នៅក្នុង​ខែវស្សា​មានទឹក​ហូរ​ធ្លាក់​តាម​ទ្វារ​ទំនប់​យ៉ាង​ត្របាញ់​គួរ​ជាទី​គយគន់ និង​រៀងរាល់​ថ្ងៃរសៀល​គេ​តែង​ឃើញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​នាំគ្នា​មក​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​។​កន្លែង​កំសាន្ត​ខាងលើនេះ​ស្ថិតនៅ​ក្នុងភូមិ​តាំង​ក្រ សាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។  
                                                                                           
    ​លោក ស្រី ហង្ស វិជ្ជា​វី អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ទីក្រុង​កំពង់ឆ្នាំង​ដែល​បាន​នាំ​ក្រុមគ្រួសារ​មក​មុជទឹក​លេង​កំ សាន្ត​នៅ​ទំនប់ទឹក​ស្ទឹង​គង្គា​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤ នេះ​បាន​និយាយ​អោយដឹងថា​៖​នៅ​រៀង​រា ល់​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ក្រុមគ្រួសារ​លោកស្រី​តែង​នាំគ្នា​ដើរលេង​លំហែរ​កំសាន្ត​នៅតាម​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​នៅក្នុង​ខេត្ត ចំណែក​តំបន់​កំសាន្ត​ទ្វារ​ទឹក​ទំនប់ទឹក​ស្ទឹង​គង្គា​នេះ ក៏​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​មួយ​យ៉ាង​សប្បាយរីករាយ និង​មាន​ចម្ងាយ​ខាងលិច​ក្រុង​កំពង់ឆ្នាំង​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ដែល​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក​មិនសូវ​ចំណាយ​ថវិការ​ច្រើន​។​

    ​នៅ​ខាងក្រោម​ទ្វារ​ទឹក​ស្ទឺ​ង​គង្គា យើង​ពិនិត្យឃើញ​ជម្រៅ​ទឹក​ក្នុង​ស្ទឹង​ភាគច្រើន​គឺមាន​ជម្រៅ​រាក់​អាចអោយ​កុមារៗ​និង​យុវជន យុវនារី​មុជទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់ចិត្ត ប៉ុន្តែ​ចរន្តទឹក​ហូរ​ក្នុង​ពេលនេះ​គឺ​ខ្លាំង​បន្តិច​ហើយ តែបើ​មាន​ទឹកជំនន់​ពី​ព្រៃភ្នំ​ច្រើន ចរន្តទឹក​ហូរ​កាន់តែខ្លាំង​មិនអាច​មុជទឹក​លេង​ក្រោម​ទ្វារ​ទឹកបាន​ឡើយ​។​ក្នុង​តំបន់​នោះដែរ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏បាន​ធ្វើ​រោង​សំរាប់​ជួល​អោយ​ភ្ញៀវ​ទេសចរណ៍​អង្គុយលេង និង​ញ៉ាំ​បាយទឹក​និង​ផឹកស៊ី​កំសាន្ត ក្នុងនោះដែរ​ក៏មាន​ដើមត្នោត​ដុះ​ជា​ជួរ​តាម​មាត់ច្រាំង​ស្ទឹង ដែលជា​ម្លប់​ង៏​ត្រជាក់​សំរាប់​ភ្ញៀវ​អង្គុយលេង​កំសាន្ត និង​មាន​ប្រជាកសិករ​បង់សំណាញ់ ដាក់​ថ្នង​ចាប់​ត្រី​ក្នុង​ទ្វារ​ទឹក​និង​ក្នុង​ស្ទឹង​គួរ​គយគន់​ផងដែរ​។​

    ​លោក នូ ផល្គុន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​កន្លែង​កំសាន្ត​ខាងលើនេះ មិន​ចាត់ទុកជា​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​ឡើយ ព្រោះថា​កន្លែង​កំសាន្ត​នេះ​មិនមាន​ទំហំ​ធំ​ទេ​និង​មាន​ភ្ញៀវ​ក្នុង​ខេត្ត​មកលេង​កំសាន្ត​តែ​ក្នុង​រដូវវស្សា​ពេល​មានទឹក​ច្រើនតែ​ប៉ុណ្ណោះ នៅ​ខែប្រាំង​វិញ​ពេល​គេ​បិតទ្វារ​ទំ​បន់​គឺ​ពុំ​មានទឹក​ហូរ​សំរាប់​មុជ​លេង​កំសាន្ត​ឡើយ​។​ប៉ុន្តែ​នៅក្នុង​ខែវស្សា​វិញ​គឺ​ពេល​គេ​បើកទ្វារ​ទឹក​ក្នុងពេល​មានទឹក​ច្រើន គឺមាន​ចរន្តទឹក​ហូរ​យ៉ាង​ត្របាញ់​ពិតជា​គួរអោយ​ចង់​គយគន់​។​

    ​មន្ត្រីនគរបាល​ដែល​នៅ​ការពារ​សន្តិសុខ​នៅ​ទីនោះ​បានអោយដឹងថា​៖​ភ្ញៀវ​ដែល​នាំគ្នា​មកលេង​កំសាន្ត​នៅ​កន្លែង​នេះ​ភាគច្រើន​ជា​ភ្ញៀវ​នៅក្នុង​ខេត្ត ដែល​នៅពេល​ថ្ងៃរសៀល​ទើប​មាន​មនុស្ស​មកលេង​កំសាន្ត​ច្រើន​ជាពិសេស​គឺ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យទៀន មាន​មនុស្ស​មក​កំសាន្ត​មិន​ដាច់​ឡើយ ប៉ុន្តែ​កន្លែង​កំសាន្ត នេះ​មានទឹក​លេង​តែ​ក្នុង​រដូវវស្សា​តែប៉ុណ្ណោះ ចំណែក​ខែប្រាំង​ពុំមាន​ទឹក​ហូរ​ក្នុង​ស្ទឹង​មុជ​លេង​នោះឡើយ​៕ ដោយ រិទ្ធិ ជ័យ

    4d1 4d2 4d3 4d4

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...