• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រមណីយដ្ឋាន​មា​យើង នៅ​ជើងភ្នំ​ក្រាំង​ដី​មាស ជា​កន្លែង​កំសាន្ត​ធម្មជាតិ​ដ៏​ត្រជាក់ចិត្ត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 August, 2014  ម៉ោង 16:53 | ទេសចរណ៍

    ខេត្តកំពង់ឆ្នាំង​៖ មា​យើង​ហៅ​ប៉ាវ​ចិន គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយកន្លែង​នៅជាប់​និង​ជើងភ្នំ​ក្រាំង​ដី​មាស​ដែលមាន​ព្រៃឈើ​ជា​ម្លប់​អង្គុយលេង មាន​ទេសភាព​ព្រៃភ្នំ​ដ៏​ត្រជាក់ចិត្ត និង​មាន​ភ្ញៀវ​មកលេង​កំសាន្ត​មិនសូវ​ដាច់​ផងដែរ​។​រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ខាងលិច​ទីក្រុង​កំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។​

    លោក ខាំ សុ​ផុន អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន​មា​យើង បានអោយ​អ្នកយក​ព័​ត៌​ ​មាន​យើង​ដឹងថា​៖ លោក​បានរៀបចំ​អោយមាន​រមណីយដ្ឋាន​នេះ​ជាង​១០​ឆ្នាំ​មកហើយ​។ ជា​រៀងរាល់​ចុង​សប្តាហ៍​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មកលេង​កំសាន្ត​មិនសូវ​ដាច់​ទេ​។​កន្លង​មកជា​រៀងរាល់ខែ​ក៏មាន​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​នានា​នៅក្នុង​ខេត្ត ឬ​ក្រៅ​ខេត្ត​មកជួយ​ទីតាំង​រមណី​ដ្ឋា​ន​សំរាប់ធ្វើ​សិក្ខាសាលា​ផ្សេងៗ​ផងដែរ ក្នុងនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មក​ជួល​ទីតាំង​ធ្វើ​ខួបកំណើត​កូនចៅ ឬ​ជួល​រៀបចំ​ពិធីជប់លៀង​ផ្សេង​ផងដែរ​។​ជាពិសេស​អ្នក​រៀបការ​ថ្មោងថ្មី​តែង​នាំ​គូរ​ស្វាមីភរិយា​មក​ថត​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ត្រកាល​នៃ​ទេសភាព​ជើងភ្នំ និង​ទេសភាព​ក្នុង​សួនឧទ្យាន​ដ៏​ស្រស់បំព្រង​នៅក្នុង​រមណីយដ្ឋាន​មា​យ​យើង​ហៅ​ប៉ាវ​ចិន​នេះ ព្រោះ​រមណីយដ្ឋាន​នេះ​ស្ថិតនៅ​ជិត​ទីប្រជុំជន​ក្រុង​កំពង់ឆ្នាំង​។​

    ម្ចាស់​រមណីយដ្ឋាន​បាន​អោយដឹងទៀតថា​៖ តម្លៃ​សំរាប់​ភ្ញៀវ​ក្នុងស្រុក​មក​ចូល​លេង​កំ សាន្ត​ក្នុង​ថ្ងៃ​ធម្មតា​មិនមែនជា​ថ្ងៃបុណ្យ ក្នុង​ម្នាក់​តម្លៃ​១០០០​រៀល ក្នុង​១​ម៉ោង សំរាប់​ភ្ញៀ​ ​វ​បរទេស​ម្នាក់​១​ដុល្លា​ក្នុង​១​ថ្ងៃ​។​សំរាប់​ថ្ងៃបុណ្យ មាន​ចូលឆ្នាំ​ខ្មែរ ចូលឆ្នាំ​ចិន ភ្ញៀវ​ក្នុងស្រុក​ ​ក្នុង​១​នាក់​យក​១០០០​រៀល​ក្នុង​១​ថ្ងៃ តែ​កង់​ម៉ូតូ​ត្រូវ​បង់ថ្លៃ​ផ្ញើ​១០០០​រៀល​។​

    ​សំរាប់​កូនកំលោះ​ក្រមុំ​រៀប​អាពាហ៍ពិពាហ៍​មក​ថត​លេង​កំសាន្ត​មួយពេល​១៥​ដុល្លា​ ​សំរាប់ ការ ជួល​ធ្វើ​សិក្ខាសាលា​ក្នុង​១​ថ្ងៃ ១​នាក់​៥០០០​រៀល តែបើ​មួយពេល​ព្រឹក ឬ​ពេល ល្ងាច​ក្នុង​១​នាក់​៣០០០​រៀល ការ​កុំម៉ង់​បាយទឹក​ក៏​អាច​ទទួល​ធ្វើបាន ទៅតាម​មុខម្ហូប តិច ឬ​ច្រើន តាម​ការចូល​ចិត្ត​រប​ស់​ភ្ញៀវ​។​រមណីយដ្ឋាន​មា​យើង​បើកទទួល​ភ្ញៀវ​ពី​ម៉ោង​៦​ព្រឹក​ ​និង​បិត​វិញ​នៅ​ម៉ោង​៦​ល្ងាច​។​

    លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បានអោយដឹងថា​៖​រមណីយដ្ឋាន​មា យើង ហោ​ប៉ាវ​ចិន​ខាងលើនេះ គឺជា​រមណីយដ្ឋាន​រៀបចំ​មួយ​ដែល​មានព្រៃ​ធម្មជាតិ​ដ៏​ ​ស្រស់ត្រកាល​ផងដែរ​ក្បែរ​ជើងភ្នំ​ក្រាំង​ដី​មាស ជិត​ទីប្រជុំជន និ​ន​មាន​ភ្ញៀវ​ទេសចរណ៍​មក​ ​កំសាន្ត​ជា​ហូរហែរ​ផងដែរ​។​ដោយឡែក​នៅ​រដូវវស្សា​នេះ​ដូច​ពេលនេះ ភ្ញៀវ​ទេសចរណ៍​មួយចំនួន​ចូលចិត្ត​មកលេង​កំសាន្ត នៅ​ភ្នំ​នាង​ក​ង្រី ដែល​ត្រូ​ជិះ​កាណូត​ឆ្លងទន្លេ​ទើប​ទៅ​ ​ដល់ ពិសេស​នៅក្នុង​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ដោយឡែក​នៅក្នុង​របាយ​ការ​ ​ន៍​ប្រចាំ​ខែកក្កដា ឆ្នាំ​២០១៤​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តជាតិ​ដែល​បាន​មកលេង​កំ​ ​សាន្ត​និង​ស្នាក់នៅ​ក្នុង​ខេត្ត​រួមមាន​ភ្ញៀវ​ជាតិ​១៧៧៨​នាក់ និង​ភ្ញៀវ​អន្តជាតិ​៣៥២​នាក់​៕ ​ ​ដោយ រិ​ទ្ធិ ជ័យ ​

    DSC05843

    DSC05826 DSC05829 DSC05832 DSC05834 DSC05839 28f4 ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...