• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មែរ​សឺ​ដេ​ស​ទម្ងន់​តួ ៩០​គីឡូក្រាម មានតែ​៥​គ្រឿង​តម្លៃ $១,៥ លាន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 February, 2014  ម៉ោង 14:44 | វិទ្យា​សាស្រ្ត

    131212_29kaka

     

    ​រថយន្ត​មែរ​សឺ​ដេ​ស AMG Vision Gran Turismo ដែលមាន​តម្លៃ​១,៥​លាន​ដុល្លារ​។​

    ​ក្រុង​ប៊ែ​រ​ឡាំង ៖ ប្រភេទ​រថយន្ត​ម៉ាក Gran Turismo ដែល​ល្បី​ខ្លាំង​នៅក្នុង​ពិភព​វីដេអូ​ហ្គេម​នោះ នឹង​លេចចេញ​នូវ​រូបរាង​ពិតប្រាកដ​សម្រាប់​បើកបរ​លើផ្លូវ​សាធារណៈ​នានា បាន​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

    ​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​មែរ​សឺ​ដេ​ស បានប្រកាស​នៅឯ​កន្លែង​ពិព័រណ៍​រថយន្តក្រុង​ឡូ​ស​អេ​ន​ជឺ​លេស សហរដ្ឋអាមេរិក​កាលពី​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​នឹង​ផលិត​រថយន្ត​មែរ​សឺ​ដេ​ស​ម៉ាក AMG Vision Gran Turismo ដាក់លក់​នៅលើ​ទីផ្សារ​ពេលខាងមុខ​។ រថយន្ត​នោះ​នឹង​ត្រូវគេ​ប្រើ​ពណ៌​ទឹក​ប្រាក់សុទ្ធ​ក្រូមេ​ពាស​ផ្នែក​ខាង ក្រៅ​រថយន្ត​តែម្តង​។​ ​

    ក្រុមហ៊ុន J&S World Wide Holdings មាន​គម្រោង​ផលិត​ចេញ​ចំនួន​តែ​ប្រាំ​គ្រឿង​ប៉ុណ្ណោះ​នូវ​ប្រភេទ​រថយន្ត មែរ​សឺ​ដេ​ស​ម៉ាក AMG Vision Gran Turismo នោះ​ដោយ​ក្រុមហ៊ុន​ផលិត​នេះ​បាន​សម្រេចចិត្ត​យកតាម​លំនាំ​រថយន្ត​ប្រភេទ​មែរ​សឺ​ដេ​ស​ស៊េរី SLS AMG GT​។​

    ​ចំណែក​តួ​រថយន្ត​នេះ​នឹងត្រូវ​ប្រើ​វត្ថុធាតុដើម​ស្រាល​ជា​ប្រភេទ​កាបូន​ហ្វៃ​ប៊ើ​រ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រភេទ​កម្រ​នេះ​មាន​តួ​ទម្ងន់​ត្រឹមតែ​ប្រមាណ​៩០​គីឡូក្រាម​ប៉ុណ្ណោះ​។​

    ​វា ត្រូវបាន​គេ​បំពាក់​ម៉ាស៊ីន​ប្រភេទ​6.3-liter V8 ដែលមាន​កម្លាំង​៥៨៣​សេះ និង​មាន​ប្រព័ន្ធ​បញ្ជា​លើ​ចង្កឹះ​លេខ​ប្រភេទ seven-speed dual-clutch​ហើយ​វា​មាន​ល្បឿន​លឿន​ដោយសារតែ​តួ​រថយន្ត​នេះ​មាន​ទម្ងន់ មិន​ដល់​១០០​គីឡូក្រាម​។ ចំណែកឯ​ការតុបតែង​នៅ​ផ្នែក​ខាងក្នុង​របស់​មែរ​សឺ​ដេ​ស​ម៉ាក​AMG Vision Gran Turismo នេះ​វិញ​នឹងត្រូវ​បាន​ផលិត​ដោយមាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​និង​រចនា​ពណ៌​ទៅតាម​ការ​កុម្ម៉ង់​របស់​អតិថិជន​។​

    ​តាម ប្រភពព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការផលិត​ចំនួន​ប្រាំ​គ្រឿង​នោះ គឺ​មួយគ្រឿង​សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក ពីរ​គ្រឿង​លក់​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ពីរ​គ្រឿង​ទៀត​លក់​នៅ​តំបន់​អឺរ៉ុប​។ រីឯ​តម្លៃ​វិញ​មួយគ្រឿង​១,៥​លាន​ដុល្លារ ខណៈ​អតិថិជន​អាច​បញ្ជា​ទិញ​ពី​គ្រប់​តំបន់​បាន​៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...