• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • គ្រឿង​ចម្លាក់​អំពី​ឈើ​តាម​រចនាបទ​វប្បធម៌​ខ្មែរ ត្រូវបាន​ប្រជាពលរដ្ឋ​ឆ្លាក់​លក់ដូរ​តាម​តំរូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 May, 2014  ម៉ោង 14:37 | វប្បធម៌

    ​ខេត្តកំពង់ឆ្នាំង៖ រូបចម្លាក់​ដែលវត្ថុ​ប្រើប្រាស់តាំងលម្អរជាអនុ​ស្សាវរីយ៍ និងរូបដិមាករសំរាប់គោរពបូជា ត្រូវបានជាងចម្លាក់​ខ្មែរនាំគ្នាឆ្លាក់យ៉ាងសម្អិតសម្អាងតាមរចនាបទវប្បធម៌​ខ្មែរដើម្បីបំពេញ​តំរូវការ​របស់​អតិថិជន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​

    លោក សៅ ឆុន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ជា​អ្នកលក់​គ្រឿង​ចម្លាក់​ឈើ​បាន​និយាយ​អោយដឹងថា​៖​រូបគាត់​និង​ប្រពន្ធ​ឈ្មោះ ប៉ែន សុគា អាយុ​៣៣​ឆ្នាំ បាន​ប្រកបមុខរបរ​លក់ដូរ​គ្រឿង​ចម្លាក់​អំពី​ឈើ មានដូចជា​របស់​ប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ និង​រូប​បដិមាករ​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ​ដែល​បាន​ប្រើប្រាស់​ដើមទុន​ជាង​១​ម៉ឺន​ដុល្លា​។​លោក សៅ ឆុន បាន​បន្ថែម​អោយដឹងថា បច្ចុប្បន្ន​ក្រៅពី​ការលក់ដូរ​គ្រឿង​ចម្លាក់​ទាំងអស់​ខាងលើនេះ គាត់​ក៍​ជាជាង​ចម្លាក់​ម្នាក់​ផងដែរ ដែល​បាន ព្យាយាម​ខិតខំ​រៀនសូត្រ​ពី​ជាងចម្លាក់​ក្នុងស្រុក មាន​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​ដែរ ក្រៅពី​រួប​គាត់ ក៍មាន​ជាងចម្លាក់​៣​នាក់​ទៀត សំរាប់​ជួយ​ក្នុង​ការងារ​ចម្លាក់​នៅក្នុង​ផ្ទះ​របស់គាត់​។​

    ​រូបចម្លាក់​ដែល​គាត់​និង​កូនជាង​អាច​ឆ្លាក់​បាន​មានដូចជា​រូប​សេះ រូប​ទន្សាយ​ស្ពាយ​មាស ផ្លែ​ត្រប់ ផ្លែ​ល្ពៅ រូប​ដំរី​….​។​ល​។​ ប៉ុន្តែ​គ្រឿង​ចម្លាក់​មួយចំនួនទៀត​គឺ​គាត់​បានទទួល​ពី គេ​មក​តាំង​លក់​ជូន​អតិថិជន​។​

    ស្ត្រី​ឈ្មោះ ប៉ែន សុគា ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់ថា​៖​ពីមុនមក​ពួកគាត់​ទាំងពីរ​នាក់ គឺជា​កម្មករ​ធ្វើ​ការអោយ​មេជាង​ចម្លាក់​ម្នាក់ ក្រោយពី​គាត់​ខិតខំ​តស៊ូ​ព្យាយាម​រៀនសូត្រ​ក្នុង​អាជីព​កិច្ចការងារ​ចម្លាក់​ខាងលើនេះ ពួកគាត់​ក៍​អាច​បើក​តូប​លក់ដូរ​មួយ​ជា​មុខរបរ និង​មាន​សិប្បកម្ម​ខ្នាតតូច​មួយ​នៅក្នុង​លំនៅដ្ឋាន​បច្ចុប្បន្ន​ទៀតផង ដោយ​ដើមទុន​ជាង​១​ម៉ឺន​ដុល្លា​គាត់​បាន​ខ្ចី​ពី​ធនាគារ​។​

    ទោះបី​បច្ចុប្បន្ន គាត់​មិនទាន់​សល់​ប្រាក់​ច្រើន​ក៍ដោយ តែ​ពួកគាត់​បាន​សល់​គ្រឿង​ចម្លាក់​ជាច្រើន ដែលមាន​តម្លៃ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លា និង​មាន​រថយន្ត​១​គ្រឿង ម៉ូតូ​១​គ្រឿង សំរាប់​ប្រើប្រាស់​នៅក្នុង​គ្រួសារ និង​សំរាប់​ដឹក​របស់ របរ​ជូន​អតិថិជន​។​រៀងរាល់ថ្ងៃ​ក៍មាន​អតិថិជន​ចូលមក​ទិញដូរ​ជា​ហូរហែរ​ផងដែរ ដើម្បី​យក ទៅ​តាំង​លម្អរ​និង​ប្រើប្រាស់​នៅក្នុង​លំនៅដ្ឋាន​របស់​ពួកគាត់​។​

    ដើម្បី​លើកស្ទួយ​ស្នាដៃ​ចម្លាក់​របស់​កូន​ខ្មែរ​ដែលមាន​រចនាបទ​វប្បធម៌​ប្រពៃណី​ខ្មែរ យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​អតិថិជន​ទាំងអស់​ជួយ​ជាវ​គ្រឿង​ចម្លាក់​អំពី​ឈើ​ដើម្បី​រួមគ្នា​ថែរក្សា និង​អភិរក្ស​ក្បាច់ចម្លាក់​ដែលជា​កេរ្តិ៍មរតក​ដូនតា​ខ្មែរ​អោយបាន​គង់វង្ស​យូរអង្វែង​៕ ដោយ រិទ្ធិ ជ័យ

    29ak5 29ak1 29ak2 29ak3 29ak4
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...