• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំមមី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 April, 2014  ម៉ោង 22:56 | វប្បធម៌

    ​ឆ្នាំ​ថ្មី​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែមេសា គ្រិស្ដសករាជ ២០១៤ វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក​។ ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​ព្រះនាម​គោរ​គៈ​ទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម​។ ទេពធីតា​គោរ​គៈ​ទេវី ទ្រង់​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង​។​

    បុណ្យចូលឆ្នាំ​ជា​ពិធីបុណ្យ​សំខាន់​ចម្បង​មួយ​របស់​ប្រជាជាតិ​ខ្មែរ​។ បុណ្យចូលឆ្នាំ​នេះ ជា​ពិធីបុណ្យ​សម្រាប់​ទទួល​ទេវតា​ថ្មី​ផង និង​សម្រាប់​រំឭក​គុណ​សាច់សាលោហិត​ដែល​នៅរស់​ផង ឯ​បុណ្យ​ធំ​មួយទៀត គឺ​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​សម្រាប់​ឧទ្ទិស​ដល់​ញាតិសន្តាន​ដែល​បាន​លាចាក​លោក​ទៅហើយ​។​

    ចូលឆ្នាំ​ខ្មែរ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ធ្វើ​ឡើងជា​ទៀត​ទាត់​ជា​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​ធំ​មួយទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​នាំគ្នា​ប្រារព្ធ​ធ្វើ​មិនដែល​ខកខាន​ជា​រៀងរាល់ឆ្នាំ​ដែរនោះ គឺ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ក៏ប៉ុន្តែ ពិធីបុណ្យ​ទាំងពីរ​នេះ មាន​គោលបំណង និង​អត្ថន័យ​ផ្សេងៗ​ពីគ្នា​។​

    ជាទូទៅ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវគេ​ប្រារព្ធ​ធ្វើ​នៅ​ខែងងឹត គឺ​ពី​ថ្ងៃទី​១ រោច ដល់​ថ្ងៃទី​១៥ រោច ខែភទ្របទ​។ គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​បញ្ជូន​មគ្គផល​កុសល​បុណ្យ​ដល់​ឪពុកម្ដាយ បងប្អូន​ញាតិមិត្ត ជីដូន​ជីតា បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅហើយ​។ ឯ​បុណ្យចូលឆ្នាំ​វិញ គេ​ប្រារព្ធ​ឡើង​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង និង​ដើម្បី​រំឭក​គុណ​ដល់​មាតាបិតា​បងប្អូន​ញាតិមិត្ត ឬ​ជីដូន​ជីតា ដែល​កំពុង​រស់នៅ​មាន​ជីវិត​ផង ជាពិសេស​នៅ​ថ្ងៃ​វ័ន​បត ដែលជា​ថ្ងៃទី​ពីរ​នៃ​ឆ្នាំ​ថ្មី កូនចៅ​និយម​ជូន​សម្លៀកបំពាក់​ប្រាក់កាស​ដល់​អ្នកមានគុណ មាន​ឪពុកម្ដាយ​ជីដូន​ជីតា ជាដើម​។ ចំណែក​ថ្ងៃទី​បី​ជា​ថ្ងៃ​ឡើងស័ក​វិញ អ្នកខ្លះ​និយម​និមន្ត​ព្រះសង្ឃ​ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប គឺជា​ការលាង​សម្អាត​ព្រះ​ពុទ្ធរូប ក៏ប៉ុន្តែ​អ្នកខ្លះ គេ​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី​ស្រង់ទឹក​ជូន​ឪពុកម្តាយ ជីដូន​ជីតា ដើម្បី​បង្ហាញ​នូវ​កិច្ច​តបស្នង​សងគុណ​របស់គេ​ដល់​អ្នកមានគុណ​។​

    ម្យ៉ាងទៀត អ្នកខ្លះ​មានជំនឿថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​អោយគេ​ជម្រះ​អំពើ​សៅហ្មង​ទាំងឡាយ​ដែល​កើតមានឡើង​មួយឆ្នាំ​ចាស់​កន្លងទៅ​។ ដូច្នេះហើយ បានជា​គេ​នាំគ្នា​ធ្វើបុណ្យ គេ​ស្លៀកពាក់​ខោអាវ​ថ្មី គេ​ដើរលេង​អោយ​សប្បាយ​អស់​កង្វល់ រួច​ទើប​ចាប់ផ្ដើម​កសាង​ជីវភាព​ថ្មី​ក្នុង​ឆ្នាំ​ថ្មី អោយបាន​ជួបប្រទះ​សុភមង្គល​គ្រប់ប្រការ និង​អាយុ​យឺនយូរ​ត​ទៅមុខទៀត​។​

    រៀងរាល់ឆ្នាំ ក្រុម​អ្នកស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា ដោយ​ផ្អែកលើ​ក្បួន​ហោរាសាស្ត្រ​បុរាណ ក៏បាន​ធ្វើការ​ទស្សន៍ទាយ​ទំនាយ​ប្រចាំឆ្នាំ​នីមួយៗ​ដែរ​។​

    បើតាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​នេះ ឆ្នាំ​ថ្មី​ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ មាន​ទំនាយ​ប្រចាំឆ្នាំ​ដូចតទៅ​៖

          •​ ​កេណ្ឌ​ព្រះ​ភិ​រុណ​សាស្ត្រ គឺ​ការ​ទាយ​ទុក​អំពី​កម្រិត​ទឹកភ្លៀង ថា​ឆ្នាំនេះ​ដើមឆ្នាំ​មាន​ភ្លៀង​ល្អ កណ្ដាល​ឆ្នាំ​ក៏មាន​ភ្លៀង​ល្អ តែ​ចុង​ឆ្នាំមាន​ភ្លៀង​តិច​។​

          •​ ​កេណ្ឌ​ធា​រា​ទិ​គុណ គឺ​ការ​ទាយ​ទុក​ចំពោះ​អាកាសធាតុ ឆ្នាំនេះ​ទំនាយ​ថា មាន​ធាតុអាកាស​ត្រជាក់​។ ទំនាយ​ទឹកទន្លេ ថា​ឆ្នាំនេះ​ទឹកធំ​ណាស់ ទឹកទន្លេ​មាន​ច្រើន​លើស​អស់​ឆ្នាំ​ទាំងពួង​។​

          •​ ​កេណ្ឌ​ធ​ញ្ញា​ហារ គឺ​ការ​ទាយ​ទុក​ចំពោះ​ដំណាំ និង​ភោគផល ឆ្នាំនេះ​ទំនាយ​ថា មាន​កេណ្ឌ​ពីរ មានឈ្មោះ​ថា​វិ​ប​ត្ត ស្រូវ​សំណាប​ស្រែចម្ការ និង​កើត​កិមិជាតិ (​ដង្កូវ ក្រា ដង្កូវនាង មេអំបៅ សត្វល្អិត​បំផ្លាញ​ផលានុផល​។ ផលដំណាំ​បានតែ​ពាក់កណ្ដាល​ខូចខាត​អស់​។ ស្រុកទេស​នឹង​កើត​កលិយុគ និរាស​ប្រាស​ចាកចោល​គ្នា​ច្រើនលើកច្រើនសា​។​

          •​ ​ទំនាយ​ការធ្វើ​ស្រែ ទំនាយ​ថា​ស្រែ​ដី​ទំនាប​បាន​ផល​ល្អ ចំណែក​ស្រែ​ដី​ទួល​មាន​ផល​ល្មម​សមគួរ​។​ ​រីឯ​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ទាំងបី​ថ្ងៃ​វិញ មាន​ដូចតទៅ​៖  

          •​ ​ថ្ងៃ​ចូលឆ្នាំ​ទីមួយ ប៉ះចំ​ថ្ងៃ​ច័ន្ទ ទំនាយ​ថា ជំទាវ​ខុនណាង នឹង​ចាញ់ មានន័យថា អន់​ខូច​បុណ្យស័ក្តិ​អន់​រាសី មន្ត្រី ជំទាវ ធ្វើ​អាក្រក់​ធ្វើបាប​គេ នឹងមាន​ការតស៊ូ​រើបម្រះ​។​

          •​ ​ទំនាយ​ថ្ងៃ​វ័ន​បត គឺ​ថ្ងៃទី​ពីរ​ដែល​ប៉ះចំ​ថ្ងៃ​អង្គារ វិញ ថា​ឆ្នាំនេះ​ស្លា​ម្លូ ត្រី​សាច់​មានតម្លៃ​ខ្ពស់ អាមាត្យ​មន្ត្រី​នឹង​ខូច​ស័ក្ដិ ឬ​ត្រូវ​ក្តៅក្រហាយ​ចិត្ត ជាច្រើន​។​

          •​ ​ទំនាយ​ថ្ងៃ​ឡើងស័ក គឺ​ថ្ងៃ​ចុងក្រោយ ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំនេះ​រាជបណ្ឌិត​បុរោហិត អាចារ្យ នឹងមាន​សេចក្តីសុខ​សម្រាន្ត​ជា​អនេក ប៉ុន្តែ​នឹងមាន​ដង្កូវ​ក្រា ស៊ី​ស្រូវ​បំផ្លាញ​ដំណាំ​។​

    បាទ​! នេះ គឺជា​ទំនាយ​ប្រចាំ​ឆ្នាំនេះ​ដែល​គន់គូរ​ដោយ​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​។ ទោះជា​មានការ​ទស្សន៍ទាយ​យ៉ាងណា​ក៏ដោយចុះ ខ្ញុំបាទ​សូម​ប្រសិទ្ធ​ពរជ័យ​ជូន​លោកអ្នក​នាង​កញ្ញា​អ្នក​ស្តាប់​ទាំងអស់​នៅ​គ្រប់ទិសទី ព្រមទាំង​ក្រុមគ្រួសារ អោយទទួល​បាន​នូវ​សុខភាព​ល្អ និង​សេចក្តីសុខក្សេមក្សាន្ត​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាងមុខៗ​ទៀត​៕

    imageមហាសង្ក្រាន្ត ឆ្នាំមមី ឆស័ក ព​.​ស ២៥៥៨​។​ ​

    ប​សៀវភៅ​មហាសង្ក្រាន្ត​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...