• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • រណ្តាប់​អ្វីខ្លះ​សំរាប់​ទទួល​ទេព្តា​ឆ្នាំ​ថ្មី​ និងជំនឿ​មួយចំនួន​ទាក់ទង​នឹង​ឆ្នាំមមី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 April, 2014  ម៉ោង 20:36 | វប្បធម៌

    ​ភ្នំពេញ ៖ ឆ្នាំនេះ​ទេពធីតា​របស់​កបិល​ម​ហា​ព្រហ្ម ដែលជា​ទេពធីតា​ប្រចាំ​ឆ្នាំមមី មាន​ព្រះនាម​ថា “ គោ​រាគៈ​ទេវី ” គ្រឿង​ទ្រង់​នឹង​ផ្កា អម្ពរ​ពណ៌​លឿង , សៀត​ផ្កាអង្គារបុស្ស , អាភរណៈ កែវ​មុក្តា , ភក្សាហារ​ទ្រង់​សោយ តេ​លំ ប្រេង , ព្រះហស្ត​ស្តាំ​របស់​ទ្រង់​ព្រះខ័ន ឯ​ព្រះហស្ត​ឆ្វេង​ឈើច្រត់ ។ ទ្រង់​គង់​លើ​ខ្នង​ព្យា​គ្ឃៈ ( សត្វ​ខ្លា​)​ជា​ពាហនៈ​។ ទ្រង់​នឹង​យាង​ចូល​មកដល់​នៅ​ម៉ោង​៨:០៧​ព្រឹក ម៉ោង​នៅ​កម្ពុ​ជានា​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៤​។ នេះ​បើតាម​តម្រា​ដែលមាន​ចែង​ក្នុង​មហាសង្ក្រាន្ត​ផ្លូវការ​។​

    ការត្រៀមខ្លួន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​គឺ​ស្ថិតនៅក្នុង​របៀបវារៈ​សំខាន់ៗ​ដទៃទៀត​របស់​ប្រជាជន​ជនកម្ពុជា​។ យោងតាម​មហាសង្ក្រាន្ត​សំរាប់​ឆ្នាំនេះ​បានបញ្ជាក់​អំពី​រណ្តាប់​ស​ម្រា​ប់ទ​ទួល​ទេវតា​ឆ្នាំ​ថ្មី​។​

    ​រណ្តាប់​ទទួល​ទេវតា​ឆ្នាំមមីៈ​

    រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​បុរាណ​ពី​ដើម​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ស​ហើយ​ត្រូវ​រៀបចំ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជាអាទិ​បាយសី​៩​ថ្នាក់​មួយគូ​, បាយសី​៧​ថ្នាក់​មួយគូ​,​បាយសី​៦​ថ្នាក់​មួយគូ​,​បាយសី​៣​ថ្នាក់​មួយគូ​,​បាយសី​ប៉ាឆា​ម​មួយគូ​,​ស្លា​ធ៌​ម​មួយគូ​,​ទឹកអប់​មួយគូ​(​ទៀន​៥​ធូប​៥),​លាច​៥, ផ្កា​៥​ដាក់​លើ​ជើងពាន​១​គូ​, ចេកនួន​, ចេកណាំវ៉ា​, ជើងពាន​មួយគូ ,​ផ្លែឈើ​១១​មុខ រៀប​ដាក់​លើ​ជើងពាន​១១​គូ​, ដូង​ទ្បៅ​មួយគូ ទឹកស្អាត​ពីរ​កែវ​។​ 

    ​ឆ្នាំនេះ​គួរ​រក​ប្រេង​ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេពធីតា ។ ស្រេច​ហើយ​នៅវេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជូ​ប​ជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈត្រ័យ​សមាទានសីល​ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិ​សុ​ទ្ឋ​ជ្រះ​ស្រ​ទ្បះ​នូវ​មន្ទិល​ ​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះ​ពុ​ទ្ឋ ព្រះ​ធ៌​ម ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។​

    ​ចំពោះ​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ តំណាង​ឲ្យ​ព្រះរាជា​ព្រះបរមរាជវាំង​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះមក​ឬ​រៀប ត្រឹម​គ្រឿង​សក្ការៈបូជា​ដែលមាន​ទៀន​៥​ធូប​៥​ស្លា​ធ៌​ម​កូន​ចេក​មួយគូ​ក៏​ល្អ​ដែរ​។​ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ​គួរ​រៀប​ឲ្យ​បាន​បី​ឬ​ប្រាំ​ ​មុខជា​ការប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន​។​គឺ​គ្រ​ប់ដ​ង្វា​យ​ទាំងអស់ ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅលើ​ជើងពាន និង​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។​

    .​ព្យាករណ៍​ទឹកភ្លៀង​ប្រចាំឆ្នាំៈ​

    ​ពិរុណសាស្ត្រ គឺ​ការព្យាករណ៍​ទឹកភ្លៀង សម្រាប់​ឆ្នាំមមី នេះ​គឺ ភព​សៅរ៍ ជា​អធិបតី​ ​ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ ៥ បង្អុរ​ទឹកភ្លៀង​៤០០​មេ ក្នុងនោះ​ចែក​ទៅ​ចក្រ​វា​ឡ​១៦០​មេ , ព្រៃ​ហេម​ពាន ១២០ មេ , មហាសមុទ្ទ​៨០ មេ និង ជម្ពូទ្វីប ដែលជា​តំបន់​មនុស្សលោក​រស់នៅ​ចំនួន ៤០ មេ បណ្តាលឱ្យ ដើមឆ្នាំ និង កណ្តាល​ឆ្នាំ មាន​ភ្លៀង​ល្អ ប៉ុន្តែ​នៅ​ចុងឆ្នាំ​ភ្លៀង​តិច ។ ទំនាយ​ទាយ​ថា ទឹកទន្លេ​មាន​ច្រើន ឬ ទឹកធំ​លើស​ឆ្នាំ​ទាំងពួង ។​

    .​ជំនឿ​សំរាប់​អ្នក​ឆ្នាំមមីៈ​

    ​លោកអ្នក​កើត​ឆ្នាំ មមី ពង្ស​ទេវតា នាម​ជាស​ត្វ​សេះ ធាតុភ្លើង ទន្សា​កំណើត​នៅ​ថ្ងៃ​សៅរ៍ សិរី​ធ្លាក់​មកពី​ដៃស្តាំ​របស់​ព្រហ្ម មូល​គឺ​ប្រភព​ព្រលឹង​នៅ​នឹង​ដើម​ចេក​។ បុ​រា​ណា​ចា​រ្យ​លោក​ប្រដៅ​ថា​កាលណា​ជន​កើត​ឆ្នាំមមី​ទៅ​រស់នៅ​កន្លែង​ណា​ត្រូវ​រក​ដើម​ចេក​មក​ដាំ​ខាងជើង​និង​ខាងលិច​លំនៅឋាន​របស់ខ្លួន​ហើយ​យក​រំសេវ​ឬ​ដីខ្សាច់​ទៅ​ដាក់​ពូន​គល់​ចេក​ទើប​នឹងមាន​សេរី​មង្គល​រស់នៅ​ត្រជាក់ត្រជុំ​ជា​សុខ ។​ 

    ​មនុស្ស​កើត​ឆ្នា​មមី រមែង​មាន​ប្ញ​ក​ពា​ក្រអឺតក្រទម ។ ពាក្យសំដី​ច្រើនតែ​គ្រោតគ្រាត ពុំ​សូវ​ទន់ភ្លន់​ដែល​ច្រើន​បង្កើតបាន ជាស​ត្រូវ​ដោយសារ​សំដី​រស​បស់​ខ្លួន ប៉ុន្តែ​គេ​មាន​សន្តាន​ចិត្តល្អ​ប្រពៃ ជាទី​ពឹង​ពំនាក់​អាស្រ័យ នៃ ញាតិ និង មិត្ត​បាន ។​គេ​ជាម​នុស្ស មាន​វាសនា​ខ្ពស់​មិន​ងាយ​មាន​អ្នកណា​អាច​ប៉ុនប៉ង​បៀតបៀន​គេ​បានឡើយ​។ កាល​នៅ​ក្មេង​គេ​លំបាក​វេទនា​ច្រើន​ប៉ុន្តែ​ចូលដល់​វ័យ​ចំណាស់ គេ​ក៏​នឹង​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ​ពីព្រោះ​គេ​ជា​មនុស្ស​មាន​សតិបញ្ញា​ឈ្លាសវៃ​ប៉ិនប្រសព្វ​ក្នុងការ​ប្រកបមុខរប​រ​ការងារ​យល់​ជម្រៅ​ល្បិចកល​របស់​មនុស្ស ។ គេ​ចូលចិត្ត​តន្ត្រី និង ល្បែង ហើយ​បើ​គេ​ផ្លាស់​ទៅ​នៅ​ទី​ផ្សេង​ពី​ទី​កំណើត​ប្រសើរ​ជាង ។​

    ​មុខរបរ​ដែល​ស័​ក្ត​សម​នឹង​មនុស្ស​កើត​ឆ្នាំមមី គឺ​ពេទ្យ គ្រូហ្ម អ្នកវិទ្យាសាស្ត្រ មេធាវី និង អ្នកជំនួញ ។ បើជា​អ្នកធ្វើការងារ​ដែល​ប្រើ​កម្លាំងកាយ នឹង​បាន​ផល​ត្រឹម​តែម​ធ​ម្យ​ម​ប៉ុណ្ណោះ ។​

    ​ឆ្នាំមមី នេះ បុរស​អាយុ ៩, ១៤ , ២១ , ២៦, ៣៣, ៣៨ , ៤៥ , ៥០ , ៥៧ , ៦២ , ៦៩ , ៧៤ , ៨១ ឆ្នាំ និង ស្ត្រី​អាយុ ១៤, ១៩ , ២៦ , ៣១ , ៣៨ , ៤៣ , ៥០ , ៥៥ , ៦២ , ៦៧ , ៧៤ , ៧៩ ឆ្នាំ ទំនាយ​ទាយ​ថា ជា​ឆ្នាំ​នាំមក​នូវ​ជោគ​លាភសក្ការៈ គិត​ប្រកបការងារ​អ្វីៗ​តែងតែបាន​សម្រេច​ដូច​សេចក្តីប្រាថ្នា​គ្រប់ប្រការ ដែល​អាច​ចែកចេញ​បាន​ដូចតទៅ ។​

    ​ថ្ងៃ​ដែលជា​សេរី​មង្គល​ដើម្បី​ជ្រើស​រើ​សម្រាប់​ប្រើ​ក្នុង​ពិធី​សំខាន់ៗ​ដូចជា​រៀប​អាពាហ៍ពិពាហ៍ លើករាសី បុណ្យទាន​ធំៗ និង ពិធី​ជា​មង្គល​ផ្សេងៗ​ដែល​ទាក់ទង​នឹង​សុវត្ថិភាព​សេចក្តី​ចម្រុងចម្រើន​ក្នុង​ជីវិត ត្រូវ​ចាប់​ផ្តើមដំបូង​ឡើង​នៅ​ថ្ងៃ​សៅរ៍​, ថ្ងៃអាទិត្យ , ថ្ងៃ​អង្គារ និង ថ្ងៃ​ពុធ ។​

    ​បុរស​កើត​ឆ្នាំមមី គួរ​គប្បី​ជ្រើសរើស ធ្វើជា​គូគ្រង​នូវ​មនុស្ស​ដែល​កើត​ឆ្នាំវក និង ឆ្នាំ ច​ប៉ុន្តែ​មិនគួរ​ជ្រើសរើស​ធ្វើជា​គូគ្រង ចំពោះ​មនុស្ស​កើត​ឆ្នាំជូត និង ឆ្នាំថោះ ។​

    ​ស្ត្រី​កើត​ឆ្នាំមមី គួរ​ជ្រើសរើស​ធ្វើជា​គូគ្រង​នូវ​មនុស្ស​ដែល​កើត​ឆ្នាំថោះ និង ឆ្នាំវក​ប៉ុន្តែ​មិនគួរ​ជ្រើសរើស​ធ្វើជា​គូគ្រង​នូវ មនុស្ស​ដែល​កើត​ឆ្នាំឆ្លូវ ឆ្នាំខាល និង ឆ្នាំកុរ ។​

    ​លោក​អ្នកជា​មាតា ឬ បិតា​ដែល​កើត​ឆ្នាំមមី ហើយ​មានកូន​កើត​នៅក្នុង​ឆ្នាំ​ណាមួយ​ទាំង​១២ ទំនាយ​ទាយ​ដូចខាងក្រោម​៖

    ​កូន​កើត​ឆ្នាំ​ជូ​តៈ ហាក់ដូចជា​ពុំមាន​បរិយាកាស​សប្បាយ​រីករាយ​ទេ ជាពិសេស​ម្តាយ​ដែល​កើត​ឆ្នាំមមី ពិបាក​នឹង​ស្រុះស្រួល​គ្នា​នឹង​កូន​ណាស់ ។​

    ​កូន​កើត​ឆ្នាំឆ្លូវៈ មាតាបិតា​ប្រៀនប្រដៅ​តឹងរឹង​ពេក ។ កូន​ជាម​នុស្ស​ឆ្នាំ​គោ​(​ឆ្នាំឆ្លូវ​) មិនអាច​ទទួលយកបាន​ទេ ហេតុនេះ​អាចមាន​ការ​ប្រេះស្រាំ​ខ្លះៗ​ដែល​ពិបាក​នឹង​ផ្សះផ្សារ​បាន ។​

     កូន​កើត​ឆ្នាំខាលៈ ការប្រាស្រ័យ​ទាក់ទង​គ្នា​បានល្អ​ប្រសើរ ។ ឆ្នាំ​សេះ (​ឆ្នាំមមី​ដែលជា​មាតា ឬ បិតា​) នឹង​អាច​ផ្តល់នូវ​សេរីភាព​យ៉ាង​ធំ​ទូលាយ​ឱ្យដល់​ឆ្នាំ​ខ្លា (​ឆ្នាំខាល​) ហើយ​ទាំងអស់គ្នា​មាន​ភាពសាមញ្ញ និង មិនចេះ​ប្រកែក​ប្រកាន់​គ្នា​ឡើយ ។​

    ​កូន​កើត​ឆ្នាំថោះ : ឆ្នាំ​សេះ​ជាប់​មមាញឹក​នឹង​ការងារ មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ឆ្នាំ​ទន្សា (​ឆ្នាំថោះ​) ឡើយ ។ ប៉ុន្តែ​ឆ្នាំ​ទន្សាយ មិន​រអ៊ូរទាំ​អ្វី​ទេ ព្រោះ​អាច​ស្វែងរក​ការសប្បាយ​ដោយ​ខ្លួនឯង ។​

    ​កូន​កើត​ឆ្នាំរោងៈ ការងារ​រាប់រយ​ជំពូក មានការ​ពិគ្រោះ និង ពិភាក្សាគ្នា​ដោយមាន​ការតស៊ូ​មតិ​យ៉ាងខ្លាំង​ក្លា ។ នេះ​ពិតជា​ស្មារតី​ដ៏​ក្លៀវក្លា​របស់​ឆ្នាំ​នាគ (​ឆ្នាំរោង​) និង ឆ្នាំ​សេះ ។​

    កូន​កើត​ឆ្នាំម្សាញ់ៈ ឆ្នាំ​ពស់ (​ឆ្នាំម្សាញ់​)​រមែងតែងតែ​រអ៊ូរទាំ​ដាក់​ឆ្នាំ​សេះ ដែលជា​មាតា ឬ បិតា ញ៉ាំងឱ្យ​ឆ្នាំ​សេះ​មាន​ក្តី​ភ័យខ្លាច​ពុំមាន​ក្តី​សុខ​ក្នុង​សន្តាន​ចិត្ត​ឡើយ ។​

    កូន​កើត​ឆ្នាំមមីៈ ការយោគយល់​គ្នា​ទៅវិញទៅមក ដោយ​ងាយ​នឹង​ឆ្កឹះឆ្កៀល​រកឃើញ​កំហុស​របស់​គូភាគី​ម្ខាង​ទៀត ។​

    ​កូន​កើត​ឆ្នាំមមីៈ ការរួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ក្តី​សុខ​សប្បាយរីករាយ ប៉ុន្តែ​កូនចៅ​ប្រុ​ស្រី​ខ្វះខាត​សមត្ថភាព​ឯករាជ​ម្ចាស់ការ​លើ​ខ្លួនគេ ហើយ​រឹតតែ​មិនបាច់​ថ្លែងថា​អាច​បីបាច់រក្សា​មាតាបិតា​ឡើយ ។​

    ​កូន​កើត​ឆ្នាំវកៈ ពុំ​សូវ​អើពើ តែ​ក៏​ពុំ​សូវ​មានទុក្ខ​កង្វល់​ដែរ ។​

    ​កូន​កើត​ឆ្នាំរកាៈ ឆ្នាំមាន់ (​ឆ្នាំរកា​) ផ្តោត​ក្តីសង្ឃឹម​ឱ្យ​ឆ្នាំ​សេះ​ស្រលាញ់ ប៉ុន្តែ​ឆ្នាំ​សេះ​ហាក់ដូចជា​ពុំ​សូវ​អើពើ ។​

    ​កូន​កើត​ឆ្នាំចៈ ឆ្នាំ​សេះ​ហាក់ដូចជា​ថែរក្សា​ឆ្នាំ​ឆ្កែ (​ឆ្នាំ ច​) តិចតួច​ណាស់ ប៉ុន្តែ​ឆ្នាំ​ឆ្កែ​អាច​ម្ចាស់ការ​លើ​ខ្លួនឯងបាន ។​

     ឆ្នាំកុ​រៈ ឆ្នាំ​ជ្រូក (​ឆ្នាំកុរ​) យល់ឃើញថា ឆ្នាំ​សេះ​គិតតែ​ពី​រឿង​ខ្លួនឯង​ផ្ទាល់ ហេតុនេះ​ពិតជា​មានការ​តូចចិត្ត​សម្បើម​ណាស់ ។​

    ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ មាតាបិតា​គប្បី​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​បួន​ចំពោះ​បុត្រ​ធីតា​ឱ្យបាន​គ្រប់​កាល​៕ ​

    image

     
    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...