• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រកួត​កីឡា​ប៉ាល់​ទាត់​រក​ថវិកា​ជួយមន្ទីរពេទ្យ​កុមារ​គន្ធ​បុ​ផ្ផា​ក្រុងភ្នំពេញ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 19 August, 2014  ម៉ោង 08:57 | កីឡា

    ​ខេត្តកំពង់ឆ្នាំង​៖ ​ដើម្បី​ស្វែង​ជួយ​រក​ថវិកា​ជួយឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​​រ​សៀ​ស​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ទីលាន​កីឡាដ្ឋាន​ប៉ាល់​ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ក្រុមកីឡា​ប៉ាល់​ទាត់​មហាជន​២​ក្រុម​បានធ្វើ​ការប្រកួត​កីឡា​ប៉ាល់​ទាត់​ជា​មិត្តភាព​​និង​ទទួលបាន​ថវិកា​ចំនួន​១០០.០០០​រៀល បាន​យកទៅ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា​ក្រុងភ្នំពេញ។​

    លោក សំ ណា​ង ប្រធាន​ស្ថានីយ៍​វិទ្យុ​ស្វី​ត​អ្វេ​ស​អ៊ឹម​១០៤.៧០ ខេត្តកំពង់ឆ្នាំង​ជា​អ្នក​ដឹក​​នាំ​ការប្រកួត​ការប្រកួត​កីឡា​ប៉ាល់​ទាត់​របស់​ក្រុម​វិទ្យុ​១០៤.៧០ បាន​និយាយ​អោយ​អ្នកយក​​ព័​ត៌​យើង​ដឹងថា​៖​ ដើម្បី​ជួយ​ស្វែងរក​មូលនិធិ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុ​ផ្ផា​នៅក្នុង​ទីក្រុង​​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ក្រុមកីឡា​ប៉ាល់​ទាត់​របស់​វិទ្យុ​១០៤.៧០ ខេត្ត​កំពង់​ឆ្នាំ​​ង​ធ្វើការ​ប្រកួត​កីឡា​ប៉ាល់​ទាត់ ជា​មិត្តភាព ដើម្បី​ធ្វើ​ដក​ពិសោធន៍​បច្ចេកទេស​ទៅវិញ ទៅមក​ជាមួយ​ក្រុមកីឡា​ប៉ាល់​ទាត់​ស្រុក​ក្រគរ ខេត្តពោធិសាត់ នៅក្នុង​ទីលាន​ប៉ាល់​ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុង​ក្រុង​កំពង​ឆ្នាំង​។​

    ​ក្រុម​កីឡាករ​ប៉ាល់​ទាត់​របស់​ស្ថានីយ៍​វិទ្យុ​១០៤.៧០​សហការ​ជាមួយ​ក្រុម ហ៊ុន AP ដឹក​​នាំ​ក្រុម​ដោយ លោក ជ្រិ​ន គីម​សាន​    ​ចំណែក​ក្រុមកីឡា​ប៉ាល់​ទាត់​ស្រុក​គគរ FC ដឹកនាំ​ដោយ​លោក ញឹម រត​នះ​។​លទ្ធផល​នៃ​ការប្រកួត នៅ​វគ្គ​ទី​១ ក្រុមកីឡា​ស្រុក​ក្រគរ FC ទាត់​ចូល​មួយ​គ្រប់ និង​វគ្គ​ទី​២​ក្រុមកីឡា​ស្រុក​ក្រគរ​FC ទាត់​ចូល​មួយទៀត លទ្ធផល​ចុងក្រោយ​នៃ​ការប្រកួត​គឺ​ក្រុ​ក​កីឡា​ស្រុក​ក្រគរ​ទាត់​ចូល​បាន ២​ទល់​និង​០ ឈ្នះ​ក្រុមកីឡា​វិទ្យុ​១០៤.៧០​។​

    ​លោក សំ ណា​ង បាន​អោយដឹងទៀតថា​៖ ការប្រកួត​កីឡា​ប៉ាល់​ទាត់​ជា​មិត្តភាព​នេះ​ទោះបី​ក្រុមកីឡា​របស់​វិទ្យុ​១០៤.៧០​ជា​ម្ចាស់ផ្ទះ​ចាញ់​ក៏ដោយ ក៏​នេះ​គឺជា​ការដកពិសោធន៍​ប​ច្ចេកទេស​សំរាប់​ការប្រកួត​ក្រោយៗ​ទៀត​។​ក្នុងការ​ប្រកួត​នេះដែរ ក្រុមកីឡា​ករទាំង​២​ក៏បាន​ស្វែងរក​ថវិកា​បាន​ចំនួន​១០០.០០០​រៀល​ផងដែរ ទោះបី​ថវិកា​នេះ​តិចតួច​ក៏ដោយ ក៏​ក្រុមកីឡា​ករទាំង​២​នឹង​យក​ថវិកា​នេះ​ទៅ​ជួយឧបត្ថម្ភ​ដល់ មន្ទីរពេទ្យ​កុមារ​គន្ធ​បុ​ផ្ផា​នៅក្នុង​ក្រុងភ្នំពេញ ដើម្បី​ជួយ​សំរាល​ការព្យាបាល​ជម្ងឺ​របស់​កុមារ​កម្ពុជា​យើង​បាន​មួយកំរិត​ផងដែរ ៕ ដោយ រិទ្ធិ ជ័យ

    19b1 19b2 19b3

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...