• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក ស៊ូ​ប៊ែ​ឌី ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ពិតប្រាកដ​និង​ឆាប់រហ័ស​នៅ​កម្ពុជា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 June, 2014  ម៉ោង 21:03 | នយោបាយ

    ​ភ្នំពេញ ៖ ក្នុង​សន្និសីទកាសែត​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ​របស់ខ្លួន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បាន​ស្វាគមន៍​ចំពោះ​កំណែទម្រង់​បោះឆ្នោត​ដែល​ភាគី​នានា​កំពុង​ពិភាក្សា​នៅពេលនេះ​។ ប៉ុន្តែ លោក​ព្រមាន​ថា ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ​នានា​មិនត្រូវ​បានធ្វើ​ឲ្យ​ឆាប់រហ័ស​ទេនោះ កម្ពុជា​នឹង​ប្រថុយប្រថាន​ចំពោះ​ការវិលត្រឡប់​នៃ​អំពើហិង្សា​។​

    អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បានកត់សម្គាល់​បញ្ហា​ជាច្រើន​ក្នុងចំណោម​អនុសាសន៍​ទាំង​៤​ចំណុច​ដែល​លោក​បាន​ដាក់ជូន​រដ្ឋាភិបាល​។ ទាក់ទង​នឹង​កំណែទម្រង់​បោះឆ្នោត លោក​បាន​សម្តែង​ការ​ត្រេកអរ​ដែល​អនុសាសន៍រ​បស់​ខ្លួន​បាន​ក្លាយជា​របៀបវារៈ​ថ្នាក់ជាតិ​ដែល​ភាគី​នានា​កំពុង​ពិភាក្សា​យ៉ាង​ផុសផុល​។​

    ​អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​សម្រេចបាន​កំណែទម្រង់​ពិតប្រាកដ​មួយ​ជាពិសេស​ទាក់ទង​នឹង​ឯករាជភាព​របស់ គ​.​ជ​.​ប ដើម្បី​បញ្ចៀស​បញ្ហា​ដូចដែល​បានកើត​ឡើង​កាលពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ កន្លងទៅ​។ ទាក់ទង​នឹង​កំណែទម្រង់​ប្រព័ន្ធតុលាការ​វិញ លោក​បាន​ស្វាគមន៍​ការអនុម័ត​ច្បាប់​សំខាន់​ទាំងបី​។ លោក​អះអាងថា ច្បាប់​ទាំងបី​មាន​សារសំខាន់​ក្នុងការ​ពង្រឹង​ប្រព័ន្ធតុលាការ​កម្ពុជា​។ ប៉ុន្តែ លោក​សម្តែង​ការព្រួយបារម្ភ​ថា បញ្ញត្តិ​មួយចំនួន​នៃ​ច្បាប់​ទាំង​នោះបាន​ក្លាយជា​ឧបសគ្គ​ដល់​ឯករាជភាព​របស់​តុលាការ ជាពិសេស​អំណាចនីតិបញ្ញត្តិ​ដែល​នឹងមាន​ឥទ្ធិពល​ទៅលើ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​

    ចំពោះ​កំណែទម្រង់​រដ្ឋសភា​វិញ លោក ស៊ូ​ប៊ែ​ឌី ទទួលស្គាល់ថា ក្នុង​របប​ប្រជាធិបតេយ្យ គណបក្ស​ឈ្នះឆ្នោត​ត្រូវ​ដឹកនាំ​ប្រទេស និង​បាន​សាទរ​ចំពោះ​ការចរចា​អំពី​ការបែងចែក​អំណាច​នៅក្នុង​សភា​។ ប៉ុន្តែ លោក​បានស្នើ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួលយក​បន្ថែមទៀត​នូវ​សំណើ​នានា​ស្តីពី​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។ លោក​ក៏បាន​ស្នើ​ឲ្យ​បក្សប្រឆាំង​មាន​ហេតុផល​សមរម្យ​និង​ភាពប្រាកដនិយម​ក្នុង​ការចរចា និង​ត្រូវ​បង្កើន​ភាព​អត់ធ្មត់​ក្នុង​ទំនាក់ទំនង​ជាតិ​សាសន៍​។ លោក​ក៏បាន​បញ្ជាក់​ពី​សារសំខាន់​ក្នុង​ការចូល​អង្គុយ​ក្នុង​រដ្ឋសភា​របស់​គណ​បក្សប្រឆាំង​ផងដែរ​។​

    ទាក់ទង​នឹង​កំណែទម្រង់​ដីធ្លី លោក ស៊ូ​ប៊ែ​ឌី បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ លោក​នៅតែ​ព្រួយបារម្ភ​អំពី​តម្លាភាព​ក្នុងការ​ដោះស្រាយ​ទំនាស់​។ លោក​បានលើកឡើង​អំពី​ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន ដូចជា​នៅ​បឹងកក់ បូរី​កីឡា និង​ជម្លោះដីធ្លី​តាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​ដែល​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​។​

    ​ក្រៅពី​បញ្ហា​ទាំង​៤​ដែល​បាន​គ្រោងទុក លោក​ស៊ូ​ប៊ែ​ឌី ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​នឹង​លំហ​ប្រជាធិបតេយ្យ​ដែល​កាន់តែ​រួម​តូច​ដោយសារ​ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​។ ទាក់ទង​នឹង​សិទ្ធិ​ការងារ​វិញ លោក​បាន​សាទរ​ចំពោះ​ការវិវឌ្ឍ​នានា​ទាក់ទង​នឹង​កិច្ចចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​។ ប៉ុន្តែ លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ការគំរាមកំហែង​ចំពោះ​សកម្មជន​សហជីព​។​

    ជា​សេចក្តីសន្និដ្ឋាន លោក ស៊ូ​ប៊ែ​ឌី កត់សម្គាល់ថា កំណែទម្រង់​ពិតប្រាកដ​មួយ​គឺជា​រឿង​មិនអាច​ចៀសផុត​ទេ​នៅ​កម្ពុជា​។ ប៉ុន្តែ វា​ហាក់ដូចជា​នៅមាន​ភាពស្ទាក់ស្ទើរ និង​កង្វះ​ឆន្ទៈ​ស្មោះត្រង់​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កំណែទម្រង់​ទាំងនោះ​។ លោក​ព្រមាន​ថា ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ​មិនត្រូវ​បានធ្វើ​ឲ្យ​ឆាប់រហ័ស​ទេនោះ ប្រទេស​កម្ពុជា​មានការ​ប្រថុយប្រថាន​ចំពោះ​ការវិលត្រឡប់​នៃ​អំពើហិង្សា​។ មន្ត្រី​រដ្ឋាភិបាល​មិនទាន់​អាចទាក់ទង​សុំ​ប្រតិកម្ម​តប​ទៅនឹង​ការលើកឡើង​របស់លោក​ស៊ូ​ប៊ែ​ឌី​បាន​នៅឡើយ​ទេ​នៅ​ភ្លាមៗ​នេះ​៕(rfi)

    Siv channa08_22លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី នៅក្នុង​សន្និសីទ​ស្តីពី​ការបោះឆ្នោត​ RFI/Siv Channa ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...