• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោកស្រី កែ សុវណ្ណ​រ័ត្ន ឡើង​ជំនួស លោកស្រី មូរ សុខ​ហួរ និង លោក ហូ វ៉ាន់ ឡើង​ជំនួស លោក យឹម សុវណ្ណ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 August, 2014  ម៉ោង 15:40 | នយោបាយ, ព័ត៌មាន​ជាតិ

    ​ភ្នំពេញ ៖ នៅក្នុង កិច្ចប្រជុំ​វគ្គ ២ នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤ នេះ​លទ្ធផល ការបោះឆ្នោត ជ្រើសរើស ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ឡើង​ប្រកាស​លទ្ធផល​ដោយ​ផ្លូវការ​ថា លោកស្រី កែ សុវណ្ណ​រ័ត្ន ឡើង​ជំនួស លោកស្រី មូរ សុខ​ហួរ ចំណែក លោក ហូ វ៉ាន់ ឡើង​ជំនួស លោក យឹម សុវណ្ណ ។​

    ​នៅក្នុង​នីតិវីធី​បោះឆ្នោត​សុំ​ការគាំទ្រ​ពី​សមាជិកសភា លោកស្រី មូរ សុខ​ហួរ ត្រូវបាន​ធ្លាក់​ពី​ប្រធាន​គណៈកម្មការ​ទី​៨ «​គណៈកម្មការ សុខា​ភិ បាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​» ដោយ អ្នកតំណាងរាស្ត្រ​ទាំង ១២២​រូប បាន​បោះឆ្នោត​គាំទ្រ ឲ្យ​តែ ៥៦ សំឡេង ដែល​មិន​គ្រប់ គ្រាន់​នូវ សំឡេងគាំទ្រ​ចាប់ពី ៦៣ ឡើងទៅ ។​

    ចំណែក លោក យឹម សុវណ្ណ ត្រូវបាន​អ្នកតំណាងរាស្ត្រ​សរុប​ទាំងអស់​១២២ រូប​បោះឆ្នោត​គាំទ្រ​តែ ៥៦ សំឡេង​តែប៉ុណ្ណោះ ខណៈ​៦៣​សំឡេង​ទៀត មិន​គាំទ្រ​ឲ្យ​ក្លាយជា​ប្រធាន​គណៈកម្មការ​ទី​១០ «​គណៈ កម្ម​ការអង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​» និង​៣ ទៀត អនុប្បវាទ ។​

    ទោះជា​យ៉ាណា​មតិ​សាធា​រណៈ​កំពុង​យកចិត្តទុកដាក់​តាមដាន​នូវ ដំណើរការ​នានា​ដែល​កំពុងតែ​ប្រព្រឹត្តឡើង​នៅ​ស្ថាប័ន​រដ្ឋសភាជាតិ ក្រោម​កិច្ចព្រមព្រៀង របស់​បក្ស​ឈ្នះឆ្នោត CPP និង CNRP ហើយ​ថា​អ្វីដែល​កំពុងតែ​មិន​តម្រូវ​ចិត្ត​ចំពោះ CNRP ទាំងស្រុង​នេះ​វា​ជា​មេរៀន​ថ្មី ដំបូង​មួយ​ដែល CNRP ទទួល​ពី CPP ក្នុង​របស់​មួយ​ដែល​ហៅថា​ការសម្តែង​មតិ​របស់​តំណាងរាស្ត្រ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ៕ ​

    KA-777014-aug-259 លោកស្រី កែ សុវណ្ណ​រ័ត្ន                                 លោក ហូ វ៉ាន់

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...