• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក​នៅ​ខេត្តកំពង់ឆ្នាំង​គណបក្ស​ប្រជាជន​ទទួលបាន​ការគាំទ្រ​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 May, 2014  ម៉ោង 13:35 | នយោបាយ, ព័ត៌មាន​ជាតិ

    ​កំពង់ឆ្នាំង​៖ លទ្ធផល​បឋម​នៅក្នុង​ការិយាល័យ​ទាំង​៨​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង និង​ស្រុក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ក្នុង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤​នេះ​គឺ​គណបក្ស​ប្រជាជន​ទទួលបាន​អាសនៈ​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ  ហើយ​ដំណើរ​នៃ​ការបោះឆ្នោត​មាន​ការប្រព្រឹត្តិទៅ​យ៉ាង​ល្អ​តាម​នីតិវិធី ពុំមាន​អសន្តិសុខ​អ្វី​កើតឡើង​គួរអោយ​ចាប់អារម្មណ៍​នោះឡើយ​។​

    នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា នេះ​លោកស្រី នួន ចាន់នី ប្រធាន គ ជ ប ខេត្តកំពង់ឆ្នាំង​បានអោយ​​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ ចំនួន​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមាន​សិទ្ធ​បោះឆ្នោត​ក្នុង​ខេត្ត​កំ​​ពង់​ឆ្នាំង​សរុប​មាន ៤១៩​នាក់  ក្នុងនោះ​មាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣០០​នាក់  គណបក្ស​សិទ្ធមនុស្ស ២១​នាក់  គណៈបក្ស​សមរង្សី​៨៧​នាក់  និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​៧​នាក់​។​រីឯ​អាសនៈ​ក្រុមប្រឹក្សា​ខេត្ត​មាន​១៥​កៅអី  អាសនៈ​ក្រុមប្រឹក្សា​ក្រុង ស្រុក មាន​១២២​កៅអី អាសនៈ​សរុប​មាន ១៣៧​កៅអី ចំណែក​ការិយាល័យ​បោះឆ្នោត​សរុប​ក្នុង​ខេត្ត​មាន​ចំនួន​៨​ការិយាល័យ​។​ ក្នុងនោះដែរ​ក៍មាន​សង្កេត​យ​ការណ៍​ការបោះឆ្នោត​របស់​គណៈបក្ស​ប្រជាជន និង​គណៈបក្ស​សង្គ្រោះ​ជាតិ​ក្នុង​១​ការិយាល័យៗ​មាន​ម្នាក់ៗ​ផងដែរ​។​​    ​

    លោកស្រី​បាន​បន្ត​អោយដឹងទៀតថា​៖ នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​ជ្រើ​រើស​ក្រុ​ក​ប្រឹក្សា​​ខេត្ត ក្រុង រាជធានី ខ​ណ្ណ័ ស្រុក រយះពេល​១៥​ថ្ងៃមុន គ ជ ប ខេត្ត​បានទទួល​បណ្តឹង​២ គឺៈ  បណ្តឹង​ទី​១ ​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង ពីបទ​រារាំង​ការឃោសនា​បោះ​​ឆ្នោត  ក្នុង​បណ្តឹង​នេះ គ ជ ប ខេត្ត​បានធ្វើការ​ដោះស្រាយ​និង​ឆ្លើយតប​ទៅ​តំណាង​គណបក្ស​សង្គ្រោះ​ ​តែ​គណបក្ស​សង្គ្រោះ​មិន​សុខចិត្ត និង​បាន​ប្តឹង គ ជ ប ថ្នាក់ជាតិ  ប៉ុន្តែ​ក្រោយពី​ថ្នាក់ជាតិ​ធ្វើការ​ស្រាវជ្រាវ​​មក ក៏បាន​សំរេច​តំកល់​សេចក្តីសំរេច​របស់ គ ជ ប ខេត្ត​ដដែល​។ បណ្តឹង​ទី​២ តំណាង​អាជ្ញាធរ​ក្រុង​កំពង់​​ឆ្នាំង បាន​ប្តឹង​គណៈបក្ស​សង្គ្រោះ​ជាតិ បំភ្លឺ​ស​ការពិត​ក្នុងពេល​ឃោសនាបោះឆ្នោត  បណ្តឹង​នេះ​ត្រូវបាន គ​ ​ជ ប ខេត្ត​ធ្វើការ​ដោះស្រាយ​និង​ឆ្លើយតប​បញ្ចប់រឿង​។​

    ​ដោយឡែក​លទ្ធផល​ជាបឋម​ក្រៅផ្លូវការ​ណ៍ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ខ​ណ្ឌ័ ស្រុក របស់​ខេត្តកំពង់ឆ្នាំង លោកស្រី​នួន ចាន់នី ប្រធាន គ ជ ប ខេត្ត​បានអោយដឹងថា​៖​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង គណបក្ស​ប្រជាជន​ទទួលបាន​៣០៦​សំឡេង គណៈបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​១១២​សំឡេង​។​

    ចំណែក​ក្រុមប្រឹក្សា​ក្រុង​ស្រុក ស្រុក​បរិបូរណ៍ គណបក្ស​ប្រជាជន​ទទួលបាន​៤៦​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ​១៥​សំឡេង​,​ស្រុក​ជល​គី​រី គណបក្ស​ប្រជាជន បាន​២២​សំឡេង សង្គ្រោះ​ជាតិ បាន​៧​សំឡេង​,​ក្រុង​កំពង់ឆ្នាំង​គណៈបក្ស​ប្រជាជន​បាន​២៣​សំឡេង សង្គ្រោះ​ជាតិ​បាន​៥​សំឡេង​,​ស្រុក​កំពង់លែង​គណបក្ស​ប្រជាជន​បាន​៣៤​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ​បាន​១២​សំឡេង​,​ស្រុក​កំពង់ត្រឡាច​គណបក្ស​ប្រជាជន​បាន​៤៩​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ​បាន​២១​សំឡេង​,​ស្រុក​រលាប្អៀរ​គណៈបក្ស​ប្រជាជន​បាន​៦៤​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ​បាន​១៧​សំឡេង​,​ស្រុក​សាមគ្គី​មានជ័យ​គណបក្ស​ប្រជាជន​បាន​៣៣​សំឡេង គណបក្ស​ស​ង្គ្រ​ជាតិ​បាន​២២​សំឡេង​,​ស្រុក​ទឹកផុស​គណៈបក្ស​ប្រជាជន​បាន​៣១​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ​១៤​សំឡេង និង​ហ្វ៊ុនស៊ីនប៉ិច​៣​សំឡេង​។​

    លទ្ធផល​សរុប​បឋម​ក្រៅផ្លូវការ​ណ៍រ​បស់​ក្រុមប្រឹក្សា​ក្រុង​ស្រុក​គឺ គណបក្ស​ប្រជាជន​ទទួលបាន​៣០២​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​១១៣​សំឡេង និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ទ​ទូល​បាន​៣​សំឡេង​៕  ដោយ​ រិទ្ធិ ជ័យ ​18kha1 18kha2 18kha3 18kha4

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...