• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • កីឡាករ​ខេត្តកំពង់ឆ្នាំង​ទាត់​ឈ្នះ​ខេត្ត​មណ្ឌល​គិរី ៧​ទល់​០ ​ក្នុង​ការបើក​ប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 March, 2014  ម៉ោង 05:48 | កីឡា

    ​ខេត្តកំពង់ឆ្នាំង​៖ ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក សិស្ស​មធ្យមសិក្សា​ទូទាំងប្រទេស​ប្រចាំឆ្នាំ​ ២០១៣-២០១៤ កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​មិនា កន្លងទៅនេះ ក្រុម​កីឡាករ​ខេត្តកំពង់ឆ្នាំង ជា​ម្ចាស់ផ្ទះ​ ​បានឈ្នះ​ក្រុម​កីឡាករ​ខេត្ត​មណ្ឌល​គី​រី ៧​ទល់ និង​០ នៅលើ​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ។​ ​ ​

    ពេល​ចាប់ផ្តើម​ប្រកួត​បាន​១៣​នាទី​ក្នុង​វគ្គ​ទី​១ កីឡាករ​ពាក់អាវ​លេខ​១៧ ឈ្មោះ អ៊ុយ លៀង​ហេង​ ​របស់​ក្រុម​កីឡាករ​ខេត្តកំពង់ឆ្នាំង បាន​ទាត់​បញ្ចូល​ទី​ក្រុម​ខេត្ត​មណ្ឌល​គី​រី​បាន​១​គ្រាប់​មុន ។ នៅ​នាទី​ទី​ ១៨ កីឡាករ​ពាក់អាវ​លេខ​១៦ ឈ្មោះ ម៉ៅ ករុណា របស់​ក្រុម​កីឡាករ​ខេត្តកំពង់ឆ្នាំង ទាត់​បញ្ជូន​ទី​ក្រុម​ ​ដៃគូ​ប្រកួត​បាន​មួយ​គ្រាប់​ទៀត ធ្វើអោយ​ល​ទ្ឋ​ផល​បណ្តោះអាសន្ន​២-០ ។ បន្ទាប់មក​នៅ​នាទី​ទី​២៣​កីឡា​ ​ករ​ពាក់អាវ​លេខ​១០ ឈ្មោះ ទាំ យូ​សុះ របស់​ក្រុម​កីឡាករ​ខេត្តកំពង់ឆ្នាំង បាន​ទាត់​បញ្ជូន​ទី​ក្រុមកីឡា​ ​ខេត្ត​មណ្ឌល​គី​រី បាន​១​គ្រាប់​ទៀត ធ្វើអោយ​ល​ទ្ឋ​ផល​បណ្តោះអាសន្ន​ក្នុងការ​ប្រកួត​ត្រឹម​ពាក់កណ្តាល​ ​វគ្គ​ទី​១​នេះ​ក្រុមកីឡា​ខេត្តកំពង់ឆ្នាំង​ឈ្នះ​ក្រុមកីឡា​ខេត្ត​មណ្ឌល​គី​រី ៣-០ ។ លុះដល់​នាទី​ទី ៣៧ អ្នក​ចាំ​ ​ទី​របស់​ក្រុមកីឡា​ខេត្តកំពង់ឆ្នាំង ពាក់អាវ​អត់​លេខ ឈ្មោះ សៀ​ប វាសនា មាន​មោទនៈភាព​ពេក​ធ្វើ​ ​អោយមាន​កំហុស ដោយ​ចាប់​បាល់​បាន​រវល់​កាច់រាង បង្ហាញ​ទស្ស​និជ​ន​មើល មិន​ព្រម​បញ្ជូន​បាល់​ចេញ​ ​ពី​ដៃ លើស​នាទី​កំណត់​ខុសច្បាប់​ប្រកួត ត្រូវ​អាជ្ញាកណ្តាល​ពិន័យ ដោយ​អោយ​ក្រុម​កីឡាករ​ ​ខេត្ត​មណ្ឌល​គី​រី ទាត់​បាល់ ព្រី​ឃី​ត មួយ​គ្រាប់​តែ​គ្មាន​សំណាង​ទាត់​មិន​ចូល​ទី​។​បន្ទាប់មក​នៅ​នាទី​ទី ៤០​ជិត​ចប់​វគ្គ​ទី​១ កីឡាករ​ខេត្តកំពង់ឆ្នាំង​ពាក់អាវ​លេខ ១៩ ឈ្មោះ ម៉ែន មុនី​ឧ​ត្ត​ម ទាត់​បញ្ជូន​ទី​ក្រុមកីឡា​ ​ខេត្ត​មណ្ឌល​គី​រី​បាន​មួយ​គ្រាប់​ទៀត​ធ្វើអោយ​ចប់​ការប្រកួត​វគ្គ​ទី​១ ល​ទ្ឋ​ផល​ក្រុមកីឡា​ខេត្តកំពង់ឆ្នាំង ឈ្នះ​ ​ក្រុមកីឡា​ខេត្ត​មណ្ឌល​គី​រី​៤-០​។​ ​ ​

    ចូល​វគ្គ​ទី​២ មិន​ខុសពី​វគ្គ​ទី​១​ដែរ​លេង​បាន​១២​នាទី គឺ​នៅ​នាទី​ទី​៥៧ កី​ឡករ​ពាក់អាវ​លេខ​១០ ​ឈ្មោះ ទាំ យូ​សុះ រកបាន​មួយ​គ្រាប់​ទៀត និង​នៅ​នាទី​ទី ៥៩ កីឡាករ​ពាក់អាវ​លេខ​៧ ដែលជា​ខ្សែបំរើ​ ​របស់​ក្រុមកីឡា​ខេត្តកំពង់ឆ្នាំង បាន​ឡើង​ទាត់​បញ្ជូន​ទី​បាន​មួយ​គ្រាប់ ទៀត ។ បន្ទាប់មក​នៅ​នាទី​ទី ៧៣ ​កីឡាករ​ពាក់អាវ​លេខ​១៦ ខេត្តកំពង់ឆ្នាំង ឈ្មោះ ម៉ៅ ករុណា​ រកបាន​មួយ​គ្រាប់​ចុងក្រោយ ធ្វើអោយ​ចប់​ ​ការប្រកួត ៩០​នាទី ក្រុម​កីឡាករ​ខេត្តកំពង់ឆ្នាំង ឈ្នះ​ក្រុមកីឡា​ខេត្ត​មណ្ឌល​គី​រី ៧-០ ។​ ​ ​

    ក្នុងការ​ប្រកួត​បាលទាត់​នៅ​រសៀល​នោះ​មាន​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​បាន​ពេញចិត្ត​ពេញ​ថ្លើម​កីឡាករ​របស់​ខេត្តកំពង់ឆ្នាំង​ផងដែរ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មិនអោយ​ខ្មាស់​គេ ៕ ដោយ រិ​ទ្ធិ ជ័យ ​

    IMG_6627 IMG_6628 IMG_6629

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...