• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ដើម​ថ្កុ​លមាស​ជា​ដងទង់​បុរេប្រវត្តិ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំមុន​បាន​រក្សាទុក​ ​នៅ​វត្ត​សំរោង​សែន​ជា​បិ​តិក​ភ័ណ្ឌជាតិ​មានជំនឿថា​មាន​ឫទ្ធិ​បារមី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 21 August, 2014  ម៉ោង 12:34 | ទេសចរណ៍

    ​ខេត្តកំពង់ឆ្នាំង​៖ ​ដើម​ថ្កុ​លមាស​មាន​ប្រវែង​៣២​ម៉ែត្រ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ដែល​ប្រជាពលរដ្ឋ​រកឃើញ​ក្នុង​បឹង​មួយ​នៅ​ឆ្នាំ​២០០៥ ត្រូវបាន​អាជ្ញាធរខេត្ត​អនុញ្ញាតអោយ​រក្សាទុក​នៅក្នុង​វត្ត​សំរោង​សែន ក្នុងភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង​។​ប្រជា​ពល​​រដ្ឋ​ក្នុង​មូលដ្ឋាន និង​អ្នក​ទេសចរណ៍​មួយចំនួន​មានជំនឿថា មាន​ឫទ្ធិបារមី​យ៉ាង​សក្កិសិទ្ធ​និង​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គោរពបូជា​រៀងរាល់ថ្ងៃ​។​

    ​​លោក ឡុង គឹមហុង មេឃុំ​សំរោង​សែន បាន​និយាយ​ពី​ប្រវត្តិ​នៃ​ការយក​ដើម​ថ្កុ​លមាស​មក​រក្សាទុក​នៅក្នុង​វត្ត​សំរោង​សែន អោយ​អ្នកយក​ព័​ត៌​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤​នេះ​ថា​៖ មុនពេល​រកឃើញ​ដើម​ថ្កុ​លមាស​នេះ កូន​របស់គាត់​ឈ្មោះ ហ៊​ម​​ច​ន្ធី អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​សំរោង​សែន បាន​សុ​បិ​ន្ត​ឃើញ​អ្នក​លោក​តាស​ច្ចាំ​ង​​ម្នាក់​បានមក​ប្រាប់ថា អោយ​កូន​គាត់​នាំ​អ្នកស្រុក​ទៅយក​ដងទង់​ដើម​ថ្កុ​លមាស​ស​ក្កិសិទ្ធ​​នេះ​នៅក្នុង​បឹង​ដងទង់​ក្នុងភូមិ​ប៉ប្រក​ចាស់​មក រក្សាទុក​នៅ​វត្ត​សំរោង​សែន​ទៅ​ប្រ​យ​ត្ន័​ភ្លើង​ចេះ​អស់ នោះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​ពិត​ជាមាន​សេចក្តីសុខ​ហើយ​។​

    បន្ទាប់មក​កូន​របស់​គាត់​ក៏បាន​នាំ​អ្នកស្រុក​ទៅរក​មើល​តាម​ការ​សុ​បិ​ន្ត ហើយក៏​បាន​​ឃើញ​ដើម​ថ្កុ​លមាស​នេះ​អណ្តែត​លើ​ភក់​ក្នុង​បឹង​ដងទង់​ពិតប្រាកដ​មែន​ដែលមាន​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​៨​តឹក​។​ក្រោយមក​កូន​របស់គាត់​ត្រូវបាន​រូបអ្នក​ស​ច្ចាំ​ង​ថែរក្សា​ដើម​ថ្កុ​លមាស​ស​ណ្ធិត​ចូល ប្រាប់ថា​អ្នកមាន​បុណ្យ​បារមី​ចំនួន​៤​ព្រះអង្គ បាន​គង់នៅ​ថែរក្សា​ដើម​​ថ្កុ​លមាស​នេះ គឺៈ​១​ព្រះ​ចក្រី​សេរី​វង្ស ២​ព្រះ​សេដ្ឋា ៣​ព្រះ​នាង​កិ​ន្ទ​រ និង​៤( លោក​មេឃុំ​​មិន​ចាំ​ព្រះនាម )​។​ក្រោយពី​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​និង​ខេត្ត​រួចមក នៅ​ថ្ងៃ​១៥​កើត​ខែ​ពិសាខ ក្នុង​ខែឧសភា ឆ្នាំ​២០០៥ ប្រជាពលរដ្ឋ​បាននាំគ្នា​ធ្វើបុណ្យ​៣​យប់​៣​ថ្ងៃ​ដង្ហែរ​​យក​ដើម​ថ្កុ​លមាស​នោះ​ពី​បឹង​ដងទង់​ដែលមាន​ចម្ងាយ​៧​គីឡូម៉ែត្រ មក​រក្សាទុក​នៅក្នុង​វត្ត​សំរោង​សែន​សំរាប់​គោរពបូជា​។​

    លោក​មេឃុំ​បាន​អោយដឹងទៀតថា​៖​ក្នុងពេល​អ្នកស្រុក​នាំគ្នា​ដង្ហែរ​ដើម​ថ្កុ​លមាស​ភាព​អច្ឆរិយៈ​ក៏បាន​កើតឡើង គឺមាន​ស្ត្រី​ម្នាក់​បាន​ដួល​បាក់​ស្មងជើង និង​អ្នកស្រុក​មួយចំនួនទៀត​បាន​ជាប់ផុង​ដួល​ក្នុង​ភក់​បឹង នៅពេល​រូ​បស​ណ្ធិត​សូត្រ​ផ្លុំ​មន្ត​គាថា ក៏​ស្រាប់តែ​​អ្នក​បាក់ជើង​នោះបាន​ជា​វិញ​ភ្លាមៗ ចំណែក​អ្នកស្រុក​ដែល​ជាប់ផុង​ទាំងនោះ​ក៏បាន​ស្ទុះ​ក្រោយ​ដើរ​លើក​ដើម​ថ្កុ​លមាស​នោះ​ដង្ហែរ​មកកាន់​វត្ត​សំរោង​សែន​យ៉ាង​ងាយស្រួល​មិនគួរ​អោយ​ជឿ​សោះឡើយ​ណ តែ​ដើម​ថ្កុ​លមាស​នោះបាន​បាក់​១​កំណាត់​នៅសល់តែ​ប្រវែង​៣២​ម៉ែត្រ​។​

    មិនតែប៉ុណ្ណោះ​មាន​លោកយាយ​ម្នាក់​បាន​លួច​យក​បំណែក​ដើម​ថ្កុ​លមាស​នេះ​១​ដុំ​យកទៅ​ទុក​ក្នុងផ្ទះ​គោរពបូជា ក៏បាន​ឈឺ​ចុកពោះ​និង​ត្រូវគេ​ពន្យល់​សប​អោយ​យក​បំណែក​ដើម​ថ្កុ​លមាស​នោះមក​ទុក​ក្នុង​វត្ត​វិញ ទើប​លោកយាយ​រូបនោះ​បានជា​សះស្បើយ​វិញ​ភ្លាម​។​ ​បច្ចុប្បន្ន​ដើម​ថ្កុ​លមាស​នេះ​ត្រូវបាន​គណៈកម្មាការ​វត្ត​និង​ប្រជាពលរដ្ឋ​ធ្វើ​រោង​តំកល់​ដើម​ថ្កុ​លមាស​នេះ​ទុក​ក្នុង​វត្ត និង​នៅ​រៀងរាល់​ថ្ងៃសីល​មាន​អ្នកស្រុក​ក្នុងភូមិ​ឃុំ​ជាច្រើន​នាក់មក​គោរពបូជា ក្នុ​នោះដែរ​ក៏មាន​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​មក​គោរពបូជា និង​បន់ស្រន់​សុំ​បំណងប្រាថ្នា​បាន​សំ​ចរេច​យ៉ាង​ស​ក្ក័​សិទ្ធ​ផងដែរ​។​

    ​លោក​មេឃុំ​បានអោយដឹង​ទៀត​ដែរ​ថា​៖​តាម​ការរៀបរាប់​ពី​ប្រវត្តិ​ដើម​ថ្កុ​លមាស​នេះ​របស់លោក សុក ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​អោយដឹងថា​៖​ដើម​ថ្កុ​លមាស​នេះ​មាន​អាយុកាល​ជាង​១១០០​ឆ្នាំ​មកហើយ​ក្នុង​សម័យកាល​បុរេប្រវត្តិ​។​ទីទួល​វត្ត​សំរោង​សែន​នេះ​កាលពី​សម័យ​នោះ ជាទី​ទួល​ចត​សំពៅ​របស់​អ្នកជំនួញ និង​សំពៅ​របស់​ស្តេច​ជំនាន់​នោះបាន​ដឹក​ថ្ម​ទៅ​កសាង​អង្គរវត្ត​នៅ​ខេត្តសៀមរាប​។​ចំណែក​ដើម​ថ្កុ​លមាស​នេះ​គឺជា​ដងទង់​ដាក់​ភ្លើង​បំភ្លឺ​សំរាប់​សំគាល់ថា​ជាទី​ទួល​សំចត ដែល​កាលណោះ​នៅ​ទីនោះ​ជា​ផ្ទៃសមុទ្រ​។​ដូច្នេះ​អាយុកាល​នៃ​ដើម​ថ្កុ​លមាស​នេះ​ជាង​១១០០​ឆ្នាំ ត្រូវ​ចាត់ទុកជា​បិ​តិក​ភ​ណ្ឌ័​ជាតិ​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បានឡើយ​។​

    លោក​មេឃុំ​បានអោយដឹង​បន្ថែមទៀតថា​៖​កន្លងមក​ថ្នាក់លើ​ចង់យក​ដើម​ថ្កុ​លមាស​នេះ​ទៅ​រក្សាទុក​នៅ​សាលា​រចនា​ទីក្រុង​ភ្នំពេញ តែ​ត្រូវបាន​អ្នក​ស្នង​រូប​អោយដឹងថា​៖​ក្រៅពី​ទីទួល​វត្ត​សំរោង​សែន និង​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប គេ​មិនអាច​យក​ដើម​ថ្កុ​លមាស​នេះ​ទៅ​ទុក​ក្រៅពី​កន្លែង​ទាំង​២​នេះ​បានឡើយ និង​ក្រោយពី​អ្នកស្រុក​បាន​គោរពបូជា​មក​នៅក្នុង​មូលដ្ឋាន​ឃុំ​សំរោង​សែន​ដែល​ពីមុនមក ធ្លាប់មាន​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់ ខ្យល់ព្យុះ​បោកបក់​ចំ​ភូមិ​ឃុំ ឥឡូវនេះ​គ្រោះធម្មជាតិ​ទាំងនោះ​ពុំដែល​យាយី​មកលើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​សំរោង​សែន​ទៀតឡើយ ប្រជាពលរដ្ឋ​នៅទីនេះ​ចាត់ទុកថា ដើម​ថ្កុ​លមាស​នេះ​គឺ​ពិតជា​មានបុណ្យ​បារមី​មក​សង្គ្រោះ​ពួកគាត់​អោយបាន​សេចក្តីសុខ​៕ ដោយ រិទ្ធិ ជ័យ

    21b1 21b2 21b3 21b4

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...