• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • iPhone ពីរ​ម៉ូ​ដែល​នឹង​សម្ពោធ​នៅ​ខែសីហា និង​កញ្ញា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 22 June, 2014  ម៉ោង 13:09 | បច្ចេក​វិទ្យា

    ​ក្រុង​តៃប៉ិ​៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដ៏​ល្បី​របស់​អាមេរិក Apple ត្រូវបាន​សារព័ត៌មាន​តៃវ៉ាន់​ជាច្រើន​រាយការណ៍​ថា មាន​គម្រោង​សម្ពោធ iPhone 6 របស់ខ្លួន​នៅ​ខែសីហា​ខាងមុខនេះ​មុន​កំណត់​មួយខែ​។​ ​សារព័ត៌មាន Economic Daily News បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​Apple បានធ្វើ​ការបញ្ជា​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​នានា ដូចជា Foxconn និង​ក្រុមហ៊ុន Pegatron ជាដើម​ដើម្បី​ត្រៀមខ្លួន​ដំណើរការ​ដំឡើង​ផលិតផល​ថ្មី​ផ្ដើម​ពី​ខែមិថុនា ខាងមុខនេះ​។​

    ក្រុមហ៊ុន Apple នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​អេក្រង់​៤,៧​អ៊ិ​ញ​ដែលជា ម៉ូ​ដែល​សម្រាប់​ការចេញលក់​នៅ​ខែសីហា ខណៈដែល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ជាមួយ​ដៃគូ ដទៃ​ដូចជា​ក្រុមហ៊ុន Samsung និង HTC​។​

    ​ដោយឡែក​ស៊េរី iPhone 6 ដែលមាន​អេក្រង់​៥,៥ ឬ​៥,៦​អ៊ិ​ញ​គឺជា​ម៉ូ​ដែល​ស៊េរី​ថ្លៃ​ដែល​នឹង​សម្ពោធ​នៅ​ខែកញ្ញា​ដោយ​ការ រំពឹងទុក​របស់​ក្រុមហ៊ុន Apple​។ ក្រុមហ៊ុន​ក៏​រំពឹង​ផងដែរ​ថា ការលក់​ម៉ូ​ដែល​ទាំងពីរ​ខាងលើនេះ​នឹង​ឈានដល់​ចំនួន​៨០​លាន​គ្រឿង​នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​៕AFP ​

    20140515_20b

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...