• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បិទ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់ជាតិ​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ប្រចាំឆ្នាំ​សិក្សា​២០១៤​ក្នុង​ខេត្តកំពង់ឆ្នាំង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 April, 2014  ម៉ោង 15:15 | កីឡា

    ​ខេត្តកំពង់ឆ្នាំង​៖ គណៈកម្មាការ​រៀបចំ​កា​រ​ប្រកួត សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​បានធ្វើ​ពិធី​បិទ​ការប្រកួត​កីឡា​លើ​ប្រភេទ​កីឡា បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម​បុរស​នារី ប្រចាំឆ្នាំ​សិក្សា​២០១៤​នៅ​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព លោក ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោក​អ៊ុក​សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រោយពី​បានធ្វើការ​ប្រកួត​រយះពេល​១២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ដល់​ថៃ្ង​ទី​៦​ខែមេសា នៅក្នុង​ខេត្តកំពង់ឆ្នាំង ។​

    តាម​របាយការណ៍​រប​ស់លោក​ដួង​មាស​ចំរើន​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​សិស្ស​និស្សិត នៃ​ក្រសួង​អប់រំ​បានអោយដឹងថា កីឡាករ​ដែល​បាន​ចូលរួម មកពី​មន្ទីរអប់រំ​ទាំង​២៤​រាជធានី​ខេត្ត ដែលមាន​កីឡាករ​សរុប​ចំនួន​២៧៣៧​នាក់​ក្នុងនោះ​មាន​កីឡា​ការ​នី​ចំនួន​១២០៨​នាក់​។ ជា​លទ្ធផល​៖ ប្រភេទ​កីឡាអត្តពលកម្ម​,១​រត់​ល្បឿន​១០០​ម៉ែត្រ​នារី​លេខ​១​ខេត្តកំពង់ឆ្នាំង​,​លេខ​២​សៀមរាប​,​លេខ​៣​តាកែវ​,២​រត់​ចំងាយ​១០០​ម៉ែត្រ​បុរស លេខ​១​ពោធិ៍សាត់​,​លេខ​២​កំពង់ធំ​,​លេខ​៣​កណ្តាល​,៣​លោត​កំពស់​នារី​លេខ​១​ពោធិ៍សាត់​,​លេខ​២​ក្រចេះ​,​លេខ​៣​កំពង់ស្ពឺ​,៤​លោត​កំពស់​បុរស​លេខ​១​ខេត្តព្រៃវែង​, លេខ​២​បាត់ដំបង​,​លេខ​៣​កណ្តាល​,៥​លោត​ចំងាយ​នារី​លេខ​១​ខេត្តកំពង់ធំ​,​លេខ​២​ខេត្តកំពង់ឆ្នាំង​,​លេខ​៣​ខេត្តស្វាយរៀង​,៦​លោត​ចំងាយ​បុរស​លេខ​១​ខេត្តសៀមរាប​,​លេខ​២​ខេត្តក្រចេះ​,​លេខ​៣​ខេត្ត​កំពង​ធំ​,៧​ចោល​ដំ​ដែក​នារី​លេខ​១​ខេត្តសៀមរាប​,​លេខ​២​ខេត្ត​ប៉ៃលិន​លេខ​៣​ខេត្តកណ្តាល​,៨.​ចោលដុំដែក​បុរស​លេខ​១​ខេត្តស្វាយរៀង​,​លេខ​២​ខេត្តពោធិ៍សាត់​,​លេខ​៣​រាជធានី​ភ្នំពេញ​,៩​រត់​ចំងាយ​៣០០០​ម៉ែត្រ​នារី​លេខ​១​កំពង់ឆ្នាំង​,​លេខ​២​ខេត្តពោធិ៍សាត់​,​លេខ​៣​ខេត្តកំពត​,១០​រត់​ចំងាយ​៥០០០​ម៉ែត្រ​បុរស ៖​លេខ​១​កំពង់ឆ្នាំង​.​លេខ​២​កំពង់ធំ​,​លេខ​៣​ប៉ៃលិន​,១១​ដើរ​ចំងាយ​៤០០០​ម៉ែត្រ​នារី​៖​លេខ​១​តាកែវ​,​លេខ​២​កំពង់ឆ្នាំង​,​លេខ​៣​ខេត្តបាត់ដំបង​,១២​ដើរ​ចំងាយ​៨០០០​ម៉ែត្រ​បុរស​៖ លេខ​១​ស្ទឹងត្រែង​,​លេខ​២​កំពង់ឆ្នាំង​,​លេខ​៣​កណ្តាល​,១៣​ចំណាត់ថ្នាក់​៖ ក្រុម​លេខ​១​កំពង់ឆ្នាំង​,​លេខ​២​កំពង់ធំ​,​លេខ​៣​ពោធិ៍សាត់​។​ប្រភេទ​កីឡាបាល់បោះ​,(​ក​)​ផ្នែក​នារី​លេខ​១​កំពង់ឆ្នាំង​.​លេខ​២​ស្វាយរៀង​.​លេខ​៣​កំពង់ធំ​,(​ខ​) ផ្នែក​បុរស​លេខ​១​សៀមរាប​.​លេខ​២​ស្វាយរៀង​.​លេខ​៣​រាជធានី​ភ្នំពេញ​។ (​ក​)​ប្រភេទ​កីឡាបាល់ទះ នារី ៖ លេខ​១​កំពត​.​លេខ​២​ពោធិ៍សាត់​.​លេខ​៣​កំពង់ឆ្នាំង​,(​ខ​)​បាល់ទះ​បុរស ៖​លេខ​១​កំពង់ចាម​.​លេខ​២​ព្រៃវែង​.​លេខ​៣​បាត់ដំបង​។​(​ក​)​បាល់ទាត់​នារី ៖ លេខ​១​បាត់ដំបង​.​លេខ​២​សៀមរាប​.​លេខ​៣​កំបង់​ឆ្នាំង​,(​ខ​)​បាល់ទាត់​បុរស​៖ លេខ​១​រាជធានី​ភ្នំពេញ​.​លេខ​២​សៀមរាប​និង​លេខ​៣​បាត់ដំបង​។​

    លោក អ៊ុក សិទ្ធិ ជាតិ​បាន​មានប្រសាសន៍​បិទ​ការប្រកួត​ថា​៖​គោលបំណង​សំខាន់​គឺ​បំផុស​និង​លើក ទឹកចិត្ត​ដល់​សិស្ស​អោយ​លេង​កីឡា​ដើម្បី​ថែរក្សា​សុខភាព​អោយបាន​រឹងមាំ​ក្នុងការ​សិក្សា​។​ចំពោះ​កីឡា​ដែលមាន​ទេពកោសល្យ​និង​ជាប់​ចំណាត់ថ្នាក់ ត្រូវបាន​អនុញ្ញាតិ​អោយចូល​រួមការ​ប្រកួត​ប្រជែង​កីឡា​សិស្ស​ថ្នាក់​អាស៊ាន​បន្តទៀត ។​ផ្តល់ឱកាស​អោយ​យុវជន​យើង​ស្គាល់គ្នា​បង្កើន​មិត្តភាព​សាមគ្គីភាព​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​១​។ អោយ​យុវជន​យើង​ស្គាល់​ទឹកដី​ភូមិសាស្ត្រ ទំនាម​ទំលាប់ ជីវភាព​រស់នៅ​តំបន់​ទេសចរណ៍​រមនី​ដ្ឋា​ន​ដើម្បី​បណ្តុះ​គំនិត​អោយ​ស្រឡាញ់​ជាតិ​មាតុភូមិ​។ រួមចំណែក​កសាង​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធិភាព​សុខមាលភាព​ល្អ និង​ចំណេះដឹង​ខ្ពស់​មាន​សីលធម៌​ល្អ ។​ ​ ​

    ​នៅ​ចុងបញ្ចប់​គណៈអធិបតី​បានប្រគល់​លិខិត​សរសើរ​ដល់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ដែល​គ្រប់គ្រង​ដឹកនាំ​ក្រុម​បានល្អ​គឺ​ខេត្តកំពង់ឆ្នាំង​លេខ​២ ខេត្តសៀមរាប​លេខ​២ ខេត្តពោធិសាត់​លេខ​៣ និង​បាន​ ​ប្រគល់​មេដាយ ពានរង្វាន់​ជូន​ដល់​កីឡាករ​កីឡា​ការី​នី​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​គ្រប់​វិញ្ញាសារ​ ​ដែល​ទទួលបាន​ជ័យលាភី​ចាប់ពី​លេខ​១​ដល់​លេខ​៣ ទៀតផង​៕ ដោយ រិ​ទ្ធិ ជ័យ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​DSC02260 DSC02305 DSC02312 DSC02329 DSC02332 DSC02349 DSC02351 DSC02364 DSC02372

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...