• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • សីល​វ័ន សីលវតី​៥០០​នាក់ បាន​បំបួស​ជាស​ង្ឃ និង​ដូនជី​នៅ​វត្តភ្នំ​សន្ទូច​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 April, 2014  ម៉ោង 14:46 | កីឡា

    ​កំ​ខេត្ត​ពង់​ឆ្នាំង​៖ ពិធីបុណ្យ​បំបួស​សីល​វ័ន សីលវតី​ចំនូ​ន​៥០០​នាក់​ជាស​ង្ឃ និង​ដូនជី​ត្រូវបាន​ប្រា​រព​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៤ នៅ​វត្ត​ព​លិ​សប​ព្វ​តា​រាម (​ហៅ​វត្តភ្នំ​សន្ទូច​)​ស្ថិតនៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលារ​ប្អៀ​រ​ក្រោម​អធិបតេយភាព​លោក ឈូរ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត និង​ព្រះ​មេគណ​ខេត្ត​។​ ​

    ​ព្រះ​ភិក្ខុ ស៊ុន សូ​នី​ស​ក្ក័ ប្រធាន​ជំរុំ​យុវជន​ខេមរា​បាន​មាន​សង្ឃដីកា​ថា សីល​វ័ន សីលវតី​ដែល​ត្រូវបាន​បំបួស​ជា​សាមណេ​និង​ដូនជី​ចំនួន​៥០០​នាក់​ក្នុងនោះ​ចំនួន​៣០០​នាក់​ដែលមាន​អាយុ​ពី​១៤​ទៅ​៤៥​ឆ្នាំ​ត្រូវបាន​បំបួស​ជា​សាមណេ និង​សីលវតី​ដែលមាន​អាយុ​ពី​១៤​ទៅ​៤៥ ចំនួន​២០០​នាក់​ទៀត​ត្រូវបាន​បំបួស​ជា​ដូនជី​។ មុន និង​បំបួស​ក្លាយជា​សង្ឃ​និង​ដូនជី សីល​វ័ន​សីលវតី​ទាំង​៥០០​នាក់​ត្រូវបាន​រៀន​នូវ​មុខវិជ្ជា​មួយចំនួន​ដូចជា​៖១ សិ​ល​ធម៌​១៦​ម៉ោង ២​សង្គម​សិក្សា​១៤​ម៉ោង ៣​ធម្ម​សិក្សា​១០​ម៉ោង ៤​ពុទ្ធប្បវត្តិ​១៦​ម៉ោង វិន័យ​សាមណេ​ចំនួន​៨​ម៉ោង​និង​ហ្វឹកហាត់​វិបស្សនា​កម្មដ្ឋាន​រយៈពេល​១២​ថ្ងៃ​ដែលមាន​២៤​ម៉ោង​។​

    ​វត្ថុបំណង​ក្នុងការ​បំបួស​នេះ​ដើម្បីអោយ​កុមារា​កុមារី យុវជន​យុវនារី សិស្ស​និ​សិ​ត្ស និង​ប្រជាពលរដ្ឋ​ទូទៅ មានឱកាស​បាន​ចូលមក​សិក្សា​បដិបត្តិ​ធម៌​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា និង​អប់រំ​បន្ទុំ​និស្ស័យ​អោយមាន​ចំណេះដឹង​ដើរ​ទន្ទឹម និង​សិ​ល​ធម៌​ជា​បុគ្គល​មានគុណ​ភាព​ក្នុងថ្ងៃនេះ និង​ជាម​នុស្ស​ដែលមាន​គុណធម៌​ទៅ​ថ្ងៃមុខ​។​ក្នុងនោះដែរ​ដើម្បីអោយ​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​នូវ​សិ​ល្បះ​ទំនៀម​ទំលាប់​ប្រពៃណី​វប្បធម៌​ខ្មែរ ដើម្បី​ហ្វឹកហាត់​អប់រំ​ដល់​កុមារា កុមារី​យុវជន​យុវនារី និង​ប្រជាពលរដ្ឋ​ទូទៅ អោយមាន​កិរិយាមាយាទ​ល្អ​សុ​ជីវ​ធ​ម៏​សមរម្យ​តាម​វ័យ តាម​ពេលវេលា​ទីកន្លែង មាន​ប្រយោជន៍​ដល់​សាសនា និង​សង្គមជាតិ​។​ពិធីបុណ្យ​មហា​បំបួស​នេះ​ត្រូវធ្វើ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៤​។​

    នៅក្នុង​ពិធី​នេះដែរ លោក ឈូរ ចន្ឌ័​ឌឿ​ន អភិបាលខេត្ត​បានផ្តល់​ការអប់រំ​ថា ព្រះពុទ្ធសាសនា​ជា​គ្រឹះស្ថាន​ដំបូងបង្អស់​របស់​ប្រជាជន​ខ្មែរ ចាប់ពី​សតវត្ស​ទី​១ នៃ​គ្រឹះសករាជ​រហូតមកដល់​បច្ចុប្បន្ន​។​ទន្ទឹមនឹង​ការរីកចំរើន​ខាង​អាណាចក្រ​នោះ ផ្នែក​ខាង​ពុទ្ធចក្រ​ក៍​រីកចំរើន​ទន្ទឹមគ្នា​ដែរ នេះ​បញ្ជាក់​អោយឃើញថា​៖​ដោយសារ​កេរ្តិ៍មរតក​ព្រះពុទ្ធសាសនា​នេះហើយ ទើប​ប្រទេសជាតិ​យើង​មានការ​រីកចំរើន និង​មានឈ្មោះ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​ដូច​សព្វថ្ងៃនេះ​។​សីល​វ័ន​សី​វ​តី​ទាំងអស់​ដែល​ត្រូវ​បំបួស ត្រូវខិតខំ​រៀនសូត្រ​ច្បាប់​វិន័យ​ទាំង​ក្នុង​ផ្លូវលោក និង​ផ្លូវធម៌ អោយបាន​យល់ច្បាស់​អំពី​តម្លៃ​វប្បធម៌​ជាតិ​និង​ទ្រឹស្តី​ព្រះពុទ្ធសាសនា​ដែលជា​មរតក​វប្បធម៌​អរិយធម៌​ដ៏​រុងរឿង​ថ្លៃថ្លា​របស់​ដូនតា​ជាតិខ្មែរ​យើង​ខំ​រក្សា​ទុកអោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​និង​យកទៅ​ប្រតិ​ប​តិ្ត​អោយ​កើត​ប្រ​យោ​ជ​ន៏​មាន​សេចក្តីសុខ សេចក្តី​ស្ងប់​ដោយ​ខ្លូន​ឯង​ដល់​ក្រុមគ្រួសារ និង​បានជា​មូលដ្ឋាន​ធ្វើអោយ​សង្គម​ខ្មែរ​មានការ​អភិវឌ្ឍន៍​រីកចំរើន​សំបូរ​សប្បាយ​សុខដុមរមនា ដូច​សម័យកាល​មហានគ​រ​ដ៏​រុងរឿង​៕ ដោយ រិ​ទ្ធិ ជ័យ ​

    DSC00734 DSC00739 IMG_6712 IMG_6713

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...