• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ផ្ទុះ​ក្បាល​គ្រាប់កាំភ្លើង​ត្បាល់ ១​គ្រាប់ បណ្តាល​ឲ្យ​បុរស​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​

    ខេត្តបន្ទាយមានជ័យ៖ ជនរងគ្រោះ៤នាក់ បាន​រងរបួសធ្ងន់​ស្រាល ដោយសារតែ​ការផ្ទុះ​ក្បាលគ្រាប់​កាំភ្លើងត្បាល់ A៦០ ម​.​ម ១​គ្រាប់ ខណៈពេល​ពួកគេ បាននាំគ្នា​លើក​ផ្ងារ ទ្រុង​គោយន្ត​កន្ត្រៃ ដើម្បី​ផ្សា​កន្លែង​ដែល​ដាច់ចេញ​ពីគ្នា​ដោយ​មិនបាន​គិតថា​ក្នុង​គោយន្ត​នោះ​មាន​គ្រាប់ កាំភ្លើងត្បាល់ A៦០ ម​.​ម ១​គ្រាប់​នៅលើ របូត​ធ្លាក់​មកពី​ខាងក្រោម​ទ្រុង​បណ្ដាល​ឲ្យ​ផ្ទុះ​តែម្តង​។ ​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៧​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ នៅមុខ​ផ្ទះ​ជាងក្រឡឹង សុ ថិ​ត ក្នុងភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។​

    លោក​កែវ ប៊ុន​យឿន អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ ថា​ក្រោយពី​កើតហេតុ​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​មាន​ករណី​ផ្ទុះ​គ្រាប់កាំភ្លើង លោក​ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះទៅ​ត្រួតពិនិត្យ​កន្លែង​កើយ​ហេតុ​។ លោក​បាន​បន្ត ករណី​ការផ្ទុះ​ក្បាល​គ្រាប់ A៦០ ម​.​ម នោះ បាន​បង្ក​ឲ្យ​មនុស្ស​ប្រុស ៤​នាក់ បាន​រងរបួស​ស្រាល ក្នុងនោះ​មាន ទី​១ ឈ្មោះ​ឡឹ​ក សេង អាយុ​៣១​ឆ្នាំ លំនៅ​ភូមិ​ឫស្សី ឃុំ​រហាល (​របួស​ត្រឹម​ចង្កេះ​ចុះមក​ក្រោម​) ទី​២ ឈ្មោះ​ញេ​ប សា​វី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្នាយ​ខាងកើត ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ (​របួស​ជើង​ស្រាល​) ទី​៣ ឈ្មោះ​ស៊ូ ហេម អាយុ​២៩​ឆ្នាំ រស់នៅ​ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក (​របួសស្រាល​ជើង​ស្ដាំ​) និង​ទី​៤ ឈ្មោះ​កៅ ងី​ន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ (​របួស​ភ្លៅ​ស្ដាំ​ស្រាល​)​។ ជនរងគ្រោះ​ទាំងនេះ បាន​ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ព្យាបាល​ជម្ងឺ ។​

    លោក​អធិការ​បាន​បញ្ជាក់ថា ជនរងគ្រោះ នៅ​ពុំ​ព្រម​ប្រាប់ថា នរណា​បាន​យក​ក្បាល​គ្រាប់ ពី​កន្លែង​ណា មក​ដាក់​នឹង​គោយន្ត ដាក់​ក្រោម​ទ្រុង ពេល​ទៅ​ដឹកយក​នៅ​ដីភ្នំ​ពី​អតីត​បន្ទាយ មក​ផ្ទះ ដល់ពេល​ផ្ងារ​ទ្រុង​គោយន្ត ដើម្បី​ផ្សា ក៏​ធ្លាក់​ក្បាល​គ្រាប់​ផ្ទុះ​តែម្ដង តែ​ពួកគេ​របួស ស្រាល ដោយ​កំទេច​គ្រួស​ថ្ម និង​ដី ខ្ទាត​ចំ​នោះ បានចេញ​ទៅផ្ទះ​អស់ហើយ​។​

    សមត្ថកិច្ច​នគរបាលបាន​ណែនាំ​ពន្យល់​ដល់​ជនរងគ្រោះ​ទាំងនោះថា ថ្ងៃក្រោយ​ប្រសិន​ជារើសបានគ្រាប់កាំភ្លើងត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឬ​អាជ្ញាធរ រាយការណ៍​បន្ត ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដូច​ថ្ងៃនេះ​៕​ ដោយ យី ហាំង

    22c1 22c2 22c3

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...