• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ពិធីបុណ្យ​ចូលឆ្នាំ​៣​ថ្ងៃ​នៅ​ខេត្តកំពង់ឆ្នាំង​ប្រជាពលរដ្ឋ​រីករាយ​ព្រោះ​មាន​សន្តិសុខ​ល្អ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 April, 2014  ម៉ោង 11:55 | វប្បធម៌

    ​ខេត្តកំពង់ឆ្នាំង​៖ នៅ​ខេត្តកំពង់ឆ្នាំង​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ បានធ្វើអោយ​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​មូលដ្ឋាន​មាន​សេចក្តី​សោម​ន្ស​សប្បាយរីករាយ​គ្រប់​ក្រុមគ្រួសារ ដោយសារ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន បានរៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​បានល្អ ។ ក្នុងនោះ​ផងដែរ​គណៈកម្មការ​អា​ចា​រ្យ ព្រះសង្ឃ​គ្រប់​វត្ត​ក្នុង​ខេត្ត​ក៏បាន​រៀប​ពិធីបុណ្យ​ទាន​តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​បាន​យ៉ាង​ល្អ និង​បាន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ​បាន​យ៉ាង​រីករាយ មិនឃើញ​មាន​បាតុភាព​អ្វី​ធំដុំ​កើត​នោះឡើយ​។​

    នៅ​រសៀល​ថ្ងៃទី​១៤ ខែមេសា នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​លាន​រៀល ដល់​មន្ទីរ​វប្បធម៌​ខេត្ត រៀបចំ​អោយ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​នៅក្នុង​សាលាខេត្ត​។ អ្នកដឹកនាំ​លេងល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ពេលនោះ មាន​លោក អ៊ុក កីឡា ជា​នាយករង​រដ្ឋបាល​សាលាខេត្ត និង​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ជាច្រើនរូប​ទៀត​។ ល្បែង​ប្រជាប្រិយ​ដែល​ ​ប្រជាពលរដ្ឋ​លេង​យ៉ាង​សប្បាយ​ក្នុងឱកាស​នោះ​រួមមានៈ បោះ​អ​ង្គុ​ញ លាក់កន្សែង ចាប់​ ​កូនខ្លែង ទាញព្រ័ត្រ វាយក្អម និង​រាំវង់​កម្សាន្ត​។​ ​ ​

    នៅក្នុង​វត្ត​សន្ទៃ ហៅ​វត្ត​អណ្តូង​ស្នាយ​វិញ​នៅពេល​ព្រឹក​ថ្ងៃទី​២ គេ​សង្កេតឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​នាំគ្នា និមន្ត​ព្រះសង្ឃ​បង្សុកូល​តាម​ចេ​តី​យ៍រ​បស់​ដូនតា​ក្នុង​វត្ត​ ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ មាន​រាប់​បាត ប្រគេន​ចង្ហាន់​ព្រះសង្ឃ ជូន​ដល់​បុព្វការី​ជន​ ​មាតាបិតា គ្រូ​ឧបឈ្ឈា​យា​ចា​រ្យ ញាតកា​ទាំង​៧​សន្តាន ដើម្បី​សុំ​សេចក្តីសុខ​ក្នុង​ឆ្នាំ​ថ្មី​។​នៅ​ ​ក្នុង​វត្ត​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់​វិញ​ពេល​ល្ងាច​គេ​ពិនិត្យឃើញ​ប្រជាពលរដ្ឋ​នាំគ្នា​លេង​រាំវង់​ ​វាយក្អម ទាញ​ព្រ​ត័ បោះ​អ​ង្គុ​ញ យ៉ាង​រីករាយ​ផងដែរ​។

    ​នៅក្នុង​វត្ត​ធម្ម​វ័ន ឃុំ​ស្វាយជ្រុំ ពេលព្រឹក​ក្នុង​ថ្ងៃទី​៣ គេ​ពិនិត្យឃើញ​ប្រជាពលរដ្ឋ​ពល​នាំគ្នា​ប្រគេន​យាគូ​ព្រះសង្ឃ ពេល​ថ្ងៃ ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​ថ្ងៃរសៀល គណៈកម្មការ​វត្ត បានធ្វើ​ពិធី​ស្រង់ទឹក ព្រះអង្គម្ចាស់​គ្រូ​ចៅអធិការ​វត្ត ស្រង់ទឹក​ព្រះ និង​ក្នុងពេល​នោះដែរ​ព្រះអង្គម្ចាស់​គ្រូ​ចៅអធិការ​វត្ត ក៏បាន​អនុញ្ញាតិ​អោយ​អ្នកស្រុក ក៏ដូចជា​ពុទ្ធបរិស័ទ​យក​មាតាបិតា​របស់ខ្លួន​មក ស្រង់ទឹក​ព្រះ​ក្នុងផ្ទះ​ដើម្បី​យកបុណ្យ​កុសល ក្នុងឱកាស​ដ៏​វិសេសវិសាល​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ទី​៣​ជា​ថ្ងៃ​បញ្ចប់​នេះដែរ​។​

    លោក ទិ​ត​ច​យ​ស្នងការរង​ទី​១​នគរបាល​ខេត្ត​បានអោយដឹងថា រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ និង​គ្រប់​វត្ត​អារាម​ក្នុង​ខេត្ត គណៈបញ្ជាការ​ខេត្ត​ឯកភាព​ខេត្ត​បាន​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច មាន​មន្ត្រីនគរបាល កងរាជអាវុធហត្ថ​អោយនៅ​ប្រចាំការ ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ ទទួលបាន​សុ​វត្តិភាព​យ៉ាង​ល្អ មិនកើត​មាន​អំពើចោរកម្ម ឆក់​ប្លន់​អ្វី​កើតមាន​ឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ

    DSC01136

    DSC01060 DSC01113 DSC01120 DSC01201 DSC01208

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...