• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ថេប​ភ្លី​ត​ដ៏​ស្ដើង​បំផុត​របស់​សាំ​ស៊ុ​ង​នឹង​មកដល់​កម្ពុជា​ខែកក្កដា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 June, 2014  ម៉ោង 18:22 | បច្ចេក​វិទ្យា

    ​ភ្នំពេញ ៖ ក្រុមហ៊ុន​សាំ​ស៊ុ​ង​អេឡិចត្រូនិក​(Samsung ElectronicsCo.,Ltd) បានប្រកាស​នូវ Samsung Galaxy Tab S ដែលជា​ប្រភេទ​ថេប​ភ្លី​ត (Tablet) ដ៏​ប្រណីត​រូបភាព​ច្បាស់​ឥតខ្ចោះ កម្រាស់​ស្តើង និង​ទម្ងន់​ស្រាល​បំផុត​របស់​សាំ​ស៊ុ​ង​ក្នុងពេល​បច្ចុប្បន្ន​។​

    ជាមួយនឹង​ជម្រើស​អេក្រង់​ពីរ​ប្រភេទ​គឺ​៨,៤​អ៊ិ​ញ និង​ទំហំ​អេក្រង់​១០,៥​អ៊ិ​ញ ថេប​ភ្លី​ត​ទាំងពីរ​មាន​កម្រាស់​ស្ដើង​ត្រឹមតែ​៦,៦​មិល្លីម៉ែត្រ និង​ទម្ងន់​ប្រមាណ​៤៦៥​ក្រាម​ប៉ុណ្ណោះ​។​

    ​សមត្ថភាព​ស្ដុក​ទិន្នន័យ​របស់​វា​ក៏មាន​ជម្រើស​ពី​១៦​ទៅ​៣២​ជី​ហ្គា​បៃ ប៉ុន្តែ​ប្រសិនបើ​មិន​គ្រប់គ្រាន់​ទេនោះ លោកអ្នក​ក៏​អាច​បន្ថែម Memory Card ដើម្បី​ស្ដុក​រូបភាព វីដេអូ ហ្គេម និង​ចម្រៀង​កាន់តែច្រើន​ផងដែរ​។​

    Galaxy Tab S ទាំងពីរ​រួមបញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​នៃ​គុណភាព​បង្ហាញ​រូបភាព​ទំនើប​បំផុត​ជាមួយ​ភាព​សម្បូរបែប​នៃ​មាតិកា​សំខាន់ៗ​សម្រាប់​ជា​បទពិសោធ​នៃ​ការកម្សាន្ត​ទាំងអស់​បូករួម​ជាមួយ​ការ​រចនា​រូបរាង​ដ៏​ប្រណីត និង​ទាន់សម័យ​បំផុត​ដែល​ជាក់ស្តែង​នឹង​អាច​ធានាថា​ជា​ថេប​ភ្លី​ត​ដ៏​ប្រណីត និង​អស្ចារ្យ​របស់​ក្រុមហ៊ុន​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

    រយៈពេល​នៃ​ការ​កាន់​ថ្ម​របស់​វា​បានយូរ​រហូតដល់​ប្រមាណ​៩​ម៉ោង និង Ultra-power saving Mode អតិថិជន​ប្រើប្រាស់​អាច​រីករាយ​នឹង​ការកម្សាន្ត​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​រឿង​សាក​ថ្ម​ជា​ញឹកញាប់​ឡើយ​។​

    សម្រាប់​ការថតរូប​វិញ ថេប​ភ្លី​ត​ដែលមាន RAM3GB នេះ មាន​កាមេរ៉ា​មុខ 2.1PM និង​កាមេរ៉ា​ក្រោយ 8PM​។​

    លោក ជេ​ខេ ស៊ិន (JK Shin)​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា និង​ទូរស័ព្ទ​ក្រុមហ៊ុន​អេឡិចត្រូនិក​បាន​ឲ្យ​ដឹងថា ឧបករណ៍​ថេប​ភ្លី​ត​នេះ​ត្រូវបាន​ក្លាយជា​ឧបករណ៍​មួយ​ដ៏​ពេញនិយម​សម្រាប់​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជាមួយ​គុណភាព​សំខាន់ និង​លក្ខណពិសេស​»​។​

    ​សាំ​ស៊ុ​ង Galaxy Tab S នឹង​មកដល់​ទីផ្សារ​កម្ពុជា​នៅ​ដើមខែ​កក្កដា ដោយ​តម្លៃ​មិនទាន់​កំណត់​នៅឡើយ​។​វេ​ប​សាយ​បរទេស gizmag.com ប៉ាន់​ស្មានថា​តម្លៃ​របស់​វា​មិន​ក្រោម​៥០០​ដុល្លារ​ទេ​ក្នុង​មួយគ្រឿង​៕ ​

    20140619_21b

    ថេប​ភ្លី​ត​សាំ​ស៊ុ​ង Galaxy Tab S ដ៏​មាន​រាងស្ដើង​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ខែ​ក្រោយនេះ​។ រូបថត សហការី​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...