• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • iPhone 6 អាច​បំបែក​ឯតទគ្គ​កម្ម​ស្ដើង​បំផុត​ដែរឬទេ​?
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 February, 2014  ម៉ោង 15:32 | វិទ្យា​សាស្រ្ត

    140109_22iphone 6

    ​រូបភាព​គំរូ​ដែល​គេ​កែច្នៃ​ឡើង​សម្រាប់​ជា​គំនិត​ក្នុង​ការផលិត​ទូរស័ព្ទ iPhone 6 ​

    ក្រុង​ញូវយ៉ក ៖ ក្រុមហ៊ុន​Apple​បានធ្វើ​ឲ្យ​អតិថិជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ជាមួយនឹង​ផលិតផល​ដ៏​ស្ដើង​iPad Air កាលពី​ឆ្នាំមុន​នោះ​។ ដូច្នេះ​ទើប​សហគមន៍​បច្ចេកវិទ្យា​នានា​បាន​ប៉ាន់​ស្មានថា ក្រុមហ៊ុន​ទំនងជា​នឹង​ប្រើ​បច្ចេកវិទ្យា​នេះ​ដើម្បី​រចនា​ទូរស័ព្ទ iPhone 6 ជំនាន់​ក្រោយ​របស់ខ្លួន​។​ ​

    សម្រាប់​ការចេញ​ម៉ាក​ទូរស័ព្ទ​ស៊េរី​ថ្មី iPhone 6 របស់​ក្រុមហ៊ុន Apple ត្រូវបាន​គេ​សង្ស័យថា នឹងមាន​រាងរៅ​ស្ដើង​ជាង​មុន ហើយ​អេក្រង់​អាច​បង្កើន​ទំហំ​ដល់​៥​អ៊ិ​ញ​ស្រដៀង​គ្នា​ទៅនឹង​ទំហំ​នៃ​ទូរស័ព្ទ​សាំ​ស៊ុ​ង Galaxy S4 និង​ម៉ាក HTC One ដែរ​។​ ​

    ខណៈ iPhone 5s មាន​កម្រាស់​៧,៦​មិល្លីម៉ែត្រ អ្នកជំនាញ​បាន​ឲ្យ​ដឹងថា iPhone 6 អាចមាន​កម្រាស់​៤,៥​មិល្លីម៉ែត្រ​។ ដោយឡែក​ក៏មាន​រូបភាព​គំរូ​បង្ហោះ​តាម​អ៊ីនធឺណិត​ខ្លះ​បានបង្ហាញ​នូវ iPhone 6 មាន​កម្រាស់​ផ្នែក​ខាងលើ​ស្ដើង​ត្រឹម​១,៥​មិល្លីម៉ែត្រ និង​ផ្នែក​ក្រោម​៣​មិល្លីម៉ែត្រ​ផងដែរ​។​

    ​គួរ​បញ្ជាក់ថា Huawei Ascend P6 កម្រាស់​៥,៧៥​មិល្លីម៉ែត្រ​បាន​គ្រង​តំណែង​ជា​ស្មា​ត​ហ្វូ​ន​ស្តើង​ជាង គេ​បំផុត​ក្នុង​លោក​ត្រឹម​ខែសីហា​ឆ្នាំមុន​។​តំណែង​នេះ​ត្រូវបាន​ដណ្ដើម យក​ដោយ​ទូរស័ព្ទ Vivo X3 កម្រាស់​៥,៧៥​មិល្លីម៉ែត្រ​៕ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...