• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • វៀតណាម​ថ្កោលទោស​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដុត​ទង់ជាតិ​របស់ខ្លួន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 16 August, 2014  ម៉ោង 07:57 | នយោបាយ, ព័ត៌មាន​ជាតិ

    ​ក្រសួងការបរទេស​ក្រុង​ហាណូយ​បានចេញ​មុខ​ថ្កោលទោស និង ស្នើ​ឲ្យ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ដុត​ទង់ជាតិ​វៀតណាម​នៅ​ពីមុខ​ស្ថានទូត​វៀតណាម​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។ ប៉ុន្តែ លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ដឹកនាំ​ការតវ៉ា​នេះ បាន​ហៅ​ការ​ថ្កោលទោស និង​សំណើ​របស់​វៀតណាម​ថា​កំពុងតែ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង និង​ចង់​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​មកលើ​កម្ពុជា​។​

    លោក ឡេ ហៃ​បី​ញ (Le Hai Binh) អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម កាលពី​ពុធ បាន​ចេញមុខ​ថ្កោលទោស​ចំពោះ​បាតុកម្ម​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​រហូតដល់​មាន​ការដុត​ទង់ជាតិ​វៀតណាម​ទាម ទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​សុំទោស​រឿង​ទឹកដី​កម្ពុជា​ក្រោម​។ នេះ​បើតាម​ការ ចុះ ផ្សាយ របស់​សារព័ត៌មាន Vietnamnet របស់​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ សីហា​នេះ​។​

    អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​ហៅ​ការធ្វើ​បាតុកម្ម​នោះ​ថា ជា​សកម្មភាព​គឃ្លើន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាជន​វៀតណាម​ដែល​វា​មិន​ស្របទៅនឹង​ទំនាក់ទំនង​រឹងមាំ និង មិត្តភាព​យូរ​អ​ង្វែ​រ​រវាង​វៀតណាម និង កម្ពុជា​។ បន្ថែម​លើ​នេះ លោក ឡេ ហៃ​បី​ញ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នាំ​ខ្លូន​អ្នក​តវ៉ា​ទាំងនោះ​ទៅ​កាត់ទោស​តាមច្បាប់ និង ចាត់វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​កុំ​កើតមាន​ហេតុការណ៍​បែបនេះ​ម្តងទៀត​។​

    សូមបញ្ជាក់ថា ការ​ថ្កោលទោស​របស់​ក្រសួងការបរទេស​វៀត​ណា​ម​នៅពេលនេះ បានកើត​ឡើង​ក្រោយពី​សមាគម​ខ្មែរ​កម្ពុជា​បាន​ដឹកនាំ​ក្រុមយុវជន​ធ្វើ​ការតវ៉ា​រយៈពេល​បី​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​សុំទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​ដែលថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀត ណា​ម​តាំងពី​យូរយារ​ណាស់​មកហើយ​នោះ ។​

    ជាការ​ឆ្លើយតប លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ដឹកនាំ​ការតវ៉ា​នេះ បាន​ហៅ​ការ​ថ្កោលទោស​របស់​ក្រសួងការបរទេស​វៀត​ណា​ម​ថា កំពុង​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង និង ចង់​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​មកលើ​កម្ពុជា​។ លោក ថាច់ សេដ្ឋា បាន​លើកឡើងថា អ្វីដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀត ណា​ម​ដែល​បាន​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែ​នៅលើ​ទឹកដី​កម្ពុជា​នោះ សូម​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការ និយាយ​របស់ខ្លួន ។​

    យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ ។ ហើយ​ចំណែក លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏​មិនអាច​ទាក់ទង​សុំ​ការ​អត្ថា ធិ​ប្បាយ បាន​នៅឡើយ​ដែរ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​តី៍​នេះ​។​

    គួរ​កត់សម្គាល់ថា លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា គ្រោង​នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ចាប់បី​ថ្ងៃទី ១៨ ដល់ ថ្ងៃ ២០ សីហា​ខាងមុខនេះ​តាម​ការអញ្ជើញ​របស់​ប្រធាន សភា​វៀតណាម​។ លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹងថា លោក គ្រោង​នឹង​សរសេរ​លិខិត​មួយច្បាប់​ទៅ​លោក ហេង សំរិន ដើម្បី​ឲ្យ​លោក​លើកយក​បញ្ហា​បំ​ផ្លៃ​ប្រវត្តិសាស្ត្រ​នេះ ទៅ​និយាយ​ជាមួយ​ភាគី​វៀតណាម​ផងដែរ ដើម្បី​បញ្ចប់​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​តទៅទៀត​៕ rfi

    KA-00000

    លោក ឡេ ហៃ​បី​ញ ថ្កោលទោស​ចំពោះ​បាតុកម្ម​ឈានដល់​ការដុត​ទង់ជាតិ​វៀតណាម​នៅ​កម្ពុជា​។​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...