• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បើក​កម្មវិធី​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ខេត្ត ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​សិក្សា​២០១៣-២០១៤
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 February, 2014  ម៉ោង 06:11 | កីឡា

    ​ខេត្តកំពង់ឆ្នាំង​៖​ ​កម្មវិធី​ប្រកួត​កីឡា​សិស្ស​ថ្នាក់​បឋម និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ក្នុង​ខេត្ត​ប្រចាំឆ្នាំ ២០១៣-២០១៤ បានប្រកាស​បើក​នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោក ឈួ​រ ច័ន្ទ​ឌឿ​ន គណៈ​អភិបាលខេត្ត​។​ ​

    ​លោក ពេជ្រ សំបូរ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្ត​បានអោយដឹងថា​៖ ដំណើរ ការ ប្រកួត​កីឡា​សិស្ស​ថ្នាក់​ខេត្ត មាន​រយៈពេល​៥​ថ្ងៃ​គឺ​ចាប់តាំងពី​ថ្ងៃ​២៣​ដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤​។ សមាសភាព​កីឡាករ​កីឡា​ការ​នី​សរុប​ចំនួន​១២២០​នាក់ ស្រី​៥៦៨​នាក់ ក្នុងនោះ​ផ្នែក​បឋមសិក្សា សរុប ចំនួន​៥៨៤​នាក់ ស្រី​ចំនួន​២៦៨​នាក់ ចំណែក​កីឡាករ​កីឡា​ការ​នី​ផ្នែក​មធ្យមសិក្សា​សរុប​ចំនួន​៦៣៦​នាក់ ស្រី​ចំនួន​៣០០​នាក់​។​ប្រេ​ភេទ​កីឡា​រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម​។ ទីលាន ប្រកួត មាន​២​កន្លែង​គឺ ទីលាន​បាល់ទាត់​នៅមុខ​សាលាខេត្ត និង​ទីលាន​កីឡដ្ឋាន​ខេត្ត​វត្ត​ធម្មយុត្តិ​។​ ​

    ​ការប្រកួត​កីឡា​ថ្នាក់​ខេត្ត​នេះ​នឹង​ជ្រើសរើស​ជើងឯក​ប្រចាំខេត្ត សំរាប់​ចូលរួម​ជ្រើសរើស ជើងឯក ទូទាំងប្រទេស​ថ្នាក់ជាតិ​ផ្នែក​មធ្យមសិក្សា ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ ខែមីនា​ដល់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​ដោយឡែក​ក្នុង ខេត្តកំពង់ឆ្នាំង​មាន​ទីលាន កីឡា​គ្រឹះស្ថានសិក្សា​បឋមសិក្សា​និង​មធ្យមសិក្សា ទីលាន​បាល់បោះ​២០​កន្លែង ទីលាន​បាល់ទាត់​៩៥ កន្លែង ទីលាន​បាល់ទះ​២៥៥​កន្លែង ក្រុមកីឡា​មហាជន​មាន​២៥​ក្រុម ក្នុងនោះ​មាន​កីឡា​ចំបាប់ ប្រដាល់ វាយ​សី បាល់ទាត់ បាល់បោះ និង​ប៉េតង់​។​ក្នុង​ឆ្នាំ​២០១៤​នេះ​អង្គភាព​អប់រំ​គ្រប់ លំដាប់ថ្នាក់​ក្នុង​ខេត្ត បាន រៀបចំ​នឹង​ដំណើរការ​សមាគមន៍​កីឡា​ស្សិ​ចំនួន​១១៦​សមាគមន៍ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ តាម គ្រឹះ ស្ថាន​សិក្សា​អោយមាន​ការរីកចំរើន​។​ ​

    ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង ក្នុង​កម្មវិធី​បើក​ការ ប្រកួត​កីឡា​នេះ​ថា​៖ កម្មវិធី​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ខេត្ត​នេះ​បានបង្ហាញ​ពី​ការវិវត្តន៍ រីកចំរើន​វិស័យ កីឡា​ក្នុង ខេត្ត គឺ​កីឡា​គឺជា​សកម្មភាព​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​ធនធានមនុស្ស ព្រោះ​កីឡា​បាន​នាំមក​នូវ​សុខមាលភាព វប្បធម៌​នៃ​សន្តិភាព ហើយ​រួមចំណែក​បំបាត់​អំពើ​ហឹ​ង្សា ការប្រើប្រាស់​គ្រឿងញៀន​។​បច្ចុប្បន្ននេះ​នៅលើ​ពិភពលោក​បានចាត់ទុក​វិស័យ​កីឡា​ជា​ឧស្ស​ហ​កម្មដ៍​មាន​សក្តានុពល​នៅក្នុង​វិស័យសេដ្ឋកិច្ច និង​មាន​តួនាទី​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​។​ ​ ​

    ក្នុង​ឱកាស​នោះដែរ​លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើរ​ដល់​លោកគ្រូ​អ្នកគ្រូ​ដឹកនាំ​ការប្រកួត​និង​កីឡាករ​កីឡា​ការ​នី​ទាំងអស់​ត្រូវធ្វើ​ការប្រកួត​កីឡា​តាម​បច្ចេកទេស បទ​បញ្ញា​តិ និង​បទពិសោធន៍ សីលធម៌ សាមគ្គីភាព ត្រូវ​ជៀសវាង​នូវ​បាតុភាព​ដែល​បង្កអោយមាន​របួស​ស្នាម​ក្នុង​ការប្រកួត​។​ ​

    ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក៍បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​សប្បុរសជន អាជីវករ​លក់ដូរ​នា​នា​ក្នុង​ខេត្ត ដែល​បាន​ជួយឧបត្ថម្ភ​នូវ សម្ភារៈ និង​ថវិកា ដល់​កីឡាករ​កីឡា​ការ​នី ដើម្បី​ជួយ​លើកទឹកចិត្ត​វិស័យ​កីឡា​ក្នុង​កម្មវិធី​ប្រកួត​នា​ឳ​កាស​នេះ​អោយ​ទទួលបាន​ជោគជ័យ​៕ ដោយ រិ​ទ្ធិ ជ័យ ​

    CAM01420 CAM01430 CAM01437

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...