• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​បោះឆ្នោត​ឡើងវិញ​អោយបាន​ក្នុង​៣​ខែ​ទៀត
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 16 December, 2013  ម៉ោង 00:22 | នយោបាយ, សន្តិសុខ​សង្គម

    ភ្នំពេញ​៖ លោក កឹម សុខា បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​នឹង​ទាមទារ​អោយមាន​ការបោះឆ្នោត​ឡើងវិញ​អោយបាន​ក្នុងអំឡុងពេល​៣​ខែ​យ៉ាងយូរ​។ ប្រតិកម្ម​នឹង​ការទាមទារ​នេះ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប ថ្លែងថា នេះ​គ្រាន់តែ​ជាការ​ស្រែក​ទាមទារ​ជា​លក្ខណៈ​បុគ្គល​តែប៉ុណ្ណោះ​។​

    ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​ជិត​១​ម៉ឺន​នាក់ នៅលើ​ទីលាន​ប្រជាធិបតេយ្យ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​អំពី ផែនការ​ធ្វើបាតុកម្ម​ជា​រៀងរាល់ថ្ងៃ នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទៀតផង ដើម្បី ទាមទារ​អោយមាន​ការបោះឆ្នោត​ឡើងវិញ​។

    ការបោះឆ្នោត​ឡើងវិញ ដែល​លោក កឹម សុខា ចង់បាន​ក្នុងអំឡុង​៣​ខែ​យ៉ាងយូរ ដោយ​រាប់​ចាប់ពីពេលនេះ​ទៅ​។​
    ​នៅលើ​វេទិកា​បាតុកម្ម​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ថ្លែង​សារ​ច្រើន ដែល​បង្ហាញ​អំពី​កំដៅ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​។ លោក កឹម សុខា បាន​អំពាវនាវ​អោយ​ប្រជាជន​ចូលរួម​អោយបាន​កាន់តែច្រើន ក្នុង​បាតុកម្ម​ទាមទារ​ការបោះ​ឆ្នោត​ឡើងវិញ​នេះ​។​

    ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១៥​ធ្នូ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​អមដំណើរ​យ៉ាង​ប្រកិត​ដោយ​កូនស្រី​របស់លោក​នោះ បាន​នាំ​អ្នកគាំទ្រ​ដើរ​ដង្ហែ​ក្បួន​នៅលើ​មហាវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​មន្ត្រី​ប៉ូលីស​សម្រួល​ចរាចរណ៍​អោយ​ទៀតផង​។ បាតុករ​បាន​ស្រែក​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញពី​ដំណែង​ទៀតផង​។​

    ​ការទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញពី​ដំណែង និង​ការទាមទារ​អោយមាន​ការបោះឆ្នោត​ឡើងវិញ​នោះ មិនអាច​ទៅរួច​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជាម យៀប តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

    ​សមាជិក​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អត្ថាធិប្បាយ​ប្រាប់​វិទ្យុ​បារាំង​ថា ការទាមទារ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​អ្នកនយោបាយ​ទាំងពីរ​។ ប៉ុន្តែ​ចំពោះ​លោក ជាម យៀប ច្បាប់​មិន​អនុញ្ញាត​ឡើយ​។ លោក​ជាម យៀប​ពន្យល់ថា បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់លោក ហ៊ុន សែន ត្រូវបាន​សម្រេច​ដោ​យស​មា​ជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​កន្លង​ទៅ ហើយ​អ្វីៗ​ទាំងអស់នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​ទាំង​អស់ហើយ​។​

    ​ប្រសិនបើ​មានមតិ​អត្ថាធិប្បាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទាមទារ​អោយមាន​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ដាក់​សំពាធ​រក​ការចរចា​នយោបាយ​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀម បាន​ព្រលយ​ថា ការចរចា​ណាមួយ​ថ្មី​ទៀត​នោះ ត្រូវតែ​ធ្វើឡើង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​តែម្តង​។ ថ្នាក់ដឹកនាំ ដែល​លោក​ថា អាចមាន​សិទ្ធិ​សម្រេច​ភ្លាម លើ​ដំណោះស្រាយ​នយោបាយ ហើយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក នៅ​បើកទ្វារ​ចំហ​រហូត​សម្រាប់​ការចរចា​បញ្ចប់ទំនាស់​នយោបាយ​៕

    00147476

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...