• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ស្ថានភាព​បឋម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ កំពុងដំណើរការ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 May, 2014  ម៉ោង 12:18 | នយោបាយ, ព័ត៌មាន​ជាតិ

    ​ភ្នំពេញ ៖ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរ​សើ​ក្រុមប្រឹក្សា រាជធានី​/​ខេត្ត ស្រុក​/​ខ៍ណ្ឌ បានបង្ហាញ​ជា​បណ្តើរៗ ដែល​ក្នុង​នោះគេ​សង្កេតឃើញថា ចំនួន​អង្គ​បោះឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស​ដែល​បូក​បញ្ចូល​គ្នា​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិ​ទ្ធឹ​មនុ​ស្សមាន​តួរ​លេខ​ដដែល តែ​សំលេងឆ្នោត​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

    ​តាមរយៈ គ​.​ជ​.​ប សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ១១.៤៥៩​នាក់ ដែលជា​អង្គ​បោះឆ្នោត​នោះ មកពី គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៨.២៩២​នាក់​។ គណបក្ស​សមរង្ស៊ី ចំនួន ២.១៥៥ នាក់​។ គណបក្ស​សិទ្ធិ មនុស្ស ៨០០​នាក់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១៥១​នាក់​។ គណបក្ស​នរោត្តមរណឫទ្ធិ ឬ​គណបក្ស​ជាតិ និយម ៥២​នាក់​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៨​នាក់ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ចំនួន​១​នាក់​។​

    ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ក្នុង​អាណត្តិ​ទី​២​នេះ សរុប​មាន​ចំនួន ៣.៣២៤​នាក់ ក្នុងនោះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​មាន ៣៩៣​នាក់ និង​ក្រុមប្រឹក្សា​ក្រុង ស្រុក​-​ខណ្ឌ មាន ២.៩៣១​នាក់​។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​/​ខេត្ត ស្រុក​/​ខ៍ណ្ឌ មិន​ទាប់​បានប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃទី​១៨​ឧសភា​នេះ​។​

    ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បានចេញ​សេចក្តីប្រកាស​មួយ ថា​ខ្លួន​នឹង​រៀបចំ​ស​ន្នី​សីទ​កាសែត​មួយ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ចាក់អង្រែលើ វេលា​ម៉ោង ៤ រសៀល ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី​/​ខេត្ត ស្រុក​/​ខ៍ណ្ឌ របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​៕ ​

    cnrp_press_conference.jpg-ka KA-VOT

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...