• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បិទ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ភូមិភាគ​ប្រចាំឆ្នាំ​២០១៤ ​កីឡាបាល់ទាត់​ខេត្តកំពង់ឆ្នាំង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 21 July, 2014  ម៉ោង 09:37 | កីឡា

    ​ខេត្តកំពង់ឆ្នាំង​៖​ ​ពិធី​បិទ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ភូមិភាគ​ប្រចាំឆ្នាំ​២០១៤ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​ក្រសួង​អប់រំ លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​មន្ត្រី​គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​។​ ​ ​

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​បានអោយដឹងថា​៖ ដំណើរការ​ប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ភូមិភាគ​ប្រចាំឆ្នាំ​២០១៤​នេះ នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​មាន​ខេត្ត​ចំនួន​៦​បាន​ចូលរួម​និង​មាន​រយៈពេល​១២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​០៩​ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤ ដែល​ចាប់​តាំង​ផ្តើម​ដំណើការ​រហូតដល់​ថ្ងៃ​បញ្ចប់​នេះ​ទទួលបាន​លទ្ធផល​ល្អ​។​ចំពោះ​ប្រភេទ​កីឡា​រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម ហើយ​ត្រូវ​ប្រើ​ទីលាន​ប្រកួត​២​កន្លែង​គឺ ទីលាន​បាល់ទាត់​នៅមុខ​សាលាខេត្ត និង​ទីលាន​កីឡាដ្ឋាន​ខេត្ត​វត្ត​ធម្មយុត្តិ​។​

    ​ជា​លទ្ធផល​ក្នុងការ​ការប្រកួត​រយៈ​ពេល​១២​ថ្ងៃនេះ​គឺ កីឡាបាល់ទាត់​លេខ​១​ត្រូវបាន​ទៅលើ​ក្រុម​កីឡាករ​ខេត្តកំពង់ឆ្នាំង លេខ​២​ខេត្តព្រៃវែង និង​លេខ​៣​ខេត្តកំពង់ធំ​,​កីឡាបាល់ទះ លេខ​១​បាន​ទៅលើ​ក្រុម​កីឡាករ​ខេត្តព្រៃវែង លេខ​២​ខេត្តកំពង់ចាម និង​លេខ​៣​ខេត្តកំពង់ឆ្នាំង​,​កីឡាបាល់បោះ លេខ​១​ត្រូវបាន​ទៅលើ​ក្រុម​កីឡាករ​ខេត្តកំពង់ចាម លេខ​២​ខេត្តកំពង់ឆ្នាំង និង​លេខ​៣​ខេត្តកំពង់ធំ​។​ដោយឡែក​អត្តពលកម្ម​វិញ​លេខ​១​ត្រូវបាន​ទៅលើ​ក្រុមកីឡា​ខេត្តកំពង់ធំ លេខ​២​ខេត្តស្វាយរៀង លេខ​៣​ខេត្តកំពង់ឆ្នាំង​។​ ​

    ក្នុង​ពិធី​បិត​ការប្រកួត​កីឡា​នេះ​លោក លោក អ៊ុក សិទ្ធិ​ជាតិ​បាន​ថ្លែងថា​៖ កម្មវិធី​ប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ភូមិភាគ​នេះ​បានបង្ហាញ​ពី​ការវិវត្តន៍​រីកចំរើន​វិស័យ​កីឡា​គ្រប់​ខេត្ត ស្រប​នឹង​ការរីកចំរើន​លើ​គ្រប់​វិស័យ​ផ្សេងៗ​ទៀត ។​កីឡា​គឺជា​សកម្មភាព​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​ធនធានមនុស្ស ព្រោះ​កីឡា​បាន​នាំមក​នូវ​សុខមាលភាព វប្បធម៌​នៃ​សន្តិភាព ហើយ​រួមចំណែក​បំបាត់​អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន​។ បច្ចុប្បន្ននេះ​នៅលើ​ពិភពលោក បានចាត់ទុក​វិស័យ​កីឡា​ជា​ឧស្ស​ហ​កម្មដ៍​មាន​សក្តានុពល​នៅក្នុង​វិស័យសេដ្ឋកិច្ច មាន​តួនាទី​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​។​ ​ ​

    លោក​អគ្គនាយក បានធ្វើការ​កោត​ស​សើរ​ចំពោះ​ទឹក​ចិត្តជា​កីឡា​របស់​កីឡាករ​កីឡា​ការ​នី​ទាំងអស់ ដែល​ក្នុងពេល​ប្រកួត​បាន និង​សាមគ្គី​គ្នា យោគយល់​គ្នា​ល្អ ហើយ​បានធ្វើ​ការប្រកួត​កីឡា​ទៅតាម​បច្ចេកទេស បទ​បញ្ញា​តិ និង​បទពិសោធន៍ ដោយ​មិន​បាតុភាព​អ្វី​លើក​មាន​ឡើយ​ក្នុងពេល​ប្រកួត​។​ ​ ​

    ​គណៈអធិបតី​បានប្រគល់​មេដៃ​ចំណាត់ថ្នាក់​ជូន​ដល់​ក្រុម​កីឡាករ​កីឡា​ការ​នី​ដែល​ទទួលបាន​ជ័យលាភី​ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ គ្រប់​វិញ្ញាសារ​កីឡា​មកពី​៦​ខេត្ត​ក្រុង ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ផងដែរ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​អាជ្ញាធរខេត្ត​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ដែល​បាន​ជួយ​ការពារ​និង​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡា​ការ​នី​ក្នុង​កម្មវិធី​ប្រកួត​រយះពេល​១២​ថ្ងៃ​កន្លងមកនេះ​ដែល​បានទទួល​លទ្ធផល​ល្អ​គួរ​ជាទី​មោ​ទ​នះ​។​ ​ ​

    ក្រុម​កីឡាករ កីឡា​ការ​នី​ក្នុង​ខេត្តកំពង់ឆ្នាំង​សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មេត្តាជួយ​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​ផង ព្រោះថា​នៅក្នុង​ការប្រកួត​កីឡា​ថ្នាក់​ភូមិភាគ​ពេលនេះ​ការឧបត្ថម្ភ​និង​គិតគូរ​ដល់​កីឡាករ​ក្នុង​ខេត្ត​មានការ​ថយចុះ​ធ្វើអោយ​ក្រុម​កីឡាករ​ជួបប្រទះ​ការលំបាក​ក្នុងការ​ហូបចុក​ជីវភាព​ស្នាក់នៅ ការឧបត្ថម្ភ​មិន​គ្រប់គ្រាន់ ខ្វះ​ការលើក​ទឹ​ត​ចិត្ត ដែល​បញ្ហា​នេះ​អាចធ្វើអោយ​វិស័យ​កីឡា​ក្នុង​ខេត្ត​មានការ​ធ្លាក់ចុះ ព្រោះតែ​មិនសូវមាន​អ្នកគាំទ្រ​៕ ដោយ រិ​ទ្ធិ ជ័យ ​

    DSC04224

    DSC04199

    DSC04212

     

    DSC04228 DSC04234

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...