• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ភ្ញៀវទេសចរ​ណ៍អន្តរជាតិ​ចូលចិត្ត​កំសាន្ត​ជិះរទេះ​គោ​មក​ទស្សនា​វត្ត​ពោធិ​រុក្ខា​រាម​នៅ​ភូមិ​កំពង់ត្រឡាច​លើ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 August, 2014  ម៉ោង 12:26 | ទេសចរណ៍

    ខេត្ត​កំពង់ឆ្នាំង​៖ ភ្ញៀវ​ទេសចរណ៍​បរទេស​ជាច្រើន​នាក់​នៅ​រៀងរាល់​ចុង​សប្តាហ៍​តែង​នាំគ្នា​ជិះ​កប៉ាល់​មកលេង​កំសាន្ត​តាម​ដង​ទន្លេ និង​នាំគ្នា​ជិះរទេះ​គោខ្មែរ​បូរាណ​យ៉ាង​ស​ប្បា​រីករាយ​ទៅ​ទស្សនា​វត្ត​បូរាណ​មួយ​ឈ្មោះ វត្ត​ពោធិ​រុក្ខា​រាម ស្តិ​ត​ក្នុងភូមិ​កំពង់ត្រឡាច​លើ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត​កំបង់​ឆ្នាំង​។ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្តកំពង់ឆ្នាំង​បានអោយដឹង​បៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា​នេះ​ថា​៖​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៍ជាតិ ដែល​បានមក​ស្នាក់នៅ​ទេសចរ​ណ៍ខេត្ត មាន​ចំនួន​១៨ ២៨៧​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២១៦៥ នាក់ បើ​ប្រៀបធៀប​៧​ខែ​ដើមឆ្នាំ​២០១៣ គឺ​បាន​កើនឡើង​គួរកត់សំគាល់​។​ចំណែក​ភ្ញៀវ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តកំពង់ឆ្នាំង ច្រើនជាងគេ​គឺ​៖​មាន​ជនជាតិ​បារាំង ៥០២​នាក់ បន្ទាប់មក វៀតណាម ៤០៦​នាក់ និង​ចំណាត់​លេខ​៣ គឺ​ចិន ២៣៩​នាក់ ។ 

    ក្រៅពីនោះ​មាន​ជនជាតិ ជប៉ុន កូរ៉េខាងត្បូង ថៃ អ​គ្លេ​ស អ៊ីតាលី អាឡឺម៉ង់ និង​អាមេរិក ។ លោក​បាន​បញ្ជាក់ថា​ទូរលេខ​នេះ​រាប់​តែ​អ្នកស្នាក់នៅ​តែប៉ុណ្ណោះ សម្រាប់​ភ្ញៀវ​មក​តាម​កប៉ាល់​តាម​ជើង​ទឹក​វិញ មិន​រាប់​ឡើយ​ព្រោះ​ពួកគាត់​គ្រាន់តែ​មក​ទស្សនា​ហើយ​ត្រឡប់​ទៅវិញ​តែប៉ុណ្ណោះ​។​ លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ក៏បាន​បន្ត​ដែរ​ថា​៖ កន្លែង​ដែល​ភ្ញៀវ​ចូលចិត្ត​ចាប់អារម្មណ៍​គឺ​ទៅទស្សនា វត្ត​ពោធិ​រុក្ខា​រាម ស្ថិតក្នុង ភូមិ​កំពង់ត្រឡាច​លើ ឃុំ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រោះ​វត្ត​នេះ​ជាវ​ត្ត​បុរាណ​មាន​អាយុ​ជាង​២០០​ឆ្នាំ​ហើយ និង​មាន​គំនូរ​បុរាណ​ដែល​នៅតាម​ជញ្ជាំង និង​ដំបូល​ព្រះវិហារ នៅរ​ក្សាព​ណ៏​ដើមពី​បុរាណ​និង​គុណភាព​យ៉ាង​ល្អ​ច្បាស់ ដែលមាន​តម្លៃ​ដ៏​វិសេស​មិនអាច​កាត់ថ្លៃ​បាន​។​

    ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​ទៅ​ទស្សនា​នៅ​វត្ត​នោះ គឺ​ភាគច្រើន​ជិៈ​កប៉ាល់ មកពី​ភ្នំពេញ មក​សំចត​នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច រួច​ជិៈ​រទេះគោ​បុរាណ ដែល​រៀបចំ​យ៉ាង​ដោយ​សហគម​ន៍ បន្តដំណើរ​ទៅដល់​វត្ត​បុរាណ​នោះ​តែម្តង​។​សម្រាប់​រទេះ​ដែល​ដឹក​ភ្ញៀវ​បរទេស​មាន​ជាង​៥០​គ្រឿង  ថ្ងៃ​ខ្លះ​កើន​ដល់​ជិត​១០០​គ្រឿង ព្រោះ​មាន​កប៉ាល់​ទេសចរ​ណ៍មក ដល់​ទៅ​២​គ្រឿង​ក៏មានដែរ​។​ចំណែក​ខ្លះទៀត​មក​តាម​រថយន្ត​ពី​ភ្នំពេញ​មក​បត់​ពី​ថ្នល់ជាតិ​លេខ​៥ ត្រង់​ផ្សារ​កំពង់ត្រឡាច បត់​មក​ស្តាំ​ដៃ ចម្ងាយ​ជាង​៦​គីឡូម៉ែត្រ​ទើប​ដល់​។​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រទេះគោ​បានអោយដឹងថា​៖​ពេល​មាន​ភ្ញៀ​រ​ទេច​ចរណ៍​មកលេង​កំសាន្ត​ម្តងៗ​ពួកគាត់​អាច​រកចំណូលបាន​ពី​១០​ដុល្លា ទៅ​២០​ដុល្លា​ក្នុង​រទេះគោ​១​គ្រឿងៗ​តាម​ភ្ញៀវ​ពេញចិត្ត ក្នុងពេល​ដឹក​ភ្ញៀវ​បរទេស​ទៅ​កំសាន្ត​ទស្សនា​វត្ត​ពោធិ​រុក្ខា​រាម​។​

    លោក សេង សាលី បាន​បញ្ចាក់​ទៀតថា​៖ សម្រាប់​ខេត្តកំពង់ឆ្នាំង មាន​កន្លែង​ទេសចរ​ណ៍ ៣​ប្រ​​ភេទ​គឺ ទស្សនា​តំបន់​ប្រាសាទបុរាណ ទស្សនា​តំបន់​ធម្មជាតិ និង​តំបន់​រមណីយដ្ឋាន​កែឆ្នៃ​។​ក្នុងនោះ​មាន​ប្រាសាទបុរាណ​១​គឺ​ប្រាសាទ​កំពង់ព្រះ នៅក្នុង​ស្រុក​បរិបូ​ណ៌មាន​ចម្ងាយ​៤៤​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង​។ ប្រាសាទ​ស្លុត​តី​ ឬ​ប្រសាទ​ថ្នម​ប្តី , ប្រសាទ​ស្រី ,​ប្រសាទ​ប្រុស ឬ​ប្រាសាទ​សក្ល , ប្រសាទ​ភ្នំ​ដា . និង​ប្រសាទ​ពណ្ណរាយ ប្រាសាទ​ទាំងនេះ ស្ថិតក្នុង ឃុំ​ដា ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែលមាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ឆ្នាំង ដោយ​ត្រូវធ្វើ​ដំណើរ​កាណូត​ដរ​ទទឹង​ឆ្លងទន្លេ​៣​ និង​បន្តដំណើរ​តាមផ្លូវ​គោក​ ទើប​ទៅដល់​។​ចំណែក​តំបន់​ទេសចរណ៍ធម្មជាតិ​វិញ​មាន ភ្នំ​ក្រាំង​ដី​មាស​ទឹកធ្លាក់​នទី​គី​រី​វ័ន្ត ទួល​អំពិល ភ្នំ​សន្ទូច ភ្នំ​រាប់​បាត ភ្នំ​ព្រះ ភ្នំ​ព្រះ​ធាតុ ទស្សនា​សត្វ​ស្លាប​ទឹក​នៅ​តំបន់ ព្រៃ​កោះ ទឹកធ្លាក់​អន្លុង​ស្វាយ និង​ទឹកធ្លាក់​ស្រែអំពិល ដែល​ទាំងអស់នេះ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស ស្រុក​បរិបូ​ណ៌​​ ស្រុក​កំពង់លែង ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង​។​

    ​ដោយឡែក​តំបន់​ទស្សនា​កែឆ្នៃ​មាន​វត្ត​ពោធិ​រុក្ខា​រាម វត្ត​ត្រឡែងកែង​ស្ថា​នី​យ៏​បុ​រ៉េ​ប្រវត្តិ​សំរោង​សែន និង​ភ្នំ​តា​រាជ ព្រលានយន្តហោះ និង​ទស្សនា កន្លែង​សិប្បកម្ម​តម្បាញ ចង្អេរ​កញ្ច្រែង កញ្ជើ ល្អី ធ្វើ​ពី​ឫស្សី និង​ស្មូនឆ្នាំង វត្ថុ​អនុ​ស្សាវ​រី ធ្វើ​ពី​ដីឥដ្ឋ​ជាដើម មាន​នៅតាម​មូលដ្ឋាន​មួយចំនួនទៀត​៕ ដោយ រិទ្ធិ ជ័យ

    14a1 14a2 14a3

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...