• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ទូរស័ព្ទ​ខ្មែរ​ជា​លើកដំបូង​ត្រូវបាន​ចេញលក់​ជា​ផ្លូវការ​ហើយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 May, 2014  ម៉ោង 12:35 | បច្ចេក​វិទ្យា

    ​ភ្នំពេញ ៖ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ខ្មែរ បាន​សម្ពោធ​ដាក់លក់​ជា​លើកដំបូង​កាលពី​ថ្ងៃទី​១២ ខែឧសភា​នេះ ប៉ុន្តែ​វា​ជា​ផលិតផល​មួយ​ដែល​ផលិតឡើង​នៅ​ប្រទេស​ចិន​។​ ទូរស័ព្ទ ខ្មែរ Khmer C2 ជា​ម៉ូ​ដែល​ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល Khmer C1 សាកល្បង​រួចទៅហើយ​។​

    Jezetek Khmer Comservice ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Khmer Unicom ជា​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​ការផលិត​ទូរស័ព្ទដៃ​ទំនើប ម៉ាក Khmer Series នេះ​។​

    ​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ ក្រុមហ៊ុន Jezetek Khmer Comservice សរសេរថា ទូរស័ព្ទ​Khmer C2​នេះ ត្រូវបាន​ផលិតឡើង​បន្ទាប់ពី​ម៉ូ​ដែល Khmer C1 ដែល​ត្រូវបាន​ចែកចាយ​សាកល្បង​នៅលើ​ទីផ្សារ​។ សេចក្តីប្រកាស​ពត៌មាន​បន្តថា Khmer C2 នេះ​គឺជា​ទូរស័ព្ទ​ដំបូង​ដែល​ការ​រចនា​ម៉ូដ ការអភិវឌ្ឍ​ផលិតផល និង​កម្មវិធី​ទូរស័ព្ទ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​។​

    ​តែបើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក George Huang អនុប្រធាន​ក្រុមហ៊ុន Khmer Unicom ការ ដំឡើង​ទូរស័ព្ទដៃ​ទំនើប​ម៉ាក Khmer C2 គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ចិន​ហើយ​ត្រូវបាន​នាំចូល​មក​ប្រទេស កម្ពុជា​វិញ ដើម្បី​ចែកចាយ​ក្នុង​ទីផ្សារ​។ លោក​បន្តថា ក្រុមហ៊ុន​មាន​គម្រោង​នឹង​បង្កើត​រោងចក្រ​ដំឡើង​ទូរស័ព្ទ​នេះ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ តែ​មិនបាន​បញ្ជាក់ថា ពេលណា​នោះទេ​។​

    លោក​មានប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​៖ «​យើង​មាន​គម្រោង​បង្កើត​កន្លែង ដំឡើង ក្នុងពេល​ឆាប់ៗ​នេះ​»​។​ ទូរស័ព្ទដៃ​ម៉ាក Khmer C2 មាន​អេក្រង់​ទំហំ​៥ អ៊ិ​ញ ជា​ទូរស័ព្ទដៃ​បំពាក់​ដោយ​ប្រព័ន្ធ​ភាសា​ខ្មែរ អាច​ប្រើប្រាស់​ស៊ីម​ពីរ និង​ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 មាន​អង្គ​ចងចាំ​ចំនួន 32GB និង​កាមេរ៉ា​ទំហំ​១៣ មេ​ហ្គា​ភិ​សែ​ល ហើយ​ដាក់លក់​ក្នុងតម្លៃ​២៩៩​ដុល្លារ​។​ ​ការចូល​មកដល់​នៃ​ទូរស័ព្ទ ដែល​បំពាក់​ស្លាក​សញ្ញា​ជា​ផលិតផល​របស់​កម្ពុជា​ជាមួយនឹង​តម្លៃ​សមរម្យ ត្រូវបាន​គេ​មើលឃើញថា ជាការ​បន្ថែម​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ដែលមាន​ភាព​តូចចង្អៀត​ស្រាប់​។​

    ទោះជា​យ៉ាងណា លោក ហ៊រ ហាប់ អគ្គនាយករង​ក្រុមហ៊ុន G-Gear ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ទូរស័ព្ទ​LG​ឲ្យ​ដឹងថា តម្លៃ​របស់​ទូរស័ព្ទ​មិនមែនជា​កត្តា​ធំ​ដែល​អតិថិជន​បច្ចុប្បន្ន ផ្តោត​សំខាន់​នោះទេ ហើយ​ទូរស័ព្ទ​ដែល​ដំណើរការ​ភាសា​ខ្មែរ​មិនមែនជា​រឿង​ថ្មី​នោះដែរ​។​

    លោក​បន្តថា​៖«​ទូរស័ព្ទ​ដែល​ដំណើរការ​ភាសា​ខ្មែរ​នេះ​ជា​អ្វីដែល LG បានធ្វើ​រួចមកហើយ​តាំងពី​៣​ឆ្នាំមុន​។ មុននឹង​សម្រេចចិត្ត​ទិញ អតិថិជន​ទីមួយ​គាត់​មើល​ទៅលើ​ម៉ាក​របស់​ទូរស័ព្ទ ថា​តើ​ជា​ម៉ាក​ដែល​ទុកចិត្តបាន​ឬ​អត់​? ទី​ពីរ​ទៅលើ​គុណភាព​និង​សមត្ថភាព​របស់​ទូរស័ព្ទ​»​។ លោក​បន្ថែមថា តម្លៃថោក​តែ​មិនមាន​គុណភាព​ក៏​មិនអាច​ទាក់ទាញ​អតិថិជន​បានដែរ​។​

    ​ជាមួយគ្នានេះដែរ ក្រុមហ៊ុន Jezetek Khmer Comservice ក៏បាន​ប្រកាស​ពី​ការចូល​មកដល់​នៃ​ទូរស័ព្ទ Khmer C3 ផងដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​រៀបចំ​ហាង​សម្រាប់​ដាក់លក់​ទូរស័ព្ទ ដែល​នឹង​ចាប់ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​៕(​ប្រភព pp) ​

    KA-Khmer-phone-C2.jpg001

    ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ខ្មែរ​ម៉ូ​ដែល Khmer C2 ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...