• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • កីឡា​មហាជន​មកពី​៦​ខេត្ត​កំពុង​ប្រកួត​កីឡា​ចាប់ពី​ថ្ងៃទី​០៩​ដល់​២០​ខែកក្កដា​ក្នុង ខេត្តកំពង់ឆ្នាំង​( កម្ពុជា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ )
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 19 July, 2014  ម៉ោង 09:37 | កីឡា

    ខេត្តកំពង់ឆ្នាំង៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់យកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅទូទាំងប្រទេស ក្នុងនោះក៍មានវិស័យអប់រំកាយ និងកីឡាផងដែរ។

    គណៈកម្មការដឹកនាំការប្រកួតកីឡាមហាជនបានអោយដឹងថា៖ ការពង្រឹងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡាអោយមានប្រសិទ្ធិភាពខ្ពស់សំដៅដល់ការរួមចំណែក លើកកំពស់សុខមាលភាពប្រជាពលរដ្ឋ ពង្រឹងសាមគ្គីភាព សមត្ថ​ភាព ដើម្បីត្រៀមលក្ខណៈសម្បត្តិបានល្អ ក្នុងការចូលរួម និងទទួលរៀបចំព្រឹត្តការណ៍កីឡាធំៗ ជាលក្ខណៈអន្តរជាតិនានា។ជាពិសេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ដូចនេះក្រសួងបាននឹងកំពុង​បណ្តុះ​បណ្តាលជ្រើសរើសសំរិតសំរាំងកីឡាករ កីឡារិនីវយក្មេង ដែលមានទេពកោសល្យ និងសក្តានុពល សំរាប់ការប្រកួត។

    ដោយ​ឡែកនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៤ ក៍បានទទួលធ្វើជាម្ចាស់ផ្ទះរៀប​ចំការ​ប្រកួត​កីឡាមហាជន ជ្រើសរើសជើងឯងថ្នាក់ភូមិភាគ ដោយបានអនុវត្តន៍តាមផែនការណ៍ប្រតិបត្តិប្រចាំឆ្នាំ២០១៤ របស់​អគ្គនាយ​កដ្ឋានអប់រំកាយ និងកីឡា និងបានសហការណ៍គ្នាយ៉ាងល្អជាមួយសហព័ន្ធកីឡាបាល់បោះ បាល់ទាត់ បាល់ទះ និងសហព័ន្ធ​អត្តពលកម្មកម្ពុជានៅក្នុងការប្រកួតនេះ។

    វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករនិងគូប្រកួតមានឳកាសសាកល្បង បញ្ចេញ​សមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចកលរបស់ខ្លួន ដើម្បីទទួលជ័យជំនះ។ ទន្ទឹមនេះដែរវិស័យកីឡាបាន​រួមចំណែ​ក​កាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទ​ល្មើសផ្សេងៗក្នុងសង្គមជាតិ។កីឡាករកីឡាការនីគឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។

    ដោយឡែកការប្រកួតកីឡាមហាជនគ្រប់វិញ្ញាសារកន្លងមកនេះនៅក្នុងក្រុងកំពង់ ឆ្នាំងបានដំណើរការប្រកួតតាមផែនការ​ជាបន្ត​បន្ទាប់ដោយរលូនជារៀងរាល់ថ្ងៃពុំមានឧបសគ្គអ្វីកើតឡើងឡើយ។ចំណែកការប្រួតវិញ្ញាសារកីឡាបាល់ទាត់ត្រូវបាន​មហាជន​អោយដឹងថា លទ្ធផលនៃប្រកូតភាគច្រើនបានទៅលើកីឡាមហាជនខេត្តកំពង់ឆ្នាំងជាម្ចាស់ផ្ទះចំណែកលទ្ធផលជាផ្លូវ​ការ និង​ត្រូវ​ប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ៕ ដោយ រិទ្ធិ ជ័យ

    19b1 19b3 19b2

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...