• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ ​ប្រចាំឆ្នាំ​សិក្សា​២០១៤ ក្នុង​ខេត្តកំពង់ឆ្នាំង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 March, 2014  ម៉ោង 07:24 | កីឡា

    ​ខេត្តកំពង់ឆ្នាំង​៖​ ​អនុវត្តន៍​តាម​ផែនការ​ប្រចាំឆ្នាំ​២០១៤ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា គណៈកម្មាការ​រៀបចំ​កា​រ​ប្រកួត សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​បានធ្វើ​ពិធី​បើក​ការប្រកួត​កីឡា​លើ​ប្រភេទ​កីឡា បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម​បុរស​នារី ប្រចាំឆ្នាំ​សិក្សា​២០១៤ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង​។​

    ​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា របស់​ក្រសួង​អប់រំ​បានអោយដឹងថា​៖​កីឡាករ​ដែល​បាន​ចូលរួម មកពី​មន្ទីរអប់រំ​ទាំង​២៤​រាជធានី​ខេត្ត ដែលមាន​កីឡាករ​សរុប​ចំនួន​២៧៣៧​នាក់ ក្នុងនោះ​មាន​កីឡា​ការ​នី​ចំនួន​១២០៨​នាក់​។​

    លោក ហ៊ី ណាត អភិបាលរង​ខេត្ត​បាន​ថ្លែង​ក្នុង​ឳ​កាស​នោះ​ថា កីឡាករ​កីឡា​ការ​នី​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​ក្នុងការ​អភិវឌ្ឍន៍​ជាតិ​នា​ថ្ងៃ​អនាគត​ដែល​មិនអាច​ខ្វះ​បាន​។​ក្នុងនាម​ជា​កីឡាករ​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​ចំពោះ​សុខភាព ជាពិសេស​គោរព​អោយបាន​ល្អ​នូវ​វិន័យ​ក្នុង​ការប្រកួត សីលធម៌​រស់នៅ ការ​ដើរហើ​ហូបចុក និង​ត្រូវ​ចេះ​លើក​ស្តួ​យ​នូវ​កិត្តិយស​ផ្ទាល់ខ្លួន ក៍​ដូចជា​កិត្តិយស​រាជធានី​ខេត្ត​របស់ខ្លួន ដោយ​ត្រូវ​សាមគ្គី​គ្នា​អោយ​បានល្អ​ទាំង ក្នុងការ​ប្រកួត និង​ទាំង​ក្នុងការ​ស្នាក់នៅ​។​ក្នុងពេល​នោះដែរ​លោក​ក៍​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ត្រូវ​យកចិត្តទុកដាក់​សណ្តា​ប់​ធ្នាប់ សន្តិសុខ និង​សុវត្ថិភាព​អោយបាន​ល្អ​ដល់​ក្រុមកីឡា​កករ​កីឡា​នី​ទាំងអស់​ដែល​បានមក​ប្រកួត​។​

    លោក ប៊ូ ជុំ​សេរី អនុ​រដ្ឋលេខា​ធី​ការ​ក្រសួង​អប់រំ​បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ និង​គណៈកម្មាការ​ប្រកួត​ថា ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​នៅក្នុង​ពេលនេះ គឺជា​ការប្រកួត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ក្នុងន័យ​សាមគ្គីភាព មិត្តភាព និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ វេទិកា​កីឡា​គឺជា​កាលា​អនុវត្ត​ភាព​ប្រកបដោយ​សមធម៌​ដែល​ផ្តល់អោយ​កីឡាករ​និង​គូប្រកួត​មានឱកាស​សាកល្បង បញ្ចេញ​សមត្ថភាព​បច្ចេកទេស ទេពកោសល្យ និង​ល្បិចកល​របស់ខ្លួន ដើម្បី​ទទួល​ជ័យជំនះ​។ ទន្ទឹមនេះដែរ​វិស័យ​កីឡា​បានរួម​ចំណែក​កាត់បន្ថយ​ភាព​អសកម្ម អំពើ​អបាយមុខ​ក្នុងសង្គម ដូចជា​ការ​វ​សេព​គ្រឿងញៀន ល្បែងស៊ីសង អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ក្នុង​សង្គមជាតិ​។ លោក​ក៍បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​គណៈកម្មាកា​រ​ប្រកួត​កីឡា គណៈប្រតិភូ​កីឡា គ្រប់​ខេត្ត​ក្រុង សូម​សហ​គ្នា​អោយ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ក្នុង​ពេលនេះ​អោយ​ទទួលបាន​ជោគជ័យ​និង​លទ្ធផល​ល្អ និង​កីឡាករ​កីឡា​ការ​នី​ពូកែ​បានឈ្នះ​ដូច​បំណង​៕ ដោយ រិ​ទ្ធិ ជ័យ​ ​

    DSC00366 DSC00372 DSC00383 DSC00386

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...