• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទីក្រុង​បុរាណ​មាន​អាយុកាល ១៥០០​ឆ្នាំ ត្រូវបាន​រកឃើញ​ក្នុង​បាតសមុទ្រ នៅ​អេ​ហ្ស៊ី​ប​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 December, 2013  ម៉ោង 06:08 | វិទ្យា​សាស្រ្ត, អន្តរជាតិ

    ​អេ​ហ្ស៊ី​ប​៖ យោងតាម ប្រភពព័ត៌មាន​មួយ ដែល​បាន​ចុះផ្សាយ កាលពីពេល​ថ្មីៗ​នេះ ឲ្យ​ដឹងថា ក្រុម​អ្នក​បុរាណវិទ្យា បារាំង បាន​រុក​រកឃើញ ទីក្រុង​បុរាណ​មួយ របស់​អេ​ហ្ស៊ី​ប ដែលមាន​អាយុកាល ជាង​១.៥០០ ឆ្នាំ ដោយបាន​កប់​ទៅក្នុង បាតសមុទ្រ​រហូត មកដល់ពេលនេះ ទើប​គេ​ប្រទះ ឃើញ​។​

    ​ក្រុម​អ្នកស្រាវជ្រាវ បារាំង​បាន​និយាយថា ទីក្រុង​បុរាណ​នេះ មាន​ឈ្មោះថា Heracleion ស្ថិតនៅ​ឆ្នេរសមុទ្រ ភាគ​ខាងជើង ប្រទេស​អេ​ហ្ស៊ី​ប ជាប់​នឹង ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ នេះ​ជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ថ្មី​មួយ នា​សតវត្សរ៍ ទី ២១ ដែល​ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​សម្បត្តិ​វប្បធម៌ ដ៏​មានតម្លៃ ធំធេង​របស់ ប្រទេស​អេ​ហ្ស៊ី​ប​។​

    ​ការប្រទះឃើញ រូបចម្លាក់​អាទិទេព អេ​ហ្ស៊ី​ប​បុរាណ​ដ៏​ធំ និង រូបចម្លាក់​តូចៗ រាប់រយ​ផ្សេងទៀត ដែល​បាន​សាងសង់ ឡើងជា​រូបចម្លាក់ របស់​មហាក្សត្រិយានី មួយ​សោយរាជ្យ នៅជាប់​ទន្លេ​នី​ល រាប់រយ​ឆ្នាំមុន​គ​.​ស​។ ក្រៅពីនេះ​នៅមាន​ចម្លាក់ មុំ​ា​មី​បុរាណ​ដែល​ត្រូវ គេ​សម្លាប់ ដើម្បី​បូជាយញ្ញ​ដល់ អាទិទេព​ម្យ៉ាង​របស់ អេ​ហ្ស៊ី​ប​នា សម័យ​នោះ​ផងដែរ​។​

    ​ក្រុម​អ្នកស្រាវជ្រាវ បានដឹងថា ពួកគេ​មិនដឹងថា មាន​ទីក្រុង កប់​នៅ​បាតសមុទ្រ បែបនេះ​នោះទេ តាមពិត​ពួកគេ​ទៅ​រុករក កប៉ាល់​ដែល​បាន​លិច នៅក្នុង​សង្គ្រាម របស់​មេទ័ព​បារាំង Napoleon នា​ឆ្នាំ​១៧៩៨ តែ​ជា​លទ្ធផល​ពួកគេ បាន​រកឃើញ ទីក្រុង​បុរាណ​ដែល ពិភពលោក​ស្ទើរតែ មិន​នឹកស្មាន ដល់​បែបនេះ​ទៅវិញ​៕

    01 02 03 04 05 06 07 08 09

    ​ប្រភព LookingTODAY​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...