• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មនុស្ស​យន្ដ​ថ្មី​របស់​ណា​សា នឹង​ទៅជា​ន់​ភព​អង្គារ មុន​មនុស្ស​ទៅដល់ (Video)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 19 December, 2013  ម៉ោង 05:14 | Video, វិទ្យា​សាស្រ្ត, អន្តរជាតិ

    USA ៖ ទីភ្នាក់ងារ​អវកាស​អាមេរិក ណា​សា (NASA) ទើបតែ​បាន​ឧទ្ទេសនាម​ប្រភេទ​មនុស្ស​យន្ដ​ថ្មី​មួយ​ដែលមាន​សមត្ថភាព​ឈរ និង​ធ្វើដំណើរ​ដោយ​ជើង​ពីរ ដូច​មនុស្ស ហើយ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បំពេញបេសកកម្ម​ជួយសង្គ្រោះ​។​

    ​មនុស្ស​យន្ដ​ខាងលើនេះ មាន​ឈ្មោះថា Valkyrie មាន​កម្ពស់ ១,៩​ម៉ែត្រ ទម្ងន់​ជិត ១៣០​គីឡូក្រាម និង​ត្រូវបាន​រចនា​ដូច​រូបរាង​របស់​តួអង្គ​មនុស្ស​ដែក (Iran Man) នៅក្នុង​ភាពយន្ដ​។ ក្រុម​វិស្វករ​នៃ​មជ្ឈមណ្ឌល​អវកាស Johnson របស់​ណា​សា ក្រុង Houston បានឱ្យដឹងថា មនុស្ស​យន្ដ Valkyrie ត្រូវបាន​រចនា និង​ច្នៃ​ឡើង ដោយ​ប្រើ​រយៈពេល ៩​ខែ​។​

    ​យោងតាម​ទំព័រ Live Science មនុស្ស​យន្ដ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ នៅពេល​មាន​គ្រោះថ្នាក់​ធម្មជាតិ ឬ​ហេតុការណ៍​បន្ទាន់​កើតឡើង​។ ដើម្បី ពិនិត្យ​ទៅលើ​សមត្ថភាព​នៃ​ការបំពេញ​បេសកកម្មរ​បស់​មនុស្ស​យន្ដ​នេះ មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ Valkyrie នឹង​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ក្នុងការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ DARPA Robotics Challenge​។​

    ​នៅក្នុង​ការប្រកួត​នោះ មនុស្ស​យន្ដ Valkyrie នឹងត្រូវ​ឆ្លងកាត់​វិញ្ញាសារ​ដែល​អាច​កើតឡើង​ពិត​។ ភារកិច្ច​របស់ Valkyrie គឺ​បើករថយន្ដ រៀបចំ​សំរាម លើកដាក់​គំនរ​បាក់បែក កំទេច​ជញ្ជាំង​ថ្ម ដើម្បី​ចូលទៅ​ជួយ​ជនរងគ្រោះ រួម​នឹង​ភារកិច្ច​បន្ទាន់​នានា និង​ការងារ​ផ្សេងៗ​ទៀត ទៅតាម​គម្រោង​ជួយសង្គ្រោះ​។​

    ​លោក Nicolaus Radford ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា ក្រៅពី​សមត្ថភាព​ខាងលើ Valkyrie ក៏​អាច​នឹងត្រូវ​បញ្ជូនទៅ​បំពេញបេសកកម្ម​នៅលើ​ភព​ព្រះ​អង្គារ មុនពេល​បញ្ជូន​មនុស្ស​ទៅ​ភព​ក្រហម​នេះ​។ បណ្ដា​មនុស្ស​យន្ដ​ប្រភេទ​នេះ នឹង​ជួយ​ដល់​ក្រុម​អវកាស​ចរ ដែល​បាន​ឡើងដល់​ភព​អង្គារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រួមគ្នា​។​

    ​គួររំឭកថា មុននេះ មនុស្ស​យន្ដ​ដែលមាន​រូបរាង​មនុស្ស​មួយ​ប្រភេទ មាន​ឈ្មោះថា Robonaut ត្រូវបញ្ជូន​ឡើងទៅ​ស្ថានីយ​អវកាស​អន្ដរជាតិ ប៉ុន្ដែ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ឱ្យដឹងថា មនុស្ស​យន្ដ Valkyrie ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់បំផុត​នាពេល​បច្ចុប្បន្ន​៕

    nasa-valkyrie-robot-1 nasa-valkyrie-robot-2

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...