• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក កឹម សុខា និង ងួន ញ៉ិល ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ជាប់​តាម​ការគ្រោងទុក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 August, 2014  ម៉ោង 10:13 | នយោបាយ, ព័ត៌មាន​ជាតិ

    ភ្នំពេញ​៖ តាម​ការគ្រោងទុក ក្នុង​កិច្ចព្រមព្រៀង​រវាង CPP និង CNRP លោក កឹម សុខា និង ងួន ញ៉ិល ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ជាប់​សម្រេច​ជា​ស្ថាពរ នា​វេលា​ម៉ោង ៩ និង​១០៥​នាទី ព្រឹក​ថ្ងៃទី​២៦ ខែសីហា នេះ​។ ក្នុង​ព្រឹត្តិការណ៍​នេះ លោក សមរង្ស៊ី និង ប្រមុខ​រដ្ឋា​ភិ​បា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ញញឹមញញែម​ជាមួយ​ដំណើការ​នេះ​។

    ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ទទួលបាន​តំណែង​ជា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា សម្លេងគាំទ្រ​១១៦ លើ​១២២ ចំណែក​លោក លោក ងួន ញ៉ិល ជា​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សម្លេងគាំទ្រ ១២២ លើ​១២២​។ បន្ទាប់ពី​ជ្រើសរើស​បាន​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​រដ្ឋសភា នេះ​មក អង្គ​ប្រជុំបាន​ឈប់សំរាក​ប្រមាណ ១៥​នាទី ហើយនឹង​បន្ត​បោះឆ្នោត​សម្រេច លើ​គណៈកម្មការ​ទាំង​១០ នៃ​រដ្ឋសភា​បន្តទៀត ហើយ​គ្មានអ្វី​ប្រែ​ព្រួល​នោះទេ​ការជ្រើសរើស​គណៈកម្មកា​រទាំង​១០ នៃ​រដ្ឋសភា គឺធ្វើឡើង​តាម​ការព្រមព្រៀង​គ្នា​រវាង​បក្ស​ទាំងពីរ​នេះ​។​

    មានការ​អបអរសាទ​រ​ពី​សាធារណជន​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​កម្ពុជា​បាន​ដោះស្រាយ​វិ​ប​ត្ត​នយោបាយ​ជាប់គាំង​ដោយ​ខ្លួនឯង​ដោយ​បក្ស​កាន់អំណាច​បាន​បង្ក​ឱកាស​ឲ្យ​បក្សបរឆាំង​មាន​តួនាទី​ជា​អុ​ប្រធានសភា​ជា​លើកដំបូង​នៅ​កម្ពុជា ដែល​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​មានការ​រំពឹងទុក​នៃ​លទ្ធ​ប្រជាធិបតេយ្យ​រីកចំរើន ៕

    KA-777777L T-0607

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...