• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ប្រធាន​គណៈបក្ស​ប្រជាជន​ខេត្ត​ ចុះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខ័​ណ្ឌ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 16 May, 2014  ម៉ោង 09:08 | នយោបាយ

    ខេត្ត​​កំពង់ឆ្នាំង​៖ អនុវត្តន៍​តាម​ផែន​ការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ដ​កំពង់ឆ្នាំង​រួម​ដំណើរ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត  និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ទឹកផុស​ជាច្រើនរូប​ទៀត​បាន​បន្ដ​ចុះ​បើក​យុទ្ធនា​ការឃោសនា​រក​សំលេងឆ្នោត នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ដ  ក្រុង ស្រុក ខ័​ណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤​ខាងមុខ ។​

    នៅក្នុង​កម្មវិធី​នេះ លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន ព្រមទាំង​ក្រុមការងារ​ចុះជួយ ស្រុក​ទឹកផុស បាន​ជួប​អង្គ​បោះឆ្នោត នៃ​ក្រុមប្រឹក្សា ឃុំ​និង ស្រុក​ទឹកផុស ដើម្បី​លើកឡើង​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​ផ្ដាំផ្ញើ​ដល់​អង្គ​បោះឆ្នោត​ទាំង​៣១​នាក់​នៅ​ស្រុក​ទឹកផុស​សម្រាប់​ចូលរួម​ការបោះឆ្នោត​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ផ្សេងៗ​ទៀត​នាពេល​ខាងមុខនេះ ។​

    លោក បាន​មានប្រសាសន៍ថា​៖ ក្រុមការងារ​និង​ថ្នាក់ដឹកនាំ​គណៈបក្ស​ប្រជាជន​ខេត្ដ​កំពង់ឆ្នាំង​បាន​បើក​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ចាប់ពី​ថ្ងៃទី​០២ បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៤ ដែល គ ជ ប បានការ​អនុញ្ញាតអោយ​គណបក្សនយោបាយ​ទាំងអស់​ដំណើរការ​យុទ្ធនាការ​ឃោ​នា​បោះឆ្នោត​អសកល​នេះ ។​

    លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន​បាន​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ទាំង​៣១​នាក់​នៅ​ស្រុក​ទឹកផុស​ដែលជា​សមាជិក​សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បន្ដ​បោះឆ្នោត​និង​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ ក្នុង​ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង​ស្រុក ខ័​ណ្ឌ​នៅ ទូទាំងប្រទេស ដោយឡែក​នៅ​ខេត្តកំពង់ឆ្នាំង​និង​ស្រុក​ទឹកផុស​ត្រូវតែ​ដណ្តើមយក​ជ័យជំនះ​អោយបាន នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤​នា ក្នុងពេល​បោះឆ្នោត​ខាងមុខនេះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​គ្រប់គ្រង និង​ដឹកនាំ​ជោគវាសនា​ឃុំ ស្រុក​របស់ខ្លួន អោយមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​មាន​សុខសន្តិភាព​សំរាប់​កូនចៅ​របស់​យើង ។​

    សូម​រំលឹកថា តាម​កម្មវិធី​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ចាប់ផ្តើមបាន​ដំណើរ​ការចុះ​យុទ្ធនា​ឃោសនាបោះឆ្នោត  នៅតាម​ស្នាក់​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ស្រុក​ទាំង​៨​ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន ជាពិសេស​អង្គ​បោះឆ្នោត  ចាប់ពី​ថៃ្ង​ទី​០២​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ក្រុង​កំពង់ឆ្នាំង​និង​បានបញ្ចប់​នៅ​ថៃ្ង​ទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ស្រុក​ទឹកផុស​ប្រកបដោយ​ជោគជ័យ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​៕     ដោយ រិទ្ធិ ជ័យ

    16kh6 16kh7 16kh8

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...