• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កឹម សុខា​៖ នឹងមាន​ការចរចា​ន​យោ​បាយ​ដើម្បីឱ្យ លោកស្រី​មួរ សុខ​ហួរ និង​លោក យឹម​សុវណ្ណ វិល​មកកាន់​តំណែង​ប្រធាន​គណៈកម្មការ​សាជាថ្មី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 August, 2014  ម៉ោង 16:05 | នយោបាយ, ព័ត៌មាន​ជាតិ

    ​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​សភា​អាណត្តិ​ទី​៥​បានបញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធ​ទី​២៧ សីហា បន្ទាប់ពី​កិច្ច​ប្រជុំបាន​បើក​ធ្វើ​កាលពី​ថ្ងៃទី​២៦​សីហា​មក​។ ប៉ុន្តែ​សភា​មិនបាន​គាំទ្រ​សមាសភាព​លោកស្រី​មួរ សុខ​ហួរ និង​លោក​យឹម សុវណ្ណ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​តាម​ការចង់បាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។

    ​លោក សម រង្ស៊ី ក៏ដូចជា លោក កឹម សុខា បាន​អះអាង​ដូចគ្នា​នៅ​ល្ងាច​ថ្ងៃទី​២៧​នេះ​ថា នឹងមាន​កិច្ចចរចា​នយោបាយ​ពី​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បើកផ្លូវ​ឱ្យ លោកស្រី​មួរ សុខ​ហួរ និង​លោក យឹម សុវណ្ណ មកកាន់​តំណែង​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​សាជាថ្មី​។

    ពលរដ្ឋអ្នកតាមដានកិច្ចការបោះឆ្នោតនេះ បានសំដែងថា លោកស្រី​មួរ សុខ​ហួរ និង​លោក​យឹម សុវណ្ណ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​ ដែលជាបេក្ខជនចាត់តាំងពី CNRP ត្រូវបានច្រានចោលតាមរយៈការសំដែងមតិដោយសន្លឹកឆ្នោតរបស់តំណាងរាស្ត្រ CPP ដែលមានការគ្រងទុក៕ ​

    កឹម​សុខា

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...